Wow! អេនឌី លេងខ្លាំង សុទ្ធតែឈុតរោលរាលក្នុងអាងទឹក ជាមួយតួស្រីថ្មី

ភ្នំពេញ៖ តារាប្រុសពហុអាជីព លោក អេនឌី មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេចាប់អារម្មណ៍ឃើញថា លោកបានបញ្ចេញនូវMVចម្រៀងថ្មីៗរបស់ខ្លួនជាច្រើន ជាបន្តបន្ទាប់គ្នា។ ជាក់ស្តែង ក៏ដូចជាកាលថ្មីៗនេះ លោកទើបតែចេញបទចម្រៀងស្នាដៃនិពន្ធថ្មីមួយ ចំណងជើងថា «ទីបំផុតទើបដឹងថាគេកុហក» ដែលមានការចួលរួមសម្តែងសុទ្ធសឹងតែ ជាតារាសម្តែងស្រីល្បីឈ្មោះ ព្រមជាមួយនឹងឈុតឆាកស៊ីអារម្មណ៍ជាច្រើន មិនធម្មតាផងដែរ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តារាប្រុសរូបនេះ ក៏បានកំពុងនឹងត្រៀមចេញ MVបទចម្រៀងដ៏ថ្មីមួយទៀត ដែលសម្តែងជាមួយនឹងតួអង្គសម្តែងស្រីចំណូលថ្មី ប៉ុន្តែហ៊ានលះបង់ខ្ពស់ក្នុងការសម្តែង ឈុតស៊ិចស៊ី។ ជាការពិតណាស់ តាមរយៈការបង្ហោះរូបភាព របស់តារាប្រុស អេនឌី បានឲ្យដឹងថាចំពោះMV ចម្រៀងក្រោយរបស់លោក ក៏មានភាពស៊ិចស៊ីរោលរាលមិនចាញ់ MV មុនៗដែរ ដោយមានទាំងឈុតស្នេហា នៅក្នុងអាងត្រាំទឹកជាមួយតួស្រី រួមទាំងនឹងឈុតស្នេហាស្រៀវសាច់ជាច្រើនទៀត ផងដែរ៕

តារាខ្មែរទាំងនេះ រវល់ខ្លាំងគ្មានពេលសូម្បីគេង ដល់ថ្នាក់យករថយន្ត និងកន្លែងធ្វើការ ធ្វើជាកន្លែងសម្រាក

ភ្នំពេញ៖ នៅក្នុងវិថីសិល្បៈ បច្ចុប្បន្នមិនថាតារាចម្រៀង ឫក៏តារាសម្តែងនោះទេ ពួកគេតែងតែខិតខំចំពោះការងារមួយនេះមិនថា យប់ថ្ងៃ និងមានភ្លៀងធ្លាក់យ៉ាងណា ឬក៏អស់កម្លាំងមិនសូវបានសម្រាកដូចគេឯងធម្មតា យ៉ាងណាក្តី តែពួកគេនៅតែខំប្រឹង។ការខិតខំរបស់តារាគ្រប់រូបបានធ្វើឲ្យពួកគេកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង។ជាក់ស្តែង យើងសង្កេតឃើញថា តារាល្បីៗនៅក្នុងប្រទេស បានបង្ហាញពីជីវិតនៅក្នុងការងារសិល្បៈមួយនេះ ដោយគ្មានពេលសម្រាក ត្រូវប្រើប្រាស់រថយន្តដែលបានធ្វើដំណើរទៅតាមខេត្តក្នុងការប្រគុំតន្រ្តីធំៗនោះ មកធ្វើជាគ្រែសម្រាប់សម្រាក។ ដោយក្នុងនោះមានដូចជា៖ ១) ឱក សុគន្ធកញ្ញា៖ ជាតារាដ៏ល្បីមួយរូបនៅក្នុងប្រទេសដេលនាងខិតខំធ្វើការមិនថាថ្ងៃយប់ ព្រោះតែមានកម្មវិធីជាច្រើនមិនថាតូចធំ ធ្វើឲ្យនាងរកពេលសម្រាកពុំបាន យករថយន្តមកជំនួសគ្រែដេកនៅឯផ្ទះ។ ២) ពេជ្រ សោភា៖ នាងជាតារាមួយរូបដែលមានប្រជាប្រិយភាពមួយរូបនៅស្រុកខ្មែរ បច្ចុប្បន្ននាងរកពេលសម្រាកពុំបាន ពេលខ្លះត្រូវទៅកម្មវិធី២កន្លែងក្នុងពេលតែមួយ។ ហើយតារារូបនេះក៏ជ្រើសរើសរថយន្តជាកន្លែងសម្រាប់សម្រាកផងដែរ។ ៣)ឆន សុវណ្ណរាជ៖ តារារូបនេះក៏មិនចាញ់តារាប៉ុន្មានដួងខាងលើនេះដែរ លោកមមាញឹកខ្លាំងនៅក្នុងវិស័យចម្រៀង ហើយក៏បានជ្រើសរើសរថយន្ត ជាទីតាំងសម្រាប់សម្រាក ខណៈកំពុងបន្តដំណើរទៅកម្មវិធីជាបន្តបន្ទាប់។ ៤)សុគន្ធ និសា៖ ជាតារាមួយរូបដែលមមាញឹកខ្លាំងមិនថាឡើងកម្មវិធី និងចេញថតរឿងលំដាប់។ ដោយរូបភាពខាងក្រោមនេះបានបង្ហាញថា នាងគ្មានពេលសម្រាកនោះទេ ដើម្បីតែការងារ…

ប៉ែន ចំរ៉ុង ប្រតិកម្មខ្លាំង ពេលឃើញគេផ្សាយ យកអាយុជីវិត តារាៗមកលេងសើច

ភ្នំពេញ៖ ប៉ែន ចំរ៉ុង ដែលជាពិធីករ ដ៏ល្បី មិនថា ក្មេង ចាស់ ប្រុសស្រី សុទ្ធតែបានស្គាល់រូបលោក។ ទោះបីរូបលោក ធ្លាប់មានរឿងរ៉ាវ ផ្សេងៗ ទាក់ទងនិង ជីវិតរបស់លោក ក៏ពិតមែន តែតារារូបនេះ នៅទទួលបានការគាំទ្រដដែល។ យ៉ាងណាមិញ រូបលោក នៅតែមានទីផ្សារ សិល្បៈ ខ្លាំងដូចមុន ទាំងការសម្ដែង និង អាជីពរបស់លោកផ្ទាល់។កាលពីប៉ុន្មានម៉ោងមុននេះដែរ តារារូបនេះ បានធ្វើការ ស៊ែរ និងបង្ហោះសារ នៅលើហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ក្នុងការសម្ដែងខ្សែភាពយន្ត របស់នាយគ្រឿន និងBIG ដោយពួកគេ ត្រូវបានផលិតករ ឲ្យសម្តែងជាស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ តែបែរជា សារព័ត៌មានមួយ…

ពិតជាមិនគួរឲជឿទេ! សម្រកទម្ងន់ជាង ២០០គីឡូ Amber Rachdi ប្រែរូបរាង និងមុខ ទៅជាមនុស្សផ្សេងបាត់

បរទេស៖ Amber Rachdi ជាតារាសម្តែងម្នាក់វ័យ ២៦ឆ្នាំ ហើយនាង ក៏ធ្លាប់បានសម្តែងរឿងភាគអាមេរិកមួយ ដោយរឿង My 600lb Life នេះបានប្រមូលផ្តុំទៅដោយ អ្នកដែលមានទម្ងន់ចាប់ពី ២០០គីឡូឡើងទៅ ហើយរឿងនេះផងដែលបាន ឆ្លុះបញ្ចាំងពីជីវិតដោយពោរពេញ ទៅដោយភាពលំបាក របស់អ្នកដែលមានទម្ងន់​លើសពីភាពប្រក្រតី។ ជាក់ស្តែង កាលពីឆ្នាំ ២០១៥ ជាពេលដែលនាង បានថតរឿងនេះ ដោយនាងកំពុងតែស្ថិតនៅ ក្នុងទម្ងន់ ២៩៨គីឡូក្រាម ហើយវាជាពេល ពិបាកបំផុតសម្រាប់នាង ដោយហេតុតែ ទម្ងន់របស់នាង បានលើសជាច្រើន ទើបធ្វើឲ្យនាង ពិបាកក្នុងការឈរ ដោយពេលនោះដែរ នាងអាចឈរយ៉ាងយូរបំផុត គឺរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីនាងមានអាយុ ៥ឆ្នាំ នាងមានទម្ងន់ ៧៥គីឡូក្រាម…

បទ«Superមាន់» ល្បីមិនទាន់សាបផង ស្រាប់តែសុគន្ធកញ្ញា ចេញ «Super Dog»ទៀត (មានចម្រៀង)

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយកាលពីឆ្នាំទៅថាបទ «Super មាន់» របស់កញ្ញា ឱក សុគន្ធកញ្ញា ពិតជាទទួលបានការគាំទ្រខ្លាំងមិនធម្មតាទេ ហើយមកទល់ពេលបច្ចុប្បន្នបទនេះ ក៏នៅតែមានទស្សនិកជន គាំទ្រដដែល។ ជាក់ស្ដែង អ្វីដែលប្លែកមុននេះ បន្តិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទថ្មីមួយទៀតរបស់នាង ដែលមានចំណងជើងថា« SUPER DOG» លើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។ ព្រោះតែមិននឹកស្មានថា បទ «Super មាន់» ល្បីមិនទាន់សាបផងស្រាប់តែពេលនេះ ឱក សុគន្ធកញ្ញា ចេញបទ«Super Dog» មួយទៀតតែម្ដង ។ យ៉ាងណាមិញ គ្រប់គ្នាជឿជាក់ថាបទថ្មីមួយនេះ ពិតជាអាចទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ មិនចាញ់បទចាស់របស់នាងនោះទេ៕ ចង់ដឹងអត្ថន័យបទថ្មី ឱក សុគន្ធកញ្ញា ប្លែកយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ពិតជាអាណិតណាស់! តារាសម្ដែងជើងចាស់ រ័ត្ន វុធថា ទាល់ខ្លាំង ដល់ថ្នាក់សុំប្រាក់ តាមហ្វេសប៊ុក

ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ អ្នកស្រី រ័ត្ន វុធថា ដែលគេស្គាល់អ្នកស្រីតាមរយៈ ការសម្ដែងតួជាម្ដាយ ក្នុងខ្សែភាពយន្តជាច្រើនកន្លងមក ប៉ុន្តែមួយរយៈក្រោយមកនេះហាក់បាត់មុខអ្នកស្រីពីវិស័យសិល្បៈសម្ដែងនេះតែម្ដង។ យ៉ាងណាមិញ គេតែងតែសង្កេតឃើញ អ្នកស្រី រ័ត្ន វុធថា បង្ហោះសារត្អូញ ជារឿយៗនៅលើបណ្ដាញសង្គម អំពីភាពខ្វះខាតរបស់ខ្លួន។ ជាក់ស្ដែង ទើបតែកាលពីម្សិលមិញនេះ អ្នកស្រី រ័ត្ន វុធថា ដាច់ចិត្តបង្ហោះសារសុំក្ដីប្រាក់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកស្រី បានសរសេររៀបរាប់ថា ៖‹‹ខ្ញំពិតជាចង់សូមលុយបងប្អូនមែន សូមមួយនាក់ មួយដុល្លារយកទៅបង់ថ្លៃផ្ទះគេព្រោះខ្ញុំ អត់លុយរកមិនបានសូមកូនៗ និងបងប្អូនខាងសិល្បៈជួយខ្ញុំផង ››។ ជាមួយគ្នានេះដែរ មានតារាមួយចំនួនដែលធ្លាប់សម្ដែងជាមួយអ្នកស្រី បានសម្ដែងក្ដីអាណិត និងស្ទើរតែមិនជឿថា ជីវភាពរបស់ក្រុមគ្រួសារ អ្នកស្រី រ័ត្ន វុធថា…

ពិតជាផ្អែមល្ហែមមែន!! ឆាយ វីរៈយុទ្ធ នាំប្រពន្ធទៅនេសាទព្រោះចង់ញ៉ាំត្រីស្រែ

ភ្នំពេញ៖ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះបាទ នរោត្តម សីហមុនី តារាចម្រៀងកូនប្រសារថៅកែម៉ាស៊ីនកិនស្រូវខេត្តកំពង់ចាម ឆាយ វីរៈយុទ្ធ នាំប្រពន្ធដើរលេងស្ទើរគ្រប់ទីកន្លែងមានទាំងក្នុងផ្សារទំនើ់ប និងតាមទីវាលជនបទជាដើម អ្វីដែលពិសេសជាងនេះទៅទៀត ឆាយ វីរៈយុទ្ធ និងប្រពន្ធចង់ញ៉ាំត្រីស្រែបន្លែស្រស់ ក៏សម្រេចនាំគ្នាទៅបង់សំណាញ់។ ស្ថិតក្នុងសំលៀកបំពាក់ហ៊ឺហារ និងស៊ីវិល័យរបស់គូស្វាមីភរិយានេះ មិនបានធ្វើឲ្យអ្នកគាំទ្រជឿថា ឆាយ វីរៈយុទ្ធ ចេះបង់សំណាញ់ឡើយ ដោយគេសន្និដ្ឋានថា «បង វីរៈយុទ្ធ មិនចេះបង់សំណាញ់ទេ មើលទៅ! ប្រហែលនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ»។ មិនត្រឹមនាំប្រពន្ធសំណប់ចិត្ត សែ ចាន់ឌី ទៅនេសាទត្រីទេ លោកបាននាំប្រពន្ធទៅដេកលេងលើស្មៅ ដែលមានទេសភាពស្រស់បំព្រងទៀតផង។ សុមទស្សនារូបភាពស្វីតទាំងអស់គ្នាខាងក្រោម៖

ស្ងាត់យូរហើយ!! អាន គុណកូឡា? ឆាប់ៗនេះ លោក នឹងចេញបទថ្មី ជាមួយនារីមុខស្អាតដូចកូនកាត់

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះលោក អាន គុណកូឡា កាន់តែមានទីផ្សារសិល្បៈ ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលបទចម្រៀងនីមួយៗដែលលោកបានចេញសុទ្ធតែជាបទទាក់ទាញ និងចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រ។ ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមផ្លូវការរបស់តារារូបនេះបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនជាមួយនឹងនារីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតមិនណយទេ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានបង្ហើបថាលោកនឹងត្រៀមចេញសម្តែងរួមគ្នាជាមួយនឹងនារីម្នាក់នេះ នៅក្នុងបទ«ខ្លាចពេលយប់» ធ្វើឲ្យអ្នកគាំទ្រមួយចំនួន ចង់ទស្សនាឆាប់ៗនេះមែនទែន៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖  

តើមានរឿងអ្វីនឹងគ្នា? បានជាខួបកំណើត Davika ទាំងមូល បែរជា Baifern មិត្តស្លាប់រស់ មិនរវល់ជាមួយសោះចិង!!!

ថៃ៖ កាលពីយប់មិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងស្រីរូបស្រស់កញ្ញា Mai Davika ដើម្បីគម្រប់ខួបអាយុ ២៦ ឆ្នាំ។ហើយនៅក្នុងនោះផងដែរ គេឃើញតារាសម្តែងស្រីល្បីឈ្មោះ Mai Davika ក៏បានរៀបចំធ្វើពិធីជប់លៀងតូចមួយ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន។   ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេមិនឃើញមានវត្តមានតារាស្រី Baifern ដែលជាមិត្តសម្លាញ់របស់នាងទៅចូលរួមនោះទេ ហើយសូម្បីតែពាក្យជូនពរក៏មិនឃើញមានដែរ នៅលើបណ្តាញសង្គមរបស់តារាសម្តែងស្រី Mai Davika។ នេះគឺជារឿងមួយដែលបានធ្វើឱ្យអ្នកគាំទ្រមានការប្លែកចិត្តយ៉ាងខ្លាំង ព្រោះជាមិត្តសម្លាញ់នឹងគ្នារាប់ឆ្នាំមកហើយ តែស្រាប់តែបាត់មុខកញ្ញា Baifernមិនឃើញទៅចូលរួមថ្ងៃខួបកំណើតរបស់ Mai Davika ក្នុងឆ្នាំនេះ បែរជាមានវត្តមានកញ្ញា Mint Chalida ទៅវិញ។ ឬមួយអ្នកទាំងពីរមានការប្រេះឆានឹងគ្នា លែងមានទំនាក់ទំនងល្អដូចពីមុនហើយ? ពេលនេះអ្នកគាំទ្រជាច្រើនក៏កំពុងតែរង់ចាំ មើលពីការបកស្រាយរឿងពិតរបស់អ្នកទាំងពីរដែរ៕ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

ទោះមានកូនហើយក៏ដោយ! តែស្ទីលលេងខ្លួនរបស់តារាស្រីទាំងនេះ សាហាវជាងក្រមុំៗទៅទៀត

ថៃ៖ ការតុបតែងខ្លួនគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីដោយមិនអាចខ្វះបាន ហើយទោះបីជាមានគ្រួសាររួចក៏ដោយនារីៗ ក៏មិនអាចប្រហែសបានដែរចំពោះរឿងរូបសម្រស់។ ជាក់ស្តែង ដូចជាតារាសម្តែងស្រីទាំងប៉ុន្មានដួងនេះ ថ្វីត្បិតតែបានរៀបការមានគ្រួសារ និងមានកូនម្នាក់មួយៗរួចទៅហើយក៏ពិតមែន ប៉ុន្តែបើមើលទៅលើការតុបតែងខ្លួនរបស់ពួកគេវិញ គឺពិតជាមានភាពស្រស់ស្អាត និងមានស្ទីលលេងខ្លួនសាហាវៗមិនចាញ់ក្រមុំៗនោះឡើយ។ ក្នុងនោះដែរគេឃើញរួមមានដូចជា៖  ១) កំពូលតារាសម្តែងស្រី Chompoo Araya៖ ថ្វីត្បិតតែមានកូនប្រុសភ្លោះដល់ទៅ ២ នាក់រួចហើយក៏ពិតមែន ប៉ុន្តែនាងនៅតែមានការតុបតែងខ្លួនឡូយឆាយ ជាពិសេសក៏ជាប់ឈ្មោះជាតារាពូកែលេងម៉ូតសម្លៀកបំពាក់ជាងគេ នៅក្នុងសង្គមសិល្បៈថៃផងដែរ។ ២) តារាសម្តែងស្រី Gubgib៖ បច្ចុប្បន្នមានកូនស្រីម្នាក់ហើយ តែការតុបតែងខ្លួនរបស់នាងសាហាវមិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។ ៣) តារាសម្តែងស្រី Noey Chotika៖ ក្រោយសម្រាលបានកូនប្រុសម្នាក់មក គេមិនឃើញសម្រស់របស់តារាស្រីរូបនេះធ្លាក់ចុះសោះ តែបែរជាកាន់តែស្អាតមិនប្រែប្រួល។ ៤) តារាសម្តែងស្រី Lydia Sarunrat៖ ជាតារាសម្តែងផង ជាតារាចម្រៀងផង តារាស្រីរូបនេះក៏មានការលេងខ្លួនមិនឱ្យចាញ់តារាស្រីរូបណាដែរ ពិសេសពេលឡើងឆាកតន្រ្តីម្តងៗម៉ូតសម្លៀលបំពាក់ស្ទីលតុបតែងខ្លួនរបស់នាងពិតជាប្លែក និងគួរឱ្យទាក់ទាញ។ ៥) តារាសម្តែងស្រី…