ងាកមកកំលោះសង្ហា ឆន សុវណ្ណរាជ វិញម្តងបានបង្ហោះ MV បទ « រាំម៉ាឆ្ងាញ់» លើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបធ្វើឲមានការចាប់អារម្មណ៏ខ្លាំង(មានវិដេអូ)

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សឹងគ្រប់ផលិតកម្មធំៗ ជាពិសេស តារាស្រីប្រុសជាច្រើន បាននាំគ្នាសម្រុកធ្វើបទ បែបញាក់កន្ត្រាក់អារម្មណ៍ ដែលមានលាយឡំ នឹងចង្វាក់ថ្មីប្លែកៗ ដើម្បីបំពេញតម្រូវចិត្ត មិត្តយុវវ័យ។   មិនខុសពីតារាទាំងនោះ កម្លោះសង្ហា នឹងជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ពិភពលោក លោក ឆន សុវណ្ណរាជ ក៏មានបទថ្មី ដើម្បីចែកជូន ទស្សនិកជន អ្នកគាំទ្រ បានរាំលេងកម្សាន្ត សម្រាប់ឆ្នាំថ្មីនេះដែរ។ ដោយមុននេះ ខាងផលិតកម្ម ហង្សមាស ដែលជាទ្រនំចាស់ឆ្នាំរបស់លោក ក៏បានបង្ហោះ MV បទ « រាំម៉ាឆ្ងាញ់» លើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។ ចំពោះ អត្ថន័យនៃបទមួយនេះ ពិតជាមានលក្ខណៈពិសេស ពិរោះប្លែក ជាងនេះទៅទៀត គ្រាន់តែឮភ្លេងបទ «រាំម៉ាឆ្ងាញ់» នេះភ្លាម ធ្វើឲ្យអ្នកទស្សនា ទប់អារម្មណ៍…

ហេតុអ្វី? ឌួង ហ្សូរីដា និង សុផា លីនដា ស្លៀកឈុតដូចគ្នាបែបនេះ! ត្រូវបានមហាជនមានការចាប់អារម្មណ៏យ៉ាង……

ភ្នំពេញ៖​ ដូចប្រិយមិត្ត បានជ្រាបហើយថា ពិធីការិនីចាស់វស្សា កញ្ញា ឌួង ហ្សូរីដា នៅតែមានទីផ្សារខ្លាំង មិនធម្មតា ក្នុងអាជីពសិល្បៈ បើទោះជាបច្ចុប្បន្ន មានតារាស្រីវ័យក្មេងជាច្រើន ចេញប្រកួតប្រជែង ខ្លាំងយ៉ាងណាក៏ដោយ។ មិនខុសពីតារាស្រីល្បីឈ្មោះខាងលើ កញ្ញា សុផា លីនដា ត្រូវបានមហាជន ទទួលស្គាល់ពីសមត្ថភាពសម្ដែង ដ៏ប៉ិនប្រសប់ អមនឹងរូបសម្រស់ ដ៏ស្រស់ស្អាតរបស់កញ្ញា ទើបធ្វើឲ្យនាង រក្សាបានប្រជាប្រិយភាពយ៉ាងរឹងមាំ។ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ សព្វថ្ងៃតារាស្រីទាំង២រូប កំពុងទទួលបានតំណែងជាពិធីការិនី រួមគ្នាក្នុងកម្មវិធីមួយ ហើយជារឿយៗ អ្នកទាំង២តែងតែ តុបតែខ្លួនដូចគ្នា ទៅតាមកម្មវិធីតម្រូវ។ ជាក់ស្ដែង នៅពេលកញ្ញា ឌួង ហ្សូរីដា និងកញ្ញា សុផា លីនដា ស្លៀកពាក់ និងតុបតែងឈុត ដូចគ្នាបែបនេះទៅ ធ្វើឲ្យទស្សនិកជន ពិបាកក្នុងការ…

Davika ដែលជាតារាសម្តែងស្រី កំពូលប្រចាំប្រទេសថៃ ធ្វើឲអ្នកទស្សនាភ្លឹកគ្រប់គ្នា…តាមរយះការដើរបង្ហាញម៉ូតសម្លៀកពាក់សិុចសុីប៉ុន្មានឈុត

ថៃ៖ កាលពីម្សិលមិញនេះ Davika ដែលជាតារាសម្តែងស្រី កំពូលប្រចាំប្រទេសថៃ បានចូលរួមតំណាងនៅក្នុងកម្មវិធីមួយ ដោយមានឈ្មោះថា “Grand Opening Garden Me Blossom Jelly” ។ ក្នុងកម្មវិធីនោះ នាងក៏ត្រូវបានដើរបង្ហាញម៉ូត ជាមួយនឹងម៉ូតសម្លៀកពាក់សិុចសុីប៉ុន្មានឈុត​ យ៉ាងស្រស់ស្អាត ផងដែរ។ យ៉ាងណាមិញ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់ ជាងនេះទៅទៀតនោះ គឺនៅត្រង់ឈុតឆាកចុងក្រោយនៃកម្មវិធីនោះ នាងបានដើរមកបង្ហាញម៉ូត ដោយបានដោះអាវក្រៅរបស់ខ្លួនចេញ ដោយមានពាក់ត្រឹមតែរ៉ូបខ្លី ពណ៌ក្រហម យ៉ាងសុិចសុីមួយ តែប៉ុណ្ណោះ។ លើសពីនេះទៀត នាងថែមទាំងបានដើរព្រលែងខ្លួនជាច្រើនជុំ ដើម្បីបង្ហាញពីសម្រស់នៃម៉ូតសម្លៀកពាក់ដ៏ស្រស់ស្អាត ព្រមទាំងម៉ូតសក់ថ្មីរបស់នាង​ ផងដែរ។ តែបើទោះជាយ៉ាងណាក្តី វាក៏បានធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញខ្ពស់ ចំពោះស្ទាយនៃការដើរបង្ហាញម៉ូត ព្រមទាំងការតុបតែងខ្លួនរបស់នាង​លើកនេះ ថែមទៀតផង៕ ខាងក្រោមនេះ​ ជាទិដ្ឋភាពមួយចំនួនរបស់នាង កាលពីយប់មិញ៖

ឧកញ៉ាឡេងណាវ៉ាត្រាបាន ឧបត្ថម្ភ លោកយូណេស្កូទៅសំដែងនៅប្រទេសកូរ៉េ ថ្ងៃចូលឆ្នាំខ្មែរដើម្បីជួយឲ……..

នៅមុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ហេង ឡុង បានបង្ហោះសារដ៏រំភើបរីករាយមួយ ដោយសារតែលោក យូឌីស្កូមានឱកកាសបានទៅសម្តែងនៅប្រទេសកូរ៉េ នាពេលខាងមុខនេះហើយ ជាមួយកំពូលតារាចម្រៀង និងសម្តែងជាច្រើនរូបទៀត  

សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​សាហ្វារី មានលក់តម្លៃសំបុត្រសម្រាប់​ក្មេងពី​ 6​$ រហូតដល់ 12​$(USA)អាចកម្សាន្ត​ពេញ​មួយ​ថ្ងៃមានកន្លែងកំសាន្តជាច្រើនដូចខាងក្រោម….

សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅ​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សួន​សត្វ​ដ៏​ធំ​នេះ ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សួន​សត្វ​នេះ ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ក្មេង សំបុត្រ​៦​ដុល្លារ ទៅ ៨​ដុល្លារ និង​មនុស្ស​ធំ​តម្លៃ ១០ ទៅ ១២​ដុល្លារ​អាមេរិក អាច​ទស្សនា​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​តែ​ម្តង។ សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ជាង ៦០​ហិកតា ក្នុង​ជំហាន​ទី១ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​លំនាំ​តាម​សម័យ​អង្គរ ទាំង​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាក​លំហែ​កាយ។ សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​ឯកឧត្តម​ អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា…

តារាកំប្លែងវ័យក្មេងសាច់សខ្ចីកញ្ញា វ៉ាន់ នីឡា៖ «កុំ​បណ្ដោយ​​ឲ្យ​​ខ្លួនឯង ក្លាយ​ទៅ​ជា​​ជម្រើស របស់​អ្នកដទៃ» តើមានរឿងអ្វីទៅបានជាសរសេរបែបនេះ…….

(ភ្នំពេញ)៖ គិតចាប់តាំងពីផ្តាប់ពាក្យជាមួយអតីតគូដណ្តឹងលោក ផន រង្សី និងផ្ទុះដំណឹងស្នេហ៍ថ្មីជាមួយបុរសវ័យប្រហែលគ្នា តារាកំប្លែងកូនស្រីសំណព្វរបស់ផលិតករកម្មវិធីកម្សាន្ត របស់ស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា វ៉ាន់ នីឡា ជារឿយៗ នាងតែងបង្ហាញពីអារម្មណ៍សប្បាយចិត្ត និងក៏មានពេលខ្លះទៀតហាក់មិនសប្បាយចិត្ត ចំពោះបញ្ហាក្នុងជម្រៅជីវិតមួយចំនួន។   បើតាមការកត់សម្គាល់ តារាកំប្លែងវ័យក្មេងសាច់សខ្ចីកញ្ញា វ៉ាន់ នីឡា បើទោះបីជាមួយរយៈកន្លងមកនេះ នាងតែងរងព្យុះភ្លៀងជុំវិញរឿងរ៉ាវស្នេហាអាស្រូវ បន្ទាប់ពីការផ្តាច់ពាក្យរបស់នាង ត្រូវបានកើតឡើងទាំងតក់ក្រហល់យ៉ាងនេះក្តី ប៉ុន្តែបើសង្កេតលើទីផ្សារសិល្បៈរបស់តារាស្រីរូបនេះ ដូចជាពុំមានការធ្លាក់ចុះឬថមថយ ប្រជាប្រិយភាពនោះទេ។ ដោយឡែក ងាកទៅចាប់អារម្មណ៍ចំពោះជីវិតឯកជនខ្លួនមួយ ដោយពុំមានជាប់ជំពាក់វាក់វិនចំណងស្នេហារបស់កញ្ញា វ៉ាន់ នីឡា ឯណេះគឺគេសង្កេតឃើញថា នាងតែងបញ្ចេញអារម្មណ៍ហាក់មិនខ្វាយខ្វល់ ឬត្រូវបាននណាម្នាក់បំបិទសិទ្ធផ្ទាល់ខ្លួនឡើយ។ប៉ុន្តែដំណាក់កាលនេះដែរ ស្រីស្រស់ វ៉ាន់ នីឡា ក៏តែងទម្លាយសារក្នុងន័យដាស់តឿនចិត្តខ្លួនឯង ផងដែរ។ ជាក់ស្តែងថ្មីៗនេះតារាកំប្លែងកញ្ញា…

តារាស្រីវ័យក្មេងសំឡេងស្រទន់ មានមន្តស្នេហ៍ កញ្ញា ស្រីនិច កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនជាមួយបទ«ជយោសង្សារសុំបែកហើយ» លាយជាមួយក្បាច់រាំឡើងឡូយកប់ (មានវិដេអូ)

ភ្នំពេញ៖ តារាស្រីវ័យក្មេងសំឡេងស្រទន់ មានមន្តស្នេហ៍ កញ្ញា ស្រីនិច កំពុងទទួលបានប្រជាប្រិយភាព ខ្លាំងមែនទែន នាមួយរយៈ ចុងក្រោយនេះ។ ជាក់ស្ដែង ថ្មីៗនេះដែរ ស្រីនិច ក៏បានត្រៀមចម្រៀងពិរោះជាច្រើនបទ ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះ។ ក្នុងចំណោមបទទាំងនោះ គេសង្កេតឃើញថាបទ «ជយោសង្សារសុំបែកហើយ» របស់ស្រីនិច ដែលទើបនឹងចេញ ពិតជាមានការគាំទ្រខ្លាំង មិនចាញ់បទតារាល្បីដទៃទេ ព្រោះក្រៅពីពិរោះ បទញាក់កន្ត្រាក់អារម្មណ៍មួយនេះ ក៏មានក្បាច់រាំថ្មីប្លែក បែបយុវវ័យផងដែរ។ ស្របពេលបទថ្មីនេះ មិនទាន់ចេញ MV ស្រួលបួលផង ស្រាប់តែ យប់មិញនេះ ស្រីនិច បានបង្ហោះវីដេអូខ្លី ដោយបង្រៀនអ្នកគាំទ្រ រាំបទថ្មីខ្លួន ជាមួយស្ទីលរាំយ៉ាងពិសេស ធ្វើឲ្យមិត្តៗយុវវ័យពេញចិត្តជាខ្លាំង ៕ ចង់ជ្រាបកាន់តែច្បាស់ថា បទថ្មីរបស់ និច…

(idol) ចេញបទញាក់បែកស្លុយត្រូវគេរិះគន់ ពេលនេះ ទេព បូព្រឹក្ស និង G-devith ដាក់បទបែបប្រពៃណីវិញម្តងធានាថាពីរោះ និងទាក់ទាញ (មានវីដេអូ)

កាន់តែកៀកខិតជិតបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តារាៗតាមផលិតកម្មជាច្រើនបានធ្វើការបញ្ចេញចម្រៀងថ្មីៗ របស់ខ្លួន ដើម្បីជាការអបអរ និងទុកជូនបងប្អូនរួមជាតិរាំលេងកម្សាន្ត។ យ៉ាងណាមិញការចេញបទចម្រៀងញាក់បែកស្លុយស្ទើរតែគ្រប់តារាចម្រៀង ធ្វើឲ្យមហាជនជាច្រើនបានធ្វើការរិះគន់ជាខ្លាំង។ យ៉ាងណាមិញក្រោយពីទទួលពាក្យរិះគន់ជាច្រើនពីសំណាក់មហាជន ពីបទចម្រៀងអបអរឆ្នាំថ្មី ដែលសុទ្ធតែជាចង្វាក់ញាក់កន្រ្តាក់បាត់អស់ប្រពៃណីទ្រង់ទ្រាយដើមនោះ នៅថ្ងៃនេះងួន ចាន់ដេវីត និង ទេព បូព្រឹក្្ស ក៏បានបញ្ចេញបទចម្រៀងប្រពៃណី ដែលមានចំណងជើង “ឆ្នាំថ្មីសុំម៉ាប្លែក” សំរាប់រាំលេងទាំងអស់គ្នាថ្ងៃបុណ្យចូលឆ្នាំខាងមុខ។ ក្នុងនោះផងដែរនៅក្នុងវីដេអូចម្រៀងបានបង្ហាញពីការលេងល្បែងប្រជាប្រិយខ្មែរ ថែមទៀតផង៕ តោះមកមើលវីដេអូនៅខាងក្រោម៖

មិននិកស្មានដល់ឡើយ រូបថតដែលកម្របានឃើញ កាលពី នាយ ចយ នៅតូច ថតជាមួយ នាយ ក្រឹម ហើយមកទល់ពេលនេះគឺ…….

ចំណង​ស្នេហ៍​​ ដែលបាន​ជម្នះ​​​ឧបសគ្គ រនាំង​រូប​សម្ផស្ស ​និង​សម្ដី​ប្រមាថ​រិះគន់​រវាង​នាយ​ ចយ និង​និស្សិត​ស្រី ក្វាន់ឌី ទីបំផុត​បាន​រំលេចចេញ​ពន្លឺ​ស្មោះស្ម័គ្រ តាមរយៈ​ពិធី​ក្រាប​ផ្ទឹម​ជា​ប្ដីប្រពន្ធ​​ក្រឹត្យ​ក្រម​​តាម​ប្រពៃណី កាលពីថ្ងៃ២៧ ខែ​កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងវិមានពិភពថ្មីសែនសុខ អគារ D។ រឹត​តែ​អស្ចារ្យនោះ ​​កម្មវិធី​អាពាហ៍ពិពាហ៍​នា​រាត្រី​ថ្ងៃ​ដដែល​ ក៏​មានភាព​អាធិកអាធម អម​ដោយ​សម្បូរ​​តារាកំប្លែង​ល្បីៗ​ជា​ច្រើន​នាក់ ហើយ​ជា​ពិសេស ​​វត្តមាន​កូន​ប្រុស​​ទាំង​ពីរ​លោក​​នាយករដ្ឋមន្ត្រី​​ កាន់​តែ​ធ្វើ​ឲ្យ​តារា​កំប្លែង​អភ័ព្វ​រូ​ប​សម្បត្តិ​​ នាយ ចយ​ រំភើប​​ទប់​ទឹក​ភ្នែក​មិន​បាន ពេល​នាយ​ឈរ​ក្បែរ​ភរិយា​លើក​ឆាក នា​ឱកាស​​ថ្លែង​ទៅ​កាន់​ភ្ញៀវ​កិត្តិយស​។   ពីលើ​ឆាក​កូនកំលោះ​ កូនក្រមុំ ​ដែល​​មាន​នាយ​ព្រែក​កាន់​ក្បាលមេក្រូ​ធ្វើពិធីរ​នោះ តារា​កំប្លែង នាយ ចយ ដ៏​​អភ័ព្វ​សម្រស់ តែ​លោក​សន្និវាស​​តាក់តែង​ឲ្យ​បាន​ភរិយា​ដ៏​ស្រស់​សោភា​​ម្នាក់​នេះ បាន​បរិយាយ​ពី​ប្រវត្តិស្នេហា​នាយ ហើយ​ថ្លែង​ពី​ក្ដី​រំភើប​រហូតដល់ស្រក់ទឹក​ភ្នែក ដោយសារ​តែ​ការ​ផ្ដល់​កិត្តិយស​ចូលរួម​ពី​លោក​…

ភរិយាគាត់សរសេរមួយឃ្លានេះស្តាប់ទៅឡើងរ៉ូមែនទិច! បងប្រុសនឹងខូចណាស់ដឹកម៉ូតូគេលឿនពេកភ័យណាស់ហេហេចង់ជិះម៉ូតូពីកោះទៅដល់ …….

ឧកញ៉ា ឌួង ឆាយ ត្រូវបានមហាជនជាច្រើនបានស្គាល់លោកយ៉ាងច្បាស់ចាប់តាំងពីកូនរបស់លោកមានបញ្ហា ហើយក៏បានយកទៅព្យាបាលនៅឯប្រទេសថៃ រហូតមានរឿងមិនទាន់ដោះស្រាយជាមួយគ្នាចប់ រវាងលោក និងពេទ្យនៅប្រទេសថៃ ដែលមានការធ្វេសប្រហែសក្នុងការព្យាបាលនោះ ហើយលោកក៏បានយកកូនប្រុសបងរបស់លោកទៅព្យាបាលនៅប្រទេសសិង្ហបុរីជំនួសវិញ ទើបបានប្រសើរឡើងដូចសព្វថ្ងៃនេះ។ ជាទូទៅគេកម្រឃើញលោក និងភរិយាសើចសប្បាយណាស់ ព្រោះតែកូនប្រុសច្បងរបស់លោកមិនទាន់មានកាយសប្បទាដូចដើម ហើយមួយវិញទៀតលោកក៏មានការរវល់ជាខ្លាំងជាមួយមុខជំនួញផងដែរ។ តែក្នុងថ្ងៃនេះ ភរិយារបស់លោកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបង្ហោះវីដេអូមួយដែល ឧកញ៉ា ឌួង ឆាយ និងភរិយាបានជិះម៉ូតូចាស់មួយគ្រឿងយ៉ាងសប្បាយបំផុតនោះ ហើយភរិយារបស់លោកក៏មានការភិតភ័យផងដែរ ដោយក្នុងនោះភរិយារបស់លោកបានសរសរសារយ៉ាងខ្លីមួយថា៖ “បងប្រុសនឹងខូចណាស់ដឹកម៉ូតូគេលឿនពេកភ័យណាស់ហេហេចង់ជិះម៉ូតូពីកោះទៅដល់ @soundclubs  ។