មើលវីដេអូនេះហើយ ទើបដឹងថា ពេជ្រ ថៃ សុជាតា និងលីគ័ង្គ ស្និទ្ធនឹងគ្នាខ្លាំងកម្រិតណា (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ កុមារា ឡុង លីគ័ង្គ និងកុមារី សុខ សុជាតា ហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំង ជាងអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ដទៃ ព្រោះថាមួយរយៈនេះ អ្នកគាំទ្រតែងតែឃើញអ្នកទាំង៣ បង្ហាញខ្លួននៅលើឆាកតន្ត្រីជារឿយៗ ជាពិសេសនោះគឺឆាកតន្ត្រីសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។ ដោយឡែក ប្រិយមិត្តតែងតែឃើញអ្នកទាំង៣ មានត្រូវគ្នា និងសមគ្នាមែនទែន ពេលដែលសម្តែងលើឆាក​ ប៉ុន្តែប្រិយមិត្តមួយចំនួន ប្រហែលជានឹកស្មានមិនដល់នោះទេថា ពួកគេទាំង៣មិនត្រឹមតែស្និទ្ធជាមួយគ្នាតែនៅលើឆាកនោះទេ ចំណែកឯក្រៅឆាកវិញ ពួកគេក៏មានទំនាក់ទំនងនឹងគ្នា យ៉ាងជិតស្និទ្ធមិនធម្មតានោះដែរ ដោយទាំងនេះផ្អែកលើវីដេអូ Live របស់ពួកគេកាលពីថ្មីៗ។ ម៉្យាងវិញទៀត បន្ទាប់ពីឃើញវីដេអូ Live បែបនេះហើយ…

ក្ដៅពេញបណ្តាញសង្គម! កំពូលតារាស្រី Shu Qi ប្រកាសចាកចេញពីសិល្បៈមួយរយៈសិនព្រោះតែ…

តារាជើងចាស់ល្បីឈ្មោះមួយដួងនៅប្រទេសចិនគឺអ្នកនាង Shu Qi ទោះនាងមានវ័យចាស់អាយុ៤១ឆ្នាំក្តីតែសម្រស់នៅតែស្អាត តែគេហទំព័រ Teeneeនៅប្រទេសចិនបានចុះផ្សាយធ្វើអោយមានការភ្ញាក់ផ្អើលដោយលឺដំណឹងថា អ្នកនាង Shu Qi ប្រកាសផ្អាកពីសិល្ប:មួយរយ:សិនដោយសារតែអ្នកនាងមានបញ្ហាជំងីប្រតិកម្មស្បែករហូតដល់មានឡើងកន្ទួលក្រហមៗនៅលើដងខ្លួន និងស្បែកមុខ ហើយ គ្រូពេទ្យដំរូវអោយអ្នកនាងផ្អាកពីសិល្ប:ដើម្បីធ្វើការព្យាបាល ហើយអ្នកនាងបានប្រាប់ថានាងនឹងវិលចូលមកសិល្ប:វិញនាពេលឆាប់នេះ! ហើយគួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានរូបភាពរបស់តារាស្រីរូបនេះបិទបាំងមុខមាត់ដោយម៉ាសនៅតាមផ្លូវទៅកាន់គ្លីនិកស្បែកមួយកន្លែង៕     

រំភើបជំនួស! ព្រោះតែកម្មវិធី Cambodian Idol ធ្វើឲ្យបេក្ខនារីមួយរូបបានជួបមុខម្ដាយបង្កើត ដែលបែកគ្នាអស់ជិត ៣០ ឆ្នាំ

កម្មវិធី​ប្រកួតសមត្ថភាពលំដាប់ពិភពលោក គឺ Cambodian Idol បានបន្តខ្លួនដល់រដូវកាលទី ៣ ហើយទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែ បងប្អូន ទូទាំងប្រទេស។ ក្នុងការប្រកួតនេះ មានបេក្ខជនពីតាមបណ្ដាខេត្តនានារួមទាំងទីក្រុងភ្នំពេញ ដែលជឿជាក់លើសមត្ថភាពខ្លួនឯងចូលមកបញ្ចេញសមត្ថភាពបង្ហាញទៅកាន់ពិភពលោក។ យ៉ាងណាមិញ Cambodian Idol មិនត្រឹមតែអាចជួយឲ្យបេក្ខភាពសម្រេចក្តីស្រម៉ៃនោះទេ តែថែមទាំងជួយឲ្យបេក្ខនារីមួយរូបទទួលបានដំនឹងរីករាយមួយឥតឧបមាតាមរយៈកម្មវិធីនេះផងដែរ។ ជាក់ស្ដែង តាមការឲ្យដឹងរបស់លោក ណុប បាយ៉ារិទ្ធ ជាគណកម្មការក្នុងកម្មវិធីនេះផ្ទាល់ក៏បានឲ្យដឹងថា បេក្ខនារី សំ សារ័ត្ន វ័យ ២៧ឆ្នាំ ទោះបីជាមិនបានក្លាយជាម្ចាស់ពានពិតមែន តែនាងបែរជាបានជួបម្ដាយបង្កើតដែលបែកគ្នាតាំងពីមិនទាន់ដឹងក្ដីមកម្ល៉េះ។ នាងបានរៀបរាប់ក្នុងហ្វេសប៊ុកខ្លួនទាំងរំភើបថា៖ «ជំរាបសួរចា៎ នាងខ្ញុំ សំ សារ័ត្ន នេះហើយម្តាយរបស់ខ្ញុំដែលរកឃើញតាមកម្មវីធីប្រលង Cambodian idol រដូវកាលទី3 នាងខ្ញុំសប្បាយចិត្តណាស់ បានស្រង់ព្រះអោយអ្នកម្តាយ…

ជួយស៊ែរម្នាក់មួយផង! មិនត្រឹមតែស្អាតទេហើយថែមទាំងចិត្តល្អទៀតរកឯណាបាន…

(ភ្នំពេញ)៖ ពិតជារឿងមួយដែលគួរអោយសរសើរដល់ទឹកចិត្តដ៏ល្អរបស់ស្រីស្អាតម្នាក់ណាស់ ដែលបានធ្វើអំពើល្អទៅលើមនុស្សចាស់ជរាខ្វះខាតដោយមិនរើសអើង ។ កាលពីប៉ុន្មានមុននេះនៅលើគណនីហ្វេសប៊ុកមួយមានឈ្មោះថា Harada Mika ដោយម្ចាស់គណនីហ្វេសប៊ុកនេះបានង្ហោះរូបភាពប៉ុន្មានសន្លឹកអមនិងពាក្យសម្តីរៀបរាប់យ៉ាងច្រើនថា៖ ថ្ងៃនិងពិបាកចិត្ត ដើរជាមួយឆ្គែតែពីរនាក់ ដើរបែកស្លុយពេញ កោះពេជ្រ ហើយទៅសួនវត្តបទុមលេង ឃើញតាកំពុងដើរសំលុយ រត់ទៅកាក់រកតាសុំdateតាម៉ាថ្ងៃ នាំតាទៅរើសម្ហូបម៉ាស្រលាញ់ដូច buffet ពិសារឲឆ្អែតម៉ងទៅ។ សុំទោសណាតា ដែលនាំពិសារម្ហូបថោកៗគិតៗទៅខ្លាំងដែរ date តាហើយ ទិញផ្ញើរប្រពន្ធតាទៀតប្រហើនណាស់ ហាហាហា មិនមានអ្វីច្រើនទេ តែពេលខ្លះមួយថ្ងៃ ខ្ញុំរកលុយមិនបានប៉ុន្នឹងទេ សង្ឃឹមថាម្ហូបដែលអ្នកទាំងពីរទទួលបាន ពិសារឆ្អែតសំរាប់យប់នេះ និង ដល់ស្អែកព្រឹកចុះ ចូលរួមធ្វើអំពើល្អទាំងអស់គ្នាបើពេញចិត្តនិងទង្វើររបស់ស្រីស្អាតឈ្មោះ Harada Mika សូមជួយស៊ែរម្នាក់មួយផង! អំពើរល្អមិនចេះសាបសូន្យនោះទេ ។  

អ្នកណាមិនរំភើប! ដាញ់ ម៉ូនីកា រំភើបចិត្ត ដែលឃើញប្តី លួចមកខ្មែរស្ងាត់ៗ ដើម្បីនាងក៏ព្រោះតែ…

សៀមរាប៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ អតីតតួស្រីក្នុងរឿង «ពស់កេងកង» អ្នកនាង ដាញ់ ម៉ូនីកា បានមកលេងស្រុកកំណើត នាឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ  បន្ទាប់ពីខ្លួន បានរៀបការ ទៅរស់នៅតាមស្វាមី លើទឹកដី ប្រទេសអូស្ត្រាលី អស់រយៈពេលជាច្រើនឆ្នាំ។ តួយ៉ាង ការវិលមកដើរកម្សាន្តលើកនេះ មិនត្រូវបានឃើញវត្តមានស្វាមីអ្នកនាង មកជាមួយនោះទេ  ព្រោះតែលោក មិនអាចខកខានការងារបាន ពោលគឺមានតែម្ដាយកូនទាំង៣នាក់ តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្ត ទស្សនិកជន រំភើបចិត្តជំនួសនាង នោះ ស្របពេលខ្លួន និងកូនៗកំពុង ទស្សនាប្រាសាទ ក្នុងទឹកដីខេត្តសៀមរាប ស្រាប់តែវត្តមាន កំពូលស្វាមីរូបនេះ បានបង្ហាញខ្លួននៅទីនេះដែរ ដោយសុខចិត្ត ទុកការងារចោល ស្កាត់ពីនាយ ហោះមកជួបប្រពន្ធកូន ដល់ដែនដីកំណើត តែម្ដង។ នេះបើយោងតាមសម្ដី និងរូបភាពដែល អ្នកនាង  ដាញ់…

ពិតជាប្តីល្អមែន ! ទោះបីរវល់យ៉ាងណា ក៏ឆាយ វីរៈយុទ្ធ មិនភ្លេចនាំប្រពន្ធ សាងអនុស្សាវរីយ៍ជាមួយគ្នាដែរ

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការងារសម្ដែងក្នុងកម្មវិធីអង្គរសង្រ្កាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃពេញនេះ តារាចម្រៀងសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ ក៏បានឆ្លៀតនាំភរិយាជាទីស្រលាញ់ និងក្រុមគ្រួសារដើរកម្សាន្ត នៅភ្នំគូលែន យ៉ាងសប្បាយរីករាយ ។ ជាក់ស្ដែង នៅក្នុងរូបថត ដែលពោរពេញដោយទឹកមុខស្រស់ស្រាយ និង ភាពកក់ក្ដៅរបស់ក្រុមគ្រួសារ លោក ឆាយ វីរៈយុទ្ធ បានសរសេរពាក្យពេចន៍ថា « បន្ទាប់ពីចូលឆ្នាំខ្មែររយៈពេលបីថ្ងៃ ទើបមានឱកាសមកកំសាន្តនៅពើងប្រចៀវ និងស្រះដំរីនៅលើភ្នំគូលែន ខេត្តសៀមរាប វាជាដំណើរកំសាន្តដ៏រីករាយ ជាមួយអាកាសធាតុដ៏ត្រជាក់ និងការបេះផ្លែឈើព្រៃតាមដងផ្លូវ ដូចជាផ្លែភ្ញៀវ និងផ្លែគូលែនដែលខានផ្លែអស់រយៈពេល3ឆ្នាំមកហើយ »។ គួរបញ្ជាក់ផងដែរថា ទោះបីជាលោក ជាប់រវល់ការងារយ៉ាងណាក៏ដោយ តារាចម្រៀង និង ជាកូនប្រសារសេដ្ឋីស្រូវរូបនេះ ក៏មិនភ្លេចនាំភរិយាជាទីស្រលាញ់របស់លោកដើរកម្សាន្តដែរ…

មិនធម្មតាមែន! ទិដ្ឋភាពខាងក្នុងផ្ទះ Pope Thanawat តួប្រុសរឿង«បុព្វេសន្និវាស» ដែលកំពុងផ្ទុះការគាំទ្រខ្លាំង…

ថៃ៖ ក្រោយផ្ទុះការគាំទ្រខ្លាំងក្នុងរឿងភាគបុរាណ «បុព្វេសន្និវាស» តារាសម្តែងប្រុសវ័យ ៣៥ ឆ្នាំលោក Pope Thanawat បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅទាំងក្នុង និងក្រៅប្រទេសទៀតផង។ ហើយពេលនេះអ្នកគាំទ្រនៅថៃ បានស្រលាញ់ចូលចិត្ត ហើយចាំតាមដានគ្រប់សកម្មភាពរបស់តារាសម្តែងប្រុសរូបនេះយ៉ាងខ្លាំង មិនឱ្យរំលងមួយណានោះទេ។ ងាកទៅមើលពីជីវិតឯកជនរបស់តារាសម្តែងប្រុស Pope Thanawat វិញក៏មិនអន់ដែរ បច្ចុប្បន្ននេះ គឺលោកបានរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងក្រុមគ្រួសារជាទីស្រលាញ់ ក្នុងផ្ទះធំទ្រនំខ្ពស់មួយ មិនចាញ់តារាៗហាសូរដទៃទៀតឡើយនៅក្នុងសង្គមសិល្បៈ។ ជាក់ស្តែង ក្នុងផ្ទះរបស់តារាប្រុសរូបនេះ បានរៀបចំឡើងយ៉ាងស្រស់ស្អាត មានរបៀបរៀបរយ និងមានទីធ្លាធំទូលាយផងដែរ មើលទៅគួរឱ្យចង់រស់នៅណាស់៕ សូមទស្សនាទិដ្ឋភាពនៅខាងក្នុងផ្ទះ  Pope ទាំងអស់គ្នា៖    

អុញនោះ! តារាទាំងអស់នេះ ស្រលាញ់គ្នាមែនទែន

ថៃ: ថ្មីៗនេះ បន្ទាប់ពីរឿងរ៉ាវស្នេហា របស់តារាសម្តែងប្រុសស្រីលំដាប់កំពូលជាច្រើនគូ ត្រូវបានទម្លាយរួចមក ពេលនេះក៏មានសារព័ត៌មានថៃមួយ បានធ្វើការប្រមូលផ្តុំនូវគូស្នេហ៍ល្បីៗមួយចំនួន ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើន​ មានការនឹកគិតស្មានមិនដល់ នោះទេ។​ ព្រោះថា ពួកគេទាំងនោះ បានជួប និងធ្វើការងារជាមួយតែម្តង​ ឬពីរដងប៉ុណ្ណោះ ប៉ុន្តែពួកគេក៏អាចលួចមានចិត្តឲ្យគ្នាទៅវិញទៅមកបាន រហូតដល់ថ្នាក់ហ៊ានទម្លាយទំនាក់ទំនងរបស់ខ្លួន ជាផ្លូវការ ថែមទៀតផង៕ ខាងក្រើមនេះជារូបភាពគូស្នេហ៍ប៉ុន្មានគូរ ដែលបានស្រលាញ់គ្នា​ ដោយគ្មាននរណាម្នាក់គិតស្មានដល់៖  ១. Mario និងJunji ពួកគេបានស្គាល់ដំបូង អំឡុងពេលធ្វើការងារក្នុងកម្មវិធីខ្លីមួយ នៅហាងទំនើប។ បន្ទាប់មក ប៉ុន្មានឆ្នាំ ពួកគេក៏ចាប់ផ្តើមសារភាពការពិតថា ពួកគេបានមានទំនាក់ទំនងពិសេសជាមួយគ្នា​ លើសពីអ្នកស្គាល់គ្នា។ ២. Baifernbah និងTopiz  ពួកគេធ្លាប់បានធ្វើការងារ នៅក្នុងប៉ុស្តិ៍តែមួយជាមួយគ្នា ប៉ុន្តែមូលហេតុអ្វីដែលនាំឲ្យពួកគេបានស្គាល់ចិត្តគ្នា យ៉ាងនេះ ក៏មិនមាននរណាម្នាក់បានដឹងដែរ។…

អស្ទះណាស់! ស្រីស្អាត មាន សូនីតា ទៅបង្អួតសម្រស់ស៊ិចស៊ី កណ្តាលទឹកធ្លាក់ នៅឡាវ (មានវីដេអូ)

ឡាវ៖ ក្រោយមកពីចូលឆ្នាំខ្មែរ នៅទឹកដីអង្គរ ខេត្តសៀមរាបរួចមក តារាសម្តែងស្រីរូបស្អាតកញ្ញា មាន សូនីតា ក៏បានធ្វើដំណើរបន្តទៅបំពេញការងារមួយចំនួន ក៏ដូចជាធ្វើដំណើរកម្សាន្តទៅដល់ប្រទេសឡាវ ដែលជាប្រទេសជិតខាងយើងបន្ថែមទៀតផងដែរ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ពេលទៅដល់ទឹកដីប្រទេសឡាវភ្លាមកញ្ញា មាន សូនីតា បានធ្វើដំណើរទៅលេងទឹកធ្លាក់មួយកន្លែងភ្លែត ព្រោះមានទេសភាពយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ។ ទន្ទឹមនឹងនេះផងដែរ ស្រីស្អាត មាន សូនីតា ក៏មិនភ្លេចបង្អួតសម្រស់នៅក្នុង​ឈុត​ហែលទឹក កណ្តាលទេសភាពធម្មជាតិដ៏ស្រស់នេះដែរ ធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលរាងនាងមិនចង់ដាក់ភ្នែកនោះទេ។ ហើយជារឿយៗគេតែងឃើញនាង ចូលចិត្តលេងទឹកធ្លាក់ជាប្រចាំនៅពេលទៅលំហែកាយ តាមទីកន្លែងផ្សេងៗ ក្នុងប្រទេសជាច្រើន៕ មានរូបភាព និង  វីដេអូខាងក្រោម៖    

បែកធ្លាយរូបថត! ធ្វើឲ្យគេសង្ស័យថា កម្លោះសង្ហាម្នាក់នេះ គឺជាសង្សារថ្មីរបស់ ប៉ុបពី ដោយសារតែ……

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ប៉ុបពី បើទោះជាពេលនេះ នាងហាក់មានភាពស្ងប់ស្ងាត់នៅក្នុងការងារសិល្បៈ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។ ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះបន្តិច កញ្ញា ប៉ុបពី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញ នាងបង្ហោះរូបជាមួយកម្លោះសង្ហាម្នាក់ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គ្មានស្រីណាចង់ឲ្យប្តីខ្លួនឯងមើលស្រីផ្សេងទេ តែធ្វើមិចមិនអាចទាញភ្នែកបងបានគ្រប់ពេល”។ យ៉ាងណាមិញ បន្ទាប់ពីឃើញរូប និងCaption បែបនេះហើយ មហាជនកំពុងតែមានមន្ទិលសង្ស័យថា តើកម្លោះសង្ហាម្នាក់នេះ គឺជាសង្សារថ្មីរបស់ ប៉ុបពី មែនទេ? ព្រោះថាសារមួយឃ្លាដែលនាងបង្ហោះនេះ ពិតជាមានន័យជ្រៅមិនធម្មតានោះទេ៕ ទស្សនារូបភាពទាំងអស់គ្នា៖