ពិតជាមិនធម្មតាមែន! មួយបទនេះ នាយចឺម លះបង់ពេកខ្លាំងហើយ ដេកលើដីសឹងគ្រប់ឈុត

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀងលោក ខេមៈ សេរីមន្ត បានដើរចេញពីផលិតកម្ម សាន់ដេ បាត់ទៅ នៅតារាចម្រៀងវ័យក្មេងដែលមានការពេញនិយមខ្លាំង ពីមិត្តៗ យុវវ័យ នោះគឺនាយ ចឺម ក៏បានឡើងលើតំណែងកំពូលមួយនេះ នៅក្នុងផលិតកម្ម សាន់ដេ។ ហើយបើនិយាយពី សន្ទុះក្នុងទីផ្សារសិល្បៈវិញ តារាវ័យក្មេងរូបនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ក្រោយពីមានការគាំទ្រ លើបទចម្រៀងរបស់តារាដ៏មានសមត្ថភាពរូបនេះ ពេលនេះនាយ ចឺម ក៏បានត្រៀមនៃ MV បទថ្មីនោះគឺ «ខានជួបគ្នាយូរអូនមានកូនបាត់» ជាក់ស្ដែងបទនេះ ទទួលបានការគាំទ្រពីសំណាក់មិត្តៗ អ្នកស្ដាប់ខ្លាំងមែនទែន។ ក្នុងបទនេះដែលនាយ ចឺម បានប្រាប់មកខ្មែរឡូត ឲ្យបានដឹងថា ទាំងសកម្មភាពថត​និង ទីតាំងសុទ្ធតែមានការល្អិតល្អន់ខ្លាំង មុនសម្រេចចិត្តជ្រើសយក ក្នុងគោលបំណងដើម្បីឲ្យហ្វេនរបស់ខ្លួន រឹតតែគាំទ្រលើបទនេះបន្ថែមទៀត ហើយអ្វីដែលសំខាន់ សឹងតែគ្រប់ឈុត លោក ត្រូវដេកលើដី និងភក់ជាដើម៕

កាលមិនទាន់ចាប់..ខ្លាំងណាស់តើ ម្នាក់ៗដូចសម្បើមណាស់ទាំងប្រុស​ទាំង​ស្រីឥឡូវដិងតែ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ក្រាប​សម្បុក​ជួញដូរ​និង​ចែកចាយ​គ្រឿង ញៀន​មួយ​កន្លែង ដោយ​ចាប់ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ និង​កាំភ្លើងខ្លី​១​ដើម​ផង ។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ខែ​មិ​ថុនា នៅ​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​ទាំង​៥​នាក់​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នេះ​មាន​ប្រុស​ចំនួន​៤​នាក់​និង​ស្រី​ម្នាក់ តែ​មិន​ទាន់​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​ពី​នគរ បាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​នៅឡើយ ។ ប្រភព​ដដែល​បន្ត​ថា ក្រុម​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រដាប់​ដោយ​អាវុធ ដែល​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ប្រសិន​បើ​មានការ​ធ្វេសប្រហែស​នៅ​ក្នុង​ពេល​ចុះ​បង្ក្រាប ។ ម្យ៉ាងទៀត មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​មួយរយៈពេល​មក​ហើយ រហូត​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ថា ពួក​នេះ​ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​បំផុត ទើប​ចុះ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​តែ​ម្ដង ។ ក្រោយ​ពី​ចាប់ខ្លួន ជន​ទាំង​៥​នាក់​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ រង់ចាំ​បញ្ជូន​ទាំង​មនុស្ស​និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អូហូរពិតជាមិនធម្មតាមែន! ទើបតែកើតសោះ កូនភ្លោះរបស់ ស្រីលាភ មានទីផ្សារបាត់

 ភ្នំពេញ៖ ក្រោយពីសម្រាលកូនភ្លោះ ដ៏គួរឲ្យស្រលាញ់រួច គេសង្កេតឃើញថាតារាកំប្លែង ស្រីលាភ បានចាប់ផ្តើមបន្តអាជីពនេះឡើងវិញ និងកាន់តែមានភាពមមាញឹក ខ្លាំងមិនធម្មតា នៅក្នុងវិស័យសិល្បៈ ។ ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ ក៏បង្ហោះរូបភាព នាងជាមួយកូនភ្លោះស្រីសំណព្វចិត្តទាំង២ លើបណ្ដាញសង្គម ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយស្ទីល យ៉ាងពិសេស ប្លែកភ្នែក បែបលក្ខណៈគ្រួសារ សម័យថ្មី មើលទៅ មិនចាញ់តារាបរទេសឡើយ ។ រូបភាពនេះ បានធ្វើឲ្យ អ្នកទស្សនា មិនតិចនាក់ទេ ដែលលួចសរសើរ ដោយសារ កូនភ្លោះស្រី មួយគូនេះ មិនទាន់ធំស្រួលបួលផង ស្រាប់តែនាងតូចភ្លោះ ទាំង២ មានហាងឆេង បានថតស្ពត ជាមួយ អ្នកម្ដាយគេទៅហើយ។…

មាន៤សំនួរល្អៗ!!! ដែលអ្នកលេងហ្វេសបុកមិនអស់ចិត្តរឿងនារីរងគ្រោះ ចោទថាចាប់រំលោភ ហេតុអ្វីក៏…!

នៅតែជាប្រធានបទក្តៅគគុករវាងចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា និងនារីវ័យក្មេងម្នាក់ នៅតែជាប្រធានបទក្តៅនៅលើបណ្តាញសង្គមហ្វេសបុក។ ក៏ប៉ុន្តែក៏មានមហាជនជាច្រើនបានផ្ទុះនូវសំនួរជាច្រើនដែលពិបាកនឹងរកអ្នកជួយឆ្លើយ តែអ្វីដែលជាចំនុចសំខាន់គឺមានបួនសំនួរដែលអ្នកលេងហ៊្វេកបុកចង់ដឹង ចង់លឺបំផុត សំនួរនោះរួមមាន៖ ១. នារីរងគ្រោះថាលោក ស្រិល វណ្ណា ចាប់រំលោភខ្លួន នៅថ្ងៃ ១៨ ១៩ មេសា កន្លងទៅ ហេតុអ្វីមិនប្តឹង? ២. លោកចាប់រំលោភហើយ ម៉េចនៅប្រលែងលេងថតវិដេអូបញ្ជាលោកឆាន់ពោតទៀត? ៣. ម៉េចឲ្យលោកស្នាក់នៅផ្ទះរបស់ខ្លួនម៉ោង ២ យប់ ដូច្នេះ? ៤. ម្តាយគាត់និយាយពេល live ថាមានគេដណ្តឹងកូនគាត់ដប់ម្ភៃនាក់គាត់មិនឲ្យផង ឯកូននិយាយវិញថា ខ្ញុំបង្ហោះវីដេអូនិងរូបភាព ដោយសារលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយខ្ញុំប្តឹងលោកពីបទចាប់រំលោភ។

ករណីបើក​វ៉ារថយន្តមួយគ្រឿងរ៉េចង្កូត​បោលបុក​រថយន្ត​ឈ្នួល បណ្តាលឲអ្នកដំណើររងរបួសជាច្រើននាក់(លើផ្លូវជាតិលេខ៤)

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៧ និង​២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កំពត ៣A-០៧៨៦ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​អ្នកបើកបរ​គេចខ្លួន​បាត់ ។ តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក៏​រ៉េចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ ភ្នំពេញ ២L-៣១៨៩ (​រថយន្តឈ្នួល​) បណ្តាល​អោយ​មនុស្ស​ក្នុង​រថយន្តឈ្នួល​រង​របួសធ្ងន់​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) និង​រង​របួសស្រាល​ម្នាក់ (​ប្រុស​) ៕

អូហូ! នៅក្នុងផ្ទះរបស់ ចោម ច័ន្ទ សុទ្ធតែជាឈើដ៏ប្រណីត តម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ ដោយសារតែជាអ្នកមាន និងតែងបង្ហាញវត្តមាន ក៏ដូចជាជីវិតឯកជនរបស់នាង ចោម ច័ន្ទ ក៏មានប្រជាប្រិយភាព មិនធម្មតាដែរ ទោះមិនមែនជាតារាក្តី។ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុរបស់នាង មុននេះបន្តិច បានបង្ហោះរូបភាព ដែលបង្ហាញពីទិដ្ឋភាពផ្ទះវីឡាដ៏ធំ ដែលនៅក្នុងនោះមានការរៀបចំសុទ្ធសឹងតែជាឈើទាំងអស់ សូម្បីតែគ្រឿងសង្ហារឹមនោះ។ បើនិយាយពីតម្លៃ នៃគ្រឿងតុបតែងនៅក្នុងផ្ទះនេះនាងបាននិយាយថាអស់ច្រើនប្រហែលម៉ឺនដុល្លារឯណោះ ពេលដែលនាងទិញចូលផ្ទះម្តងៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលនាងសម្បូរលុយខ្លាំងបែបនេះ ខណៈពេលដែលមានមនុស្សជាច្រើនចង់បានជីវិតដូចនាង។ ស្របពេលជាមួយគ្នានេះនាងបានបញ្ចេញសារមួយថា៖ «ដឹកចូលផ្ទះឆាប់ៗនេះ សែនស្រលាញ់ណាស់ ឲ្យតែរូបចំម្លាក់ប្លែកៗ ធ្វើពីឈើប្រណីតៗ គឺទាក់ភ្នែកខ្ញុំរហូតសំខាន់ផ្ទះចង្អៀត រកកន្លែងតាំងលែងបានហើយស្រលាញ់ៗសរុបលុយចូលម៉ឺនៗ នេះសល់ពេលពីការងារឆ្លៀតទៅរៀបចំផ្ទះនៅខេត្ត »៕ 

សូមសរសើរ! តារាខ្មែរទាំងនេះ បែរជាស្និទ្ធស្នាលដូចបងប្អូនរួមផ្ទៃតែមួយ ក្រោយពេលបានរួមការងារជាមួយគ្នាយូឆ្នាំមក…

ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ ឃើញថាតារាខ្មែរមួយចំនួន មានភាពជិតស្និទ្ធជាមួយគ្នាខ្លាំង មិនថាប្រុសស្រីនោះឡើយ ដោយសារតែពួកគេ បានធ្វើការជាមួយគ្នា ទើបយូរៗទៅក្លាយជាមិត្តដ៏ជិតដិត។ ជាក់ស្តែង ឃើញថាតារាខ្មែរប្រុសស្រីប៉ុន្មានដួង មានភាពស្និទ្ធស្នាលជាមួយគ្នាមិនដូចជាមិត្តនោះទេ តែប្រៀបដូចជាបងប្អូនយ៉ាងដូច្នោះ ដោយពួកគេតែងបង្ហាញរូបភាពប្រលែងគ្នា រីឯពេលខ្លះក៏បានធ្វើឲ្យមិត្តរួមការងាររបស់ខ្លួនរំភើបខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ពួកគេក៏ហៅគ្នាដូចជាបងប្អូននៅក្នុងផ្ទៃម្តាយតែមួយយ៉ាងដូច្នោះ។ ដោយក្នុងនោះមានដូចជា៖ ១) អ្នកនាងកាតុ និងរ៉ូលីន៖ ធ្វើការជាមួយគ្នារាប់ឆ្នាំ ប្រែមកជិតស្និទ្ធនឹងគ្នាដូចបងប្អូន ដោយឃើញថារ៉ូលីន និងកាតុ ទៅណាក៏ជាមួយគ្នា ជាពិសេសនៅពេលខ្លះ ពួកគេក៏មកលេងផ្ទះគ្នាមើលទៅដូចជាបងប្អូនយ៉ាងដូច្នោះ។ ២) អ្នកនាងសុគន្ធ នីសា និងណាក់ ស្រីណា៖ គឺជាមិត្តនឹងគ្នាអស់រយៈពេលជាងបួនឆ្នាំមកហើយ បច្ចុប្បន្នពួកគេស្រលាញ់គ្នាដូចបងប្អូនយ៉ាងដូច្នោះ ដោយសារ​តែស្រលាញ់នូវចរិតអ្នកទាំងពីររៀងខ្លួន ក៏បានធ្វើឲ្យតារាទាំងពីរនេះស្និទ្ធស្នាលនឹងគ្នា ទៅលេងផ្ទះក៏ដូចជាបានទៅSurprise អ្នកនាងសុគន្ធ និសា ដល់ផ្ទះទៀតផង។ ជាពិសេសនោះគឺកញ្ញាណាក់ ស្រីណា ក៏បាន…

បិះស៊យ ! កំពុងថតកណ្តាលផ្លូវ ស្រាប់តែឡានមកពីក្រោយ ធ្វើឲ្យ នាង ប្រាក់គន្ធា រត់បះសក់

ភ្នំពេញ៖ សព្វថ្ងៃនេះ ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង សម្បុរស្រអែមកញ្ញា នាង ប្រាក់គន្ធា កាន់តែកើនឡើងជាលំដាប់ ចាប់តាំងពីនាងចូលខ្លួនមកជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ។ ដោយឡែក កាលពីថ្មីៗនេះ កញ្ញា នាង ប្រាក់គន្ធា បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងភ័យបុកពោះជំនួស នៅពេលដែលឃើញនាង កំពុងតែថតរូបកណ្តាលផ្លូវសុខៗ ស្រាប់តែមានឡានជិះមកពីក្រោយ ដែលធ្វើឲ្យ គន្ធា រត់ស្ទើរតែបះសក់ទៅហើយ។ ទោះជាយ៉ាងណាក្តី មហាជនមួយចំនួនទៀត បែរជាអស់សំណើចទៅវិញ នៅពេលដែលឃើញសាររបស់នាង ភ្ជាប់ជាមួយរូបភាពទាំងនោះក្នុងន័យកំប្លែងៗ និងរូបភាពបែបលេងសើចជាច្រើនទៀតរបស់នាង៕

លំអិតបន្តែម! ទីបំផុតបញ្ចប់ដោយ​ចាប់​លោកផ្សឹក និង​​ជាប់​ទោស​​​រំលោភ​-គំរាមនាង នៅមានរឿងជាច្រើនទៀត…

ខេត្តបន្ទាយមានជ័យ ៖ ​ក្រោយ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា រហូត​ដល់​ថ្ងៃរសៀល ថ្នាក់ដឹកនាំ​សង្ឃ​និង​មន្ដ្រី​ធម្មការ និង​សាសនា​ខេត្ត បាន​សម្រេច​ចាប់​ផ្សឹក​ចៅ អធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​ព្រះ​អនុគណ​ក្រុង​សិរី​សោភ័​ណ ដែល​ហេតុ​ការ​ចាប់​ផ្សឹក​មន្ត្រី​សង្ឃ​មានមុខ​មាន​មាត់​ម្នាក់​នេះ ពិតជា​ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ​កក្រើក​វត្ត​តែ​ម្តង មិន​ខុស​ពី​ការ​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប ​កាលពី​ថ្ងៃ​៤ មិថុនា កន្លង​មក​នោះ​ទេ ពី​ការ​បដិបត្តិ​មិន​ស័ក្តិសម​ខ្លួន​ជា​អ្នកបួស ហើយ​បាន​ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៃ​ព្រឹក​ថ្ងៃ​ដដែល​នេះ មានការ​និមន្ដ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សង្ឃ មន្ដ្រី​ធម្មការ មន្ដ្រី​សាលាខេត្ត ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ នាម ស្រិល វ​ណ្ណា ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​នារី​ឈ្មោះ កាយ លី​តា ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​ និង​វី​ដេ​អូ​ជាមួយ​ភិក្ខុ​អង្គ​នេះ ព្រមទាំង​ពុទ្ធបរិស័ទ​រាប់រយ​នាក់ និង​អ្នក​សារ ព័ត៌មាន​ជា​ច្រើន​នាក់​ដ៏​កុះករ ។ ក្រោយ​ការ​ឆ្លើយឆ្លង​គ្នា​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ ​នៅ​ទីបំផុត​ទៅ ថ្នាក់ដឹកនាំ​សង្ឃ​ក៏​បាន​សម្រេច​ចាប់​ផ្សឹក​ចៅ អធិការ​ដែល​ពាក់ព័ន្ធ​ជាមួយ​ស្រី​ញី​នៅ​ថ្ងៃនេះ​តែ​ម្ដង…