មើលរូបថតរបស់ ម៉ារីម៉ា និងស្វាមី កាលពី១០ឆ្នាំមុន ទើបដឹងថាពួកគេ ស្វីតយ៉ាងណា…

ហ្វីលីពីន៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាសម្តែងដ៏ល្បីឈ្មោះ ប្រចាំប្រទេសហ្វីលីពីន នាង Marian Rivera ឬ ម៉ារីម៉ា ច្បាស់ជាជ្រាបហើយថា តារាស្រីរូបនេះ និងស្វាមីតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង លួចច្រណែនមិនតិចនាក់នោះទេ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ម៉ារីម៉ា នាងបានបង្ហោះរូបជាមួយស្វាមីរបស់ខ្លួន កាលពី១០ឆ្នាំមុន ជាច្រើនសន្លឹកនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់នាង។ ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរអ្នកទាំងពីរយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពដ៏ផ្អែមល្ហែមរបស់ពួកគេ ព្រោះថាអ្នកទាំងពីរមិនមែនទើបតែមានភាពផ្អែមល្ហែមជាមួយគ្នា ក្រោយពេលរៀបការរួចនោះទេ ប៉ុន្តែពួកគេមានកាយវិការដ៏ស្អិតរមួតបែបនេះជាយូរណាស់មកហើយ ហើយអ្នកទាំងពីរក៏នៅតែធ្វើរបៀបនេះជារឿយៗផងដែរ។ ទោះជាយ៉ាងណាក្តី ម៉ារីម៉ា និងស្វាមីរបស់នាង គឺជាស្នេហាដ៏គំរូមួយសម្រាប់អ្នកគាំទ្ររបស់ពួកគេ ព្រោះថាបើទោះជាអ្នកទាំងពីរជាតារាល្បី ប៉ុន្តែពួកគេនៅតែអាចរក្សាចំណងស្នេហ៍របស់ខ្លួន បានរយៈពេលយ៉ាងយូរ រហូតដល់ថ្ងៃចូលរៀបការជាមួយគ្នា៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?  

មិនធម្មតាទេ! គ្រាន់តែឡើងឆាកច្រៀងលើកដំបូង លីន សោម៉ា ទទួលបានកាដូច្រើនពីអ្នកគាំទ្រ ព្រោះការស្រលាញ់ចូលចិត្ត (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង លីន សោម៉ា ម្ចាស់ជ័យលាភីកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» និងជាអតីតបេក្ខនារីប្រលងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣នេះ បានធ្វើឱ្យទស្សនិកជនជាច្រើន មានការស្រលាញ់ចូលចិត្តទៅលើទឹកដមសម្លេងរបស់នាងយ៉ាងខ្លាំង។បច្ចុប្បន្នមានអាយុត្រឹមតែ ១៦ ឆ្នាំមែន ប៉ុន្តែបើស្តាប់ទៅលើ ពីទឹកដមសម្លេងរបស់នាងវិញ គឺពិរោះជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅជាច្រើន ឱ្យចូលចិត្តស្តាប់សម្លេងនាងតូចម្នាក់នេះគ្រប់បទ។ ហើយបើទោះជាមិនបានឈ្នះជ័យលាភីក្នុងការប្រឡងក៏ដោយ លីន សោម៉ា ក៏នៅតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកគាំទ្ររបស់ខ្លួន។ជាក់ស្តែងកាលពីយប់មិញនេះ លីន សោម៉ា បានឡើងឆាកប្រគុំតន្រ្តីជាលើកដំបូង ក្រោយកម្មវិធីប្រលង Cambodian Idol រដូវកាលទី៣ បានបញ្ចប់ទៅជាស្ថាពរ។ ទស្សនារូបភាព និង វីដេអូខាងក្រោម៖ ហើយក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏បានទទួលនូវកាដូវត្ថុអនុស្សាវរីយ៍ជាច្រើន ពីទស្សនិកជនដែលនិយមគាំទ្រនាង។ឃើញបែបនេះហើយ ធ្វើឱ្យ សោម៉ា ពិតជាមានភាពសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលបានឃើញការស្រលាញ់ចូលចិត្តមកលើខ្លួន…

មើលសកម្មភាពភាពក្រៅឆាកក្នុងរឿង«កូនពស់កេងកង»ហើយ ទើបដឹងថាទម្រាំបានមួយរឿងនេះ ត្រូវពិបាកប៉ុណ្ណា

ភ្នំពេញ៖ ទីបំផុតរឿង«កូនពស់កេងកង» បានថតចប់យ៉ាងរលូន ក្រោយប្រើប្រាស់ពេលវេលាជាច្រើនខែឆ្នាំ នៅក្នុងការផលិតរឿងមួយនេះឡើង ដោយមានការចូលរួមពីតារាល្បីៗជាច្រើននៅប្រទេសកម្ពុជាផងដែរ។ ក្រោយពីដឹងថារឿងនេះថតចប់ភ្លាមក៏មានអ្នកគាំទ្រជាច្រើនអន្ទះសារចង់មើកឆាប់ៗផងដែរ ព្រោះថាបច្ចេកទេសថតគ្រប់ប្លង់ រួមទាំងសមត្ថភាពដ៏ល្អរបស់តារាសម្តែងជាច្រើនផងនោះ។ ស្របពេលជាមួយគ្នានេះ អ្នកដឹកនាំផលិតរឿងមួយនេះ ក៏បានបញ្ចេញរូបភាពសកម្មភាពថត ជាមួយនឹងក្រុមការងារជាច្រើន ដោយក្នុងនោះមើលទៅពិតជាពិបាកហើយ ព្រោះតាមរយៈសកម្មភាពមួយចំនួនត្រូវថតជាមួយសត្វពស់ពិតៗ ត្រូវកាន់កាមេរ៉ាថតនៅក្នុងទឹកលើភ្នំ ថែមទាំងការស្លៀកពាក់កាត់ម៉ូតសក់ ក៏ធ្វើឲ្យដូចជំនាន់មុនពិតៗ ដែរ។ តាមរយៈការខិតខំប្រឹងប្រែងថត និងដឹកនាំរឿងមួយនេះ អ្នកគាំទ្រធានាថានឹងល្អមើលជាងរឿងមុនៗ ព្រោះមានតារាជាច្រើនចូលរួម ជាពិសេសគឺបច្ចេកទេសថតល្អមិនណយទេ៕ សូមទស្សនាសកម្មភាពរូបភាពខាងក្រោមនេះ៖

តារាស្រី Knom Jean សុខចិត្តកោរសក់ សម្រាប់អ្នកមានគុណរបស់នាង?

ថៃ ៖ ជារឿយៗយើងតែងតែបាន ឃើញតារាសម្ដែងថៃប្រុស ជាអ្នកបួសដើម្បីសងគុណឪពុកម្ដាយ ប៉ុន្តែកាលម្សិលម្សិញនេះ តារាចម្រៀង និងសម្ដែងKnom Jean បានបង្ហាញរូបភាពដែលនាង បួស ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈការបង្ហោះរូបថត មួយសន្លឹករបស់តារាស្រីរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងមានបានកោតសរសើរទឹកចិត្ត របស់តារាស្រីរូបនេះជាខ្លាំង ដែលនាងជាកូនស្រី និងជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ បានសម្រេចចិត្តកោរសក់បួស ដោយមិនស្ដាយ ដើម្បីតបស្នងសងគុណដល់ឪពុកម្ដាយរបស់នាង ដែលភាគច្រើនមានតែកូនប្រុស នៅក្នុងគ្រួសារគឺជាអ្នកបំពេញ ។ ប៉ុន្តែយ៉ាងណាមិញ រូបថតមួយសន្លឹកនេះ ស្ថិតក្នុងការសង្ស័យនៅឡើយ ខណៈអ្នកខ្លះ បានគិតថា នាងគ្រាន់តែសម្តែងរឿងតែប៉ុណ្ណោះ ព្រោះមិនជឿថា នាងកោរសក់នោះទេ៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?  

ហេតុតែស្អាត ទោះ Bella ពាក់អាវរលុង មិនសមរាងយ៉ាងណា ក៏នៅតែលេចធ្លោ

ថៃ៖ តារាសម្តែងកញ្ញា Bella Ranee បច្ចុប្បន្នកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការសម្តែងរបស់ខ្លួន ជាពិសេសក្នុងរឿងបុរាណ«បុព្វេសន្និវាស»។ ហើយទន្ទឹមនឹងនេះ រូបសម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បើក្រឡេកទៅមើលរាងរបស់កញ្ញា Bella Ranee វិញក៏មានភាពទាក់ទាញគួរឱ្យស្រលាញ់ ដោយសារតែតារាស្រីរូបនេះ គឺជាអ្នកស្រលាញ់ថែរក្សារូបរាងកាយរបស់ខ្លួនឯង យ៉ាងយកចិត្តទុកដាក់ខ្លាំងជាទីបំផុត។ ហើយនៅថ្ងៃនេះដែរ លើបណ្ដាញសង្គម ហ្វេនផេក របស់តារាសម្តែងស្រី Bella Ranee ក៏បានផុសនូវរូបភាពមួយចំនួន ឲ្យឃើញពីរូបសម្រស់របស់ នាងក្នុងឈុត អាវពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាត ។ ជាក់ស្តែង បើទោះជាអាវនោះ មានរាងរឡុងជាងខ្លួន Bella បន្តិចក៏ពិតមែន ប៉ុន្តែ ពេលពាក់លើខ្លួននាងទៅ ក៏នៅតែស្រស់ស្អាត ទាក់ភ្នែក ទស្សនិកជន ដដែល…

គ្រាន់តែពិធីខួបកំណើតសោះ Min Pechaya រៀបចំដូចមង្គលការទៅហើយ

ថៃ: កាលពីថ្ងៃទី ២៨ កន្លងទៅនេះ គឺជាថ្ងៃដ៏ពិសេសរបស់ Min Pechaya ដែលតារាសម្តែងស្រីឆ្នើម ប្រចាំទូរទស្សន៍លេខ៧ ហើយក្នុងថ្ងៃនោះ​ នាងក៏បានធ្វើឡើង ហៅតែមិត្តភក្តិសម្លាញ់របស់ខ្លួនប្រមាណជា ១០​ ទៅ១៥ នាក់ តែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ សម្រាប់ឆ្នាំនេះ គេក៏បានកត់សម្គាល់ឃើញថា​ វាមានលក្ខណៈឡូយឆាយជាងឆ្នាំមុន ព្រោះថាមិនថា ទាំងនំខេក ឬការតុបតែងហាងនោះទេ សុទ្ធសឹងតែបានបំពាក់ទៅដោយរបស់របសទំនើបៗ និងមានតម្លៃថ្លៃ។ ជាពិសេសទៅទៀត នាងក៏មានសំបុត្រអញ្ជើញ ទៅកាន់ភ្ញៀវអ្នកចូលរួមទាំងអស់គ្នា នៅក្នុងកម្មវិធីរបស់នាង​ ថែមទៀតផង វាសឹងតែហាក់បីដូចជាពិធីមង្គលការទៅហើយ។ ហើយទាំងអស់នេះ ក៏បានបញ្ជាក់ថា បុណ្យខួបកំណើតឆ្នាំនេះរបស់ Min Pechaya នាងពិតជាហ៊ានចាយលុយរាប់លានបាត សម្រាប់ធ្វើឲ្យថ្ងៃមួយនេះ ជាថ្ងៃដែលពិសេស ហើយមិនអាចបំភ្លេចបាន ពិតប្រាកដមែន៕  ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងកម្មវិធីខួបកំណើតរបស់នាង៖

អស្ចារ្យ​ណាស់​! កុមារី​អាយុ​៥​ឆ្នាំ​តែ​មាន​សមត្ថភាព​មិនធម្មតា​ទេ

ខេត្តកំពង់ស្ពឺ ៖ ដោយ​ការ​ខិតខំ​យកចិត្តទុកដាក់​នឹង​ការ​សិក្សា​គួប​ផ្សំ​នឹង​ញាណ​ពិសេស​របស់​នាង​ផង ទើប​ធ្វើ​ឱ្យ​អ្នកគ្រូ លោកគ្រូ​នៅ​សាលា​បឋម​សិក្សា​តា​នួន ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​អប់រំ​រាយការណ៍​អំពី​សមត្ថភាព​ដ៏​ពិសេស​របស់​នាង រហូត​ដល់​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់ និង​យល់​ស្រប​ផង​ដែរ​។ នាង​ត្រូវ​បាន​អ្នកគ្រូ លោកគ្រូ​ដាក់​រហស្ស​នាម​ថា «​ជា​កុមារ​ទេព​ទៀត​ផង​» គឺ​ដោយសារ​តែ​នាង​មាន​សមត្ថភាព​លើស​ពី​ក្មេង​ដទៃ​ដែល​មាន​អាយុ​ស្មើ​នាង​។ កុមារី​ខាងលើ​ឈ្មោះ ប៊ី បាន់​ល​ក្ម្សី អាយុ​៥​ឆ្នាំ មាន​ឱ​ពុក​ម្តាយ​ជា​កសិករ រស់នៅ​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ពោធិ​ម្រា​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឲ្យ​ចូល​ថ្នាក់​ទី​៤ ជាមួយ​កុមារ​ផ្សេង​ៗ​ទៀត​ដែល​មាន​អាយុ​១០​ឆ្នាំ​។តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិតខាង​ថា កុមារី​ខាងលើ​ពេល​អាយុ​៣​ឆ្នាំ​ឱ​ពុក​ម្តាយ​នាង​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សា​លាម​តេ​យ្យ ពេល​សិក្សា​នៅ​សា​លាម​តេ​យ្យ​ដូច​ក្មេង​ដទៃ​ទៀត​ដែរ គឺ​នាង​ទៅ​រៀន​មិន​ដែល​ខកខាន​មួយ​ថ្ងៃ​ណា​ឡើយ លើកលែងតែ​ថ្ងៃ​បុណ្យ​ជាតិ​ដែល​តម្រូវ​ឱ្យ​ឈប់​ទើប​នាង​ឈប់​។ បើ​តាម​ការ​អះអាង​របស់​លោកគ្រូ​អ្នកគ្រូ​ប្រចាំ​សាលា​ថា គ្រប់ពេល​ទៅ​រៀន​នាង​តែង​ស្តាប់​គ្រូ​យ៉ាង​យកចិត្ត​ទុក ជា​ពិសេស​ជាង​នេះ​គឺ​ពេលទំនេរ​នាង​តែង​ទៅ​ឈរ​នៅ​មាត់​បង្អួច​ថ្នាក់​ផ្សេង​ៗ​ដែល​ខ្ពស់​ជាង​នាង ហើយ​កត់ត្រា​យក​លំ​ហាត់​មក​សួរ​គ្រូ​ប្រចាំ​ថ្នាក់​គ្រប់ពេល​។ ការ​ដែល​នាង​ចេះ​តែ​ទៅ​លបមើល​ថ្នាក់​កុមារ​ផ្សេង​ៗ​មិន​ដែល​ខាន​រហូត​ធ្វើ​ឱ្យ​នាង​អាច​អាន​អក្សរ និង​ធ្វើ​លំ​ហាត់​នៅ​ថ្នាក់បឋមសិក្សា​ទី​១ ទី​២ និង​ទី​៣​បាន​យ៉ាង​ងាយស្រួល​។ ដោយ​ឃើញ​នាង​មាន​សមត្ថភាព​បែប​នេះ ទើប​ខាង​គណៈ​គ្រប់គ្រង​ធ្វើ​របាយការណ៍​ដាក់​ជូន​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ​លទ្ធភាព​ឱ្យ​កុមារី ទើប​កុមារី​រូប​នេះ​អាច​ចូល​រៀន​ថ្នាក់​ទី​៤​ចំណេះ​ទូទៅ​បាន ។…

ធ្លាប់តែឃើញក្នុងរឿង! ឥឡូវមកមើលសកម្មភាពហ្វឹកហាត់ ក្បាច់គុនកុងហ្វូ លើអាកាសម្តងមើល៍!

ចិន៖ ដើម្បីត្រៀមរៀបចំការសម្ដែង ឲ្យបានល្អឥតខ្ចោះ ក្រុមអ្នកជំនាញខាងក្បាច់គុនកុងហ្វូ បានមកធ្វើការហ្វឹកហាត់សមវិជ្ជាគុនលើអាកាស នៃភ្នំសុង (Song) ជាមួយនឹងទិដ្ឋភាពដ៏ប្លែកភ្នែក គួរចង់ឲ្យទស្សនា។ ការហ្វឹកហាត់សិល្បៈនៃក្បាច់គុនកុងហ្វូ (Kung Fu) និងសៅលីង (Shaolin) លើអាកាសដ៏គួរឲ្យចាប់ចិត្តនេះ ត្រូវបានគេដឹងថា ដើម្បីត្រៀមធ្វើការបង្ហាញជូន នូវទស្សនីយភាពសម្ដែង ក្នុងទីក្រុង Dengfeng ខេត្ត Henan ភាគកណ្តាល ប្រទេសចិន ពោលគឺ នៅទីតាំងហ្វឹកហាត់សមនេះផ្ទាល់តែម្តង ជាមួយនឹងរយៈពេលនៃការសម្ដែងចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ មេសា រហូតដល់ថ្ងៃទី១ ឧសភា ឆ្នាំ២០១៨ ដើម្បីអបអរសាទរនូវទិវាពលកម្មអន្តរជាតិ (Labor Day) សម្រាប់ក្នុងឆ្នាំនេះ។ ជាក់ស្តែង បើគិតត្រឹមថ្ងៃនេះ គឺជាថ្ងៃទី២ ហើយ…

ពិតចាមិនធម្មតាមែន! ឆ្នាំនេះ ណុប បាយ៉ារិទ្ធ ឧស្សាហ៍ដើរលេងក្រៅប្រទេស លើកនេះដល់ សិង្ហបុរី និងម៉ាឡេស៊ីទៀតហើយ

ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីល្បាញលោក ណុប បាយ៉ារិទ្ធ បច្ចុប្បន្នទោះបីជាមានវ័យកាន់តែច្រើនបន្តិចមែន ប៉ុន្តែសម្រស់ និងប្រជាប្រិយភាពរបស់លោក នៅតែជាពេញចិត្តរបស់អ្នកគាំទ្រគ្រប់ភាគច្រើន។ ប៉ុន្តែកាលពីម្សិលមិញនេះស្រាប់តែនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តទៅលេងប្រទេសក្រៅ គឺប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរ នៅក្នុងឆ្នាំនេះ លោក ណុប បាយ៉ារិទ្ធ ឧស្សាហ៍ដើរលេង ក្រៅប្រទេសខ្លាំងណាស់ មិនថា ប៉ែកអាស៊ី ឬខាងអ៊ឺរ៉ុប នោះទេ៕ ទស្សនារូបភាពខាងក្រោម៖

ពិរោះយ៉ាងនេះ! ពេល សុវណ្ណរាជ ច្រៀងបទមរតកដើមជាមួយ សុគន្ធកញ្ញា (មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងពីរដួងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាដៃគូចម្រៀងដ៏សាកសម ដែលមហាជនជាច្រើនគាំទ្រ លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា កាលពីថ្មីៗនេះ បានចាប់ដៃគ្នាឡើងឆាក ច្រៀងចម្រៀងបទមរតកដើម ក្នុងកម្មវិធីមួយ។ យ៉ាងណាមិញ ប្រិយមិត្តដែលជាអ្នកគាំទ្រដៃគូចម្រៀងពីរដួងនេះ ច្បាស់ជាជ្រាបហើយថា អ្នកទាំងពីរតែងតែឡើងច្រៀងជាមួយគ្នានៅលើឆាកតន្រ្តី ជាញឹកញាប់ៗ ព្រោះថាអ្នកទាំងពីរគឺជាដៃគូចម្រៀង ដែលមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង។ ប៉ុន្តែមហាជនជាច្រើន ពិតជាកម្រនឹងឃើញអ្នកទាំងពីរ ច្រៀងបទមរតកដើមជាមួយគ្នា ព្រោះថាភាគច្រើន កម្មវិធីរបស់អ្នកទាំងពីរច្រៀងម្តងៗ សុទ្ធតែជាកម្មវិធីតន្ត្រីសម័យ។ ទោះជាយ៉ាងណាក្តី នៅពេលដែលមហាជនបានឃើញ តារាពីរដួងច្រៀងបទមរតកដើមរួមគ្នាបែបនេះហើយ ពួកគេពិតជាសរសើរដល់សម្លេងរបស់អ្នកទាំងពីរ ព្រោះថាចម្រៀងមួយបទនេះ ពិតជាសាកសមសម្រាប់អ្នកទាំងពីរខ្លាំងមែនទែន៕   កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖      ប្រភពkhmerload: