ដឹងថា៖ ដេននី ក្វាន់ និយាយអ្វីដែលនាងសម្រេចចិត្តយកប្តី ……

ភ្នំពេញ៖ តារាសម្ដែងស៊ិចស៊ីសាច់ខ្ចី ដេនី ខ្វាន់ នាងមិនដែលខ្លាចនឹងបង្ហាញមុខគូស្នហ៍ជាសាធារណៈឡើយ ថ្មីៗនេះនាងផុសរូបតែពីរនាក់គូស្នេហ៍ភ្ជាប់ជាមួយសារ ហាក់ដូចជាស្រលាញ់គ្នាស្អិតល្មួតបេះមិនចេញឡើយ។ ទោះបីមានការនិយាយច្រើនពីមហាជនថា នាង និងគូស្នេហ៍មិនសមនិងគ្នាក៏ដោយ ក៏ដេនី ខ្វាន់ មិនខ្វល់​ដែរព្រោះនាងស្រលាញ់គាត់ចេញពីចេះដូង។ ដេនី ខ្វាន់ បានសរសេរសារមួយដោយ​ភ្ជាប់ជា​មួយរូប​ថត​ពីរ​នាក់​គូស្នេហ៍យ៉ាងផ្អែមល្ហែមថា« គេថា យើងទាំងពីរមិនសមនិងគ្នាព្រោះខាងប្រុសមិនស្អាតមិនសង្ហា តែសំរាប់បេះដូងរបស់ខ្ញុំវិញវាប្រាប់ថាសមគ្នាបំផុតហើយ»។   តារាសាច់ខ្ចីរូបនេះបន្តទៀតថា «យកប្តីក្មេងស្អាតសង្ហារមិនប្រាកដថាផ្តល់ស្នាមញញឹមអោយខ្ញុំបាននោះទេ! សំរាប់មនុស្សប្រុសម្នាក់នេះស្មគ្រ័ធ្វើគ្រប់យ៉ាងអោយតែខ្ញុំមានក្តីសុខមិនខ្វល់ថាគាត់លំបាកយ៉ាងណានោះទេនេះហើយជាចំណុចដែលខ្ញុំចោលគាត់មិនបាន»៕

មានរបស់ល្អបញ្ចេញ ឲប្រុសឈាមម្តង លេងអីយ៉ាងនេះ

ភ្នំពេញ៖ បន្ថែមពីការរក្សាងារ នាង កាកី នាង សាន សុម៉ាលី ពេលនេះបានសម្រស់ដើម​ទ្រួងក្នុងអាង​ហែល​ទឹកដែលធ្វើឲ្យប្រុសឃើញហើយក៏នាំគ្នាលាន់មាត់គ្រប់គ្នាថា នាងពិតជាខ្ញីចាស់កាន់តែហ៊ឹរមែន។ តាមរយៈរូបភាពនេះបញ្ជាក់ថា សាន សុម៉ាលី ដែលធ្លាប់គ្រងតំណែងជាកំពូលតារា​ស៊ិចស៊ីម្នាក់​នោះនៅតែ​មាន​សម្រស់គួរឲ្យគ្រឺតក្នាញ់មិនចាញ់តារាវ័យក្មេងៗឡើយបើទោះជាវ័យរបស់នាងចង់ជ្រេក្ដីតែសាច់សខ្ចី។ តាមប្រភបថាមានប្រុសមិនតិចនាក់ឡើយដែលលង់សម្រស់តារាស៊ិចស៊ី៣០ផ្លាយពេលដែលនាងចុះងូតទឹកក្នុងអាងទឹកក្នុងឈុតប៊ីគីនីនោះតែគួរឲ្យស្ដាយសុម៉ាលី ស្នេហាតែប្រុសក្មេងនិងសង្ហារៗទេ៕

ស្មានតែតារា កូរ៉េ តាមពិតអូន យូ រី ទៅចាក់ទឹកដូងដល់កូរ៉េ ហើយលេងស្តាយកូរ៉េទៀត

កូរ៉េខាងត្បូង៖ ម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា យូរី បានបង្ហោះនូវរូបភាពរបស់ខ្លួនជាច្រើនសន្លឹកពេលទៅដើរលេង និងបំពេញការងារទៅលើទឹកដីប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។ នៅក្នុងនោះដែរ គេសង្កេតឃើញថាពេលទៅដើរលេងកម្សាន្តនៅកូរ៉េលើកនេះរបស់តារាចម្រៀង កញ្ញា យូរី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់តាមបែបកូរ៉េ បង្អួតសម្រស់ជាមួយនឹងទេសភាពស្អាតៗជាច្រើនកន្លែងនៅទីនោះ គួរឱ្យស្រលាញ់មិនណយនោះទេ។ យូរៗទើបមានពេលបានទៅកម្សាន្តនៅក្រៅប្រទេសម្តង ម្ចាស់បទ «ចាក់ទឹកដូង» កញ្ញា យូរី បង្អួតសម្រស់របស់ខ្លួនជាមួយទេសភាពស្រស់ត្រកាល មើលយូរៗទៅស្រស់ស្អាត មិនចាញ់តារាកូរ៉េប៉ុន្មានទេ។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្នកញ្ញា យូរី ជាតារាចម្រៀងមួយដួងនៅក្នុងផលិតកម្មសាន់ដេ ដែលកំពុងមានប្រជាប្រិយខ្លាំងមិនចាញ់តារារួមទ្រនំ និងតារាប្រុសស្រីឯទៀតនោះទេ តាមរយៈការបកស្រាយបទចម្រៀង ព្រមទាំងរូបសម្រស់ជាដើម៕   តោះចង់ដឹងថាស្ទាយនៃការតុបតែងខ្លួនរបស់តារាចម្រៀងកញ្ញា យូរី ពេលទៅដើរលេងនៅប្រទេសកូរ៉េមានភាពស្រស់ស្អាតយ៉ាងណាខ្លះនោះ យើងមកទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖  

ប៊ុត សីហា គឺជា​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ត្រូវបានប៉ូលីស ចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក របស់​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​កន្លង​ទៅ ហើយ​ត្រូវ​បានក​ម្លាំ​នគរបាល​ខាងលើ​តាមដាន និង​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។ ដោយ​មានការ​សង្ស័យ​ថា​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ដែល​តារាចម្រៀង​ល្បី​មួយ​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ហើយ​មិន​ទាន់​ដឹង​ថា តើ​កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​គ្រឿងញៀន​ប៉ុន្មាន​នៅឡើយ​ទ​។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

ឱក សុគន្ធកញ្ញា ទៅដល់ប្រទេសថៃ លេងស្ទាយមិនចាញ់តារាបរទេសប៉ុន្មានទេ សូមទស្សនាទាំងអស់គ្នាណាមិត្តៗ

កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា តែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយសារតែកញ្ញាមានទេពកោសល្យចម្រៀងយ៉ាងពិរោះ ហើយថែមទៀតពូកែរកស្ទីលការតុបតែងខ្លួនបែបថ្មីៗ ប្លែកៗ ទាន់សម័យស៊ីវិល័យ មិនចាញ់តារាស្រីៗនៅឯក្រៅប្រទេសប៉ុន្មានទេ។ ជាក់ស្ដែងណាស់ ក្នុងពេលថ្មីៗនេះ គេឃើញថាតារាស្រី សុគន្ធកញ្ញា បានទៅលេងនៅឯប្រទេសថៃ ហើយកញ្ញាបានបង្ហោះរូបភាពជាមួយនឹងស្ទីលនៃការតុបតែងខ្លួនបែបឈុតសម្លៀកបំពាក់រ៉ូបខ្លា និងឈុតខោអាវបែបយុវវ័យលេចផ្សិត ដែលមើលទៅគួរអោយស្រលាញ់ ថែមទាំងទទួលបានការសេសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រផងដែរ។ តោះ មកទស្សនាស្ទីលថ្មីរបស់តារាស្រីដួងនេះ ទាំងអស់គ្នា៖

Nadech មុននិងមានថ្ងៃនេះ តើមាននណាខ្លះដិងពីប្រវត្តដ៏កំសត់របស់គាត់ មោះមកស្គាល់ទាំងអស់គ្នា…

ថៃ៖ ប្រិយមិត្តពិតជាបានស្គាល់ជាក់ជាមិនខាន  ពីវត្តមានតារាថៃដ៏ល្បីគឺលោក  Nadech ដែលលោក កំពុងតែទទួលបានសន្ទុះនៃការគាំទ្រជាខ្លាំង និងបានសម្ដែងនៅក្នុងរឿងភាគជាច្រើន។ ដោយសារតែរូបលោក ជាបុគ្គលល្បីមួយរូបដូចនេះហើយ ទើបបានជាមានអ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងពីរឿងឯកជនរបស់រូបលោក  Nadech។ ដោយក្នុងនោះមានព័ត៌មានក្នុងស្រុកបានឲ្យដឹងថា “ជាការពិតណាស់លោក Nadech មិនមែនជាកូនបង្កើតរបស់ ម៉ាក់កែវនោះទេ ដោយសារតែក្រុមគ្រួសាររបស់លោក មានបញ្ហាបែកបាក់គ្នា ដូចនេះហើយបានជាម៉ាក់កែវ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ម៉ាក់បង្កើតលោក Nadech ជាអ្នកមើលថែរនិងចិញ្ចឹមបីបាច់រូបលោក តាំងពីតូចរហូតមក។ លើសពីនេះឈ្មោះដើមកំណើតរបស់លោក មិនមែន Nadech Kugimiya នោះទេ គឺឈ្មោះ Chulathit Yordprathom។ ដោយឈ្មោះ Nadech Kugimiya នោះគឺជាឈ្មោះដែលម៉ាក់កែវជាអ្នកដាក់ឲ្យរូបលោក ក្រោយពីយករូបលោក មកចិញ្ចឹម។   លោក បាននិយាយទៀតថា តាំងពីក្មេងមកលោក តែងតែចង់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន…

រំភើបខ្លាំងណាស់ គង់ ចាន់ស្រីមុំ​ និង ស្វាមីសង្ហា លោក គឹម សីហា ទទួលបានកាដូចំណងដៃកូនស្រីម្នាក់ (ក្នុងផ្ទៃ) ក្រោយពេលរៀបការ

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គង់ ចាន់ស្រីមុំ​ និង ស្វាមីសង្ហា លោក គឹម សីហា បានទទួលកាដូចំណងដៃកូនស្រីម្នាក់ (ក្នុងផ្ទៃ) ក្រោយពេលរៀបការ ធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង។ ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្ត និងនឹកអាណិតនោះ គឺថៅកែស្រីវ័យក្មេង គង់ ​ចាន់ស្រីមុំ តែងតែមានបញ្ហា សុខភាពជារឿយៗ  រហូតធ្វើឲ្យអ្នកនាងត្រូវចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជាញឹកញាប់ទៀតផង។ ជាក់ស្តែង កាលពីយប់មិញនេះដែរ តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារខ្លីមួយ ក្នុងគណនីអីុនស្តាក្រាមរបស់ខ្លួន ឲ្យឃើញពីស្ថានភាព ដែលនាងមានបញ្ហា ដោយសរសេរថា៖ «Thanks Hunny for alway here n take care Oun  ចូលពេទ្យបានសម្រេច មកដល់ភ្នំពេញភ្លាមរត់រកពេទ្យភ្លាម​ ព្រោះឈឺ2ថ្ងៃហើយមិនបាត់សោះ​ គឺក្តៅខ្លួន​…

គូរស្នេហ៏មួយគូរដែលទទួលបានប្រជាប្រិយភាពជាខ្លាំងក្នុង ការងារពិធីករ ​និង ពិធីការិនី​​ ថែម ទាំង មានកូនស្រីម្នាក់គួជាទីស្រលាញ់បំផុត

ពិធីការិនី គង់ សុជាតិ គឺជាពិធីការិនីមួយរូបដែលទទួលបានប្រជាប្រិយភាពជាខ្លាំង។ ដោយសព្វថ្ងៃនេះពិធីការិនីរូបនេះមានសុភមង្គលណាស់នៅក្នុងគ្រួសារចាប់តាំងពីបានរៀងអាពាហ៍ពិពាហ៍ជាមួយនឹងលោក ជា វិបុល ដែលលោក ក៏មានប្រជាប្រិយភាពមិនចាញ់ភរិយារបស់លោក ប៉ុន្មានទេ។ ដែលចាប់តាំងពីរៀបអាពា ហ៍ពិពាហ៍មក អ្នកនាង គង់ សុជាតិ ទុកជាចំណងដៃ ដែលមានឈ្មោះថា”ដូរី”។ ដែលសព្វថ្ងៃនេះ ដូរី កូនស្រីសំណប់ចិត្តមានអាយុ១ខួបហើយ និងមានភាពវៃឆ្លាតជាខ្លាំង តែទន្ទឹងនឹងនេះ ក៏មានភាពរពឹសដែរ ដោយមួយថ្ងៃៗដូរីរពឹសពេញហាង។ ដោយក្នុងនោះអ្នកនាង គង់​ សុជាតិ ក៏បានរអ៊ូអំពីភាពរពឹស របស់”ដូរី” នៅក្នុងគណនីInstagram រស់ខ្លួនថា”នៅស្ងៀមខ្លះទៅកូនអើយ ហត់ណាស់ម៉ាក់ៗតាមចាប់រហូតហើយដូរីកូន។ សំណាងហើយបានមីងៗជួយមើលម្នាក់តិចៗរាល់ថ្ងៃ​ណឹងនោះ កុំអីម៉ែដោះកូនរត់ចោលបាត់”៕  

មិនដិងថាជាព្រះ ឬ បីសាចទេ អស្ចារ្យណាស់ចេញមកមួយទៀតហើយ សូមបីក្រសួងធម្មការក៏ វិលមុខដែរ..

ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុកមួយបានផុសភា្ជប់ជាមួយរូបថត បុរសវ័យចំណាស់ម្នាក់ក្នុងភាពអាក្រាត់កាយ អង្គុយលើកដៃបួងសួង ពីមុខអាសន្នព្រះ ។ ក្នុងរូបភាពបុរសអាក្រាតកាយ ដែលមជ្ឈដ្ឋានជាច្រើន នាំគ្នា​និ​ទាន​ថា អាចជាមនុស្សវិកលចរិក ។ បើមិនមែនមនុស្សកើតបង្ហាញផ្លូវចិត្តក៏មិនធ្វើបែបនេះដែរ។ តែយ៉ាងណារូបភាពនេះក៏ត្រូវបានបណ្តាញសង្គម នាំគ្នាពណ៌នាថា « ទីបំផុតមាន​ព្រះមួយ​អង្គ​ទៀត​បាន​ត្រាស់​ដឹង​ហើយ! ស្រាតយកហ្ម ងចេញមកទៀត ហើយ លើកមុនសុទ្ធតែ ព្រះសិរអាមេត្រី លើកនេះ ចេញមកស្រាត សង្ស័យ ធំជាងមុនទៀត ក៏មិនដឹង ក្រសួងពាក់ពន្ធ័ជួយមើលផង ទាន»។ ទាក់ទងនិង​រឿងនេះ​ភាគច្រើន​ក៏​មាន​អ្នកចូលទៅខំមិនថា « ពួកអាបោកមកទៀតហើយ» ៕