អស់ស្ទះ កុល ដាវី បាត់មុខយូរ ប៉ះខេម បញ្ចេញស្តាយម៉ាអស់ដៃហ្មង មើលទៅស្មានតែតារាហុង​ កុង

ភ្នំពេញ៖ តារាសម្ដែងរមែងសម្ញែងដើមទ្រូង កុល ដាវី ដែលរយាលពីសិល្បៈ នៅសម្ងំ​រួមស្នេហ៍​ផ្អែម​ល្ហែមជា​មួយ​តារា​ចម្រៀង សុខ រក្សា។ បែរជាថ្មីៗនេះលេចមុខមកវិញក៏ធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងរូបថតសិចស៊ី កាច់ស្ទាយជាមួយតារាចម្រៀងផលិតកម្មថោន លោក ខេម ។ ក្នុងរូបភាព តារាសម្តែងសិចស៊ីនាង កុល ដាវី បង្ហាញក្នុងឈុតរូបវ័យពណ៌ខ្មៅលាយផ្កា ភ្ជាប់និងកាយវិកា ស្និទ្ធ​ស្នាលនិង តារាចម្រៀង ខេម ដែលកំពុងទាក់ទាញអ្នកគាំទ្រផ្ទុះការចាប់ អារម្មណ៍ជាថ្មីនោះ ក៏ត្រូវបាន​បង្ហាញ​ក្នុងគណនីហ្វេសប៊ុកថា នាងបានថតMVថ្មីជាមួយនិងខេម ដែលនិងចេញនៅពេលឆាប់ៗនេះ។ ដែល​នាង​បាន​កាច់ស្ទាយដាក់ខេម ធ្វើឲ្យអ្នកគាំទ្រក៏លាន់មាត់ទៀតថា «អស់ស្ទះ កុល ដាវី បាត់មុខយូរ ប៉ះខេម បញ្ចេញម៉ាអស់ដៃហ្មង»។