ម្សឹលមិញ! លោកខាន់ ជេមស៍ រំភើបចិត្តខ្លាំងណាស់ ពេលភរិយាសំណព្វជូនកាដូទូរស័ព្ទ iphone X​​ ក្នុងថ្ងៃបុណ្យណូអែល

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ កំពុងតែទទួលបានការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន ទោះបីជាចូលសិល្បៈ១០ឆ្នាំមកហើយនេះ។ យ៉ាងណាមិញចំពោះរឿងឯកជន លោកក៏មានភរិយា ជាទីស្រលាញ់ ដោយទោះបីជាមមាញឹកយ៉ាងណា លោកក៏បានបង្ហាញនូវក្តីស្រលាញ់ចំពោះភរិយានៅលើបណ្តាញសង្គម។ ជាក់ស្តែងនៅថ្ងៃបុណ្យណូអែលនេះ ភរិយារបស់លោក ក៏បានធ្វើការជូនកាដូជាទូរស័ព្ទ iphone X ធ្វើឲ្យ ខាន់ ជេមស៍ បានបង្ហាញអារម្មណ៍រំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “Thank you my life for your gift អរគុណស្រីម៉ៅដែលបានជូនកាដូអោយបងក្នុងថ្ងៃបុណ្យណូអែល”៕ ប្រភពៈ komsan.khmernotes

ហេតុអ្វីបានជា? តួឯកប្រុសក្នងរឿង«អ្នកប្រដាល់មិនដែលឈ្នះ» Dan Worrawech សម្រេចចិត្តបួស….ជីវិតពិត

ថៃ៖ប្រិយមិត្ត ដែលនិយមទស្សនា រឿងថៃ ប្រហែលជានៅចាំតារាសម្ដែង និងជាតួអង្គក្នងរឿង «អ្នកប្រដាល់ មិនដែលឈ្នះ» ដែលល្បីនាប៉ុន្មានឆ្នាំមុននោះគឺ លោក Dan Worrawech ជាក់ជាមិនខាន។ ជាក់ស្ដែងម្សិលមិញ តារាថៃរូបនេះ ក៏បានសម្រេចចិត្តបួស ដើម្បីសងគុណឪពុកម្ដាយខ្លួន ហើយចំពោះ ការបួសរបស់ Dan Worrawech ធ្វើឡើង តាមគន្លងប្រពៃណីសាសនា ។   យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលតារាប្រុសរបស់ប្រទេសថៃ ធ្វើ ការបួសសងគុណគ្រួសារ ព្រោះថាកន្លងមក ក៏មានតារាល្បីៗ មួយចំនួនបានបួស បែបនេះដែរ ជាក់ស្ដែង គឺលោក  Mark ដែលបានបូស ហើយទើបនឹងសឹកនាប៉ុន្មានថ្ងៃមុននេះផងដែរ៕ ខាងក្រោមនេះជាទិដ្ឋភាពថ្ងៃបំបួសរបស់តារាប្រុស Dan Worrawech៖ ប្រភពៈ khmerload

ពិតជាអស្ចារ្យណាស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន​វិញ្ញាបន​បត្រ​វីរនារី (Super Women) ដែលធ្វើឲ្យនាងមានមោទនភាពយ៉ាងខ្លាំង។

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា បានចែករំលែកបទពិសោធន៍ជីវិត មានទាំងឧបសគ្គ និងជោគជ័យ ជូនសិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលា សម្រាប់សុភាពនារី កាលពីថ្ងៃទី២៤ ធ្នូ ២០១៧ ម្សិលមិញនេះ ។ ក្រោយចែករំលែកបទពិសោធន៍ជីវិតរួចរាល់ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន​វិញ្ញាបន​បត្រ​វីរនារី (Super Women) ដែលធ្វើឲ្យនាងមានមោទនភាពយ៉ាងខ្លាំង។ ប្រភព៖Dara-New

ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស

ភ្នំពេញ៖ តារាចម្រៀងដែលនិយម លេងស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយបទចម្រៀងថ្មីៗ និងស្ទីលនៃការតុបតែងខ្លួនប្លែកៗរបស់នាង។ យ៉ាងណាមិញ នាពេលថ្មីៗនេះ បូព្រឹក្ស បានលេងស្ទីលសម្លៀកបំពាក់ថ្មីមួយទៀតហើយ ដោយរូបនាងបានស្លៀកឈុតរ៉ូបវែង ពណ៌ក្រហម សម្រាប់ស្វាគមន៍ថ្ងៃ Christmas នៅក្នុងឆ្នាំនេះ។ ក្នុងនោះផងដែរ ឈុតរ៉ូបពណ៌ក្រហម ដែលកញ្ញា ទេព បូព្រឹក្ស ស្លៀកនោះ ពិតជាស្រស់ស្អាតមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ នាងពិតជាសាកសមខ្លាំង ជាឈុតរ៉ូបវែង ពណ៌ក្រហមមួយនេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះឈុតមួយនេះរបស់កញ្ញា ទេព បូព្រឹក្ស? 

ចង់ដឹងដែរទេថា! កំពូលតារាសម្តែងស្រី ដែលជាប់ឈ្មោះមានចំណូលច្រើនជាងគេក្នុងឆ្នាំ ២០១៧ នេះគឺ…..

ថៃ: ជាការពិត នៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ តារាសម្តែងប្រុសស្រីនីមួយៗ សុទ្ធសឹង តែអាចរកបានប្រាក់ចំណូលខ្ពស់ពីវិស័យមួយនេះ របស់ខ្លួន។ ហើយក្នុងនោះ គេក៏សង្កេតឃើញថាមាន តារាសម្តែងស្រីប៉ុន្មានរូប ដែលអាចរកចំណូលបាន រហូតទៅដល់ខ្ទង់រាប់លានបាត ក្នុងមួយខែ សឹងមិនគួរឲ្យជឿសោះឡើយ។ ដូច្នោះ ខាងក្រោមនេះ ជាកម្រងឈ្មោះតារាសម្តែងស្រីៗ ដែលជាអ្នកមាន ប្រចាំឆ្នាំ ២០១៧:  ១. Aum Patcharapa ជាការពិត Aum Patcharapa ជាតារាសម្តែងស្រីជើងចាស់ ហើយក៏ជាតារាសម្តែងស្រី ដែលមាន សម្រស់ស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការប្រែប្រួលអ្វី នោះទេ។ ជាពិសេសទៅទៀត នាងក៏ជាតារាសម្តែងស្រីដែលមានទ្រព្យផ្ទាល់ខ្លួន   ច្រើន ដូចជា ផ្ទះ ឡាន ម្ចាស់ភាគហ៊ុនសម្រាប់ផលិតផលក្នុងស្រុក និងជាម្ចាស់ហាងទំនិញផលិតផល ថែរក្សាស្បែកមួយចំនួនធំ ថែមទៀតផងដែរ។…

តើមានរឿងហេតុអ្វីបានជាធ្វើឲ នាយ កុយ ភ័យខ្លាចបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍ ប្រុងបិទទ្វារ

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា នាយ កុយ បង្ហោះសារព្រួយបារម្ភលើបណ្តាញសង្គមហ្វេសប៊ុក ខ្លាចថ្ងៃអនាគត​លោក​ត្រូវបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍មួយចំនួនដែលលោកកំពុងសម្តែង​ ត្រូវបានលេចឮថា គ្រោងនឹងបិទជាបន្តបន្ទាប់ ។ ក្នុងសារ​​នោះ តារាកំប្លែងនាយ កុយ បានសរសេរថា «កម្មវិធីកំប្លែងបន្តិចទៀតចប់ហើយបងប្អូន នៅសល់តែដន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មុនស្នេហ៍សំនៀងជិតបិទទៀត»។ ម្ល៉ោះហើយ បានជានាយ កុយ ទទូចសុំបងប្អូនថា «សូមបងប្អូនកុំភ្លេចមុខខ្ញុំ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែរឲ្យខ្ញុំផង» ។ ទោះបីជាកម្មវិធីទាំងនោះ ត្រូវបិទ​ក៏ដោយ ក៏អ្នកគាំទ្រនៅសង្ឃឹមថា នាយ កុយ នៅតែមានកម្មវិធីផ្សេងៗទៀតសម្រាប់សម្តែងដដែល ព្រោះ​លោកជា​តារាកំប្លែង​ដែល​ពល​រដ្ឋខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈបានស្គាល់ និងគោរពស្រលាញ់ ៕     ម្ល៉ោះហើយ បានជានាយ…

តើជាការពិតរឺ យ៉ាងណា? ភ្ញាក់ផ្អើលពេញពិធី! ពេលប្រទះឃើញហ្វេន របស់ Jonghyun ម្នាក់មានមុខមាត់ដូច សឹងទាំងស្រុង

កូរ៉េ ៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែល ហ្វេនរបស់ Jonghyun តារាកូរ៉េដែលបានស្លាប់ទៅនោះ មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំង។ក្រោយពីតារារូបនេះបានស្លាប់ ធ្វើឲ្យហ្វេនមួយចំនួនយំសោក មិនស្ទើរនោះទេ គឺពួកគេបានធ្វើពិធីបុណ្យដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ របស់ Jonghyun ដែលក្នុងនោះ មិនថា មានតែប្រទេសកូរ៉េនោះទេ តែមានហ្វេន នៅឯប្រទេសដទៃ ក៏បានធ្វើបុណ្យដល់តារាកូរ៉េរូបនេះដែរ។   ថៃ៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែល ហ្វេនរបស់ Jonghyun តារាកូរ៉េដែលបានស្លាប់ទៅនោះ មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំង។ ក្រោយពីតារារូបនេះបានស្លាប់ ធ្វើឲ្យហ្វេនមួយចំនួនយំសោក មិនស្ទើរនោះទេ គឺពួកគេបានធ្វើពិធីបុណ្យដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ របស់ Jonghyun ដែលក្នុងនោះ មិនថា មានតែប្រទេសកូរ៉េនោះទេ តែមានហ្វេន នៅឯប្រទេសដទៃ ក៏បានធ្វើបុណ្យដល់តារាកូរ៉េរូបនេះដែរ។ អ្នកគាំទ្រនាំគ្នាសោកស្តាយចំពោះការស្លាប់របស់តារាចម្រៀង Jonghyun តែអ្វីដែលពិសេសជាងនេះនោះគឺ គេបានប្រទះឃើញហ្វេនមួយរូបដែលមានមុខមាត់ ស្រដៀងគ្នាទៅនឹង Jonghyun ដែលបានស្លាប់នោះ ដោយនៅក្នុងនោះ មានរូបភាពមួយសន្លឹកនៅពេល ដែលហ្វេនរូបនេះបាន ធ្វើបុណ្យទៅឲ្យអាយដលរបស់ខ្លួន ឃើញថានៅក្នុងរូបនោះ លោកពិតជាមានមុខមាត់ស្រដៀងគ្នាទៅនឹងតារាកូរ៉េដែលបានស្លាប់នោះមែនទែន ទាំងទម្រង់មុខ និងរាងរបស់គេ។របញ្ជាក់ផងដែរ…

កំពូលតារាថៃ Margie ចាប់ផ្តើមរៀបអាពាហ៏ពិពាហ៏ក្នុងរដូវរងារនេះហើយ

ថៃ៖ ថ្ងៃដែល កំពូលតារាស្រីថៃ Margie ទន្ទឹងរង់ចាំ អស់ពេលយ៉ាងយូរ ពេលនេះ បានឈានមកដល់ហើយ ដែលរូបនាង ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតបំផុត ក្នុងល្ងាច ថ្ងៃអាទិត្យ។   ខណៈពេលនេះ នាង Margie និង លោក Pok ជាគូស្វាមីភរិយាថ្មីថ្មោង កំពុងតែធ្វើសន្និសីទកាសែត នៅមុខ បណ្តាញសារព័ត៌មានថៃជាច្រើន ដែលរង់ចាំស្តាប់ នូវអារម្មណ៍ និង​រឿងរ៉ាវស្នេហាមួយចំនួន របស់អ្នកទាំងពីរ ទម្រាំកាន់ដៃគ្នា មកទល់ថ្ងៃនេះ។ ចំពោះពិធីរៀបការរបស់នាង គឺអ្នកគាំទ្រ ស្មានបានថា ពិតជាកក្រើក និងផ្អើលពិភពសិល្បៈ ក៏ព្រោះតែនាង ជាតារាកំពូលសម្តែងល្បី នៅក្នុងស្រុកថៃ​ ដូច្នេះហើយ អ្នកចូលរួម ក៏សុទ្ធសឹងតែ អ្នកមានមុខមាត់…

បងប្អូនប្រហែលជាមិនស្គាល់ថា ម្ចាស់បទ Original Song លោក Fulet «បាច់ផ្កាបាត់ម្ចាស់»ដែលកំពុងតែល្បីបានចូលរោងការហើយ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ពោលគឺនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ គឺជាថ្ងៃដែលគួរឲ្យអបអរសាទរបំផុត របស់តារាចម្រៀង Original Song លោក Fulet ដែលលោកបានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយនឹងអ្នកនាង វុធ បញ្ញារ័ត្ន ដែលជាមិត្តស្រី ជាទីស្រលាញ់ទាក់ទងគ្នារាប់ឆ្នាំ។ គួររំឮកផងដែរថា តារាចម្រៀង Original Song លោក Fulet ដែលមានឈ្មោះពិតថា ប៊ូ វឌ្ឍនៈបញ្ញាត្រូវបានគេស្គាល់លោកតាមរយៈបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនដូចជា បទ«បាច់ផ្កាបាត់ម្ចាស់ បទ ក្មេងតូច បទ សន្យាស្រលាញ់គ្នារហូត »ជាដើម។ យ៉ាងណាមិញ ពិធីរៀបការរបស់លោក Fulet ដែលបានប្រព្រឹត្តឡើង កាលពីម្សិលមិញនេះ ក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតា ព្រមជាមួយសារជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងបណ្តាអ្នកលេងហ្វេសប៊ុកផងដែរ។ លើសពីនេះទៅទៀត តារាចម្រៀងរូបនេះ ក៏បានបង្ហោះជាសារថ្លែងអំណរគុណ…

នរណាមិនផ្អើល បើឃើញ Nadech តែងខ្លួនបែបនេះ ជិះរថភ្លើងធ្វើព្រងើយ!

ថៃ៖ ម្សិលមិញនេះអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញតារាសម្តែងប្រុសរូបសង្ហា Nadech Kugimiya តុបតែងខ្លួន ជិះរថភ្លើងអាកាស (Skytrain ) ធ្វើព្រងើយ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីឈ្មោះ។ នៅក្នុងនោះដែរ គេឃើញតារាសម្តែងប្រុស Nadech ស្លៀកសម្លៀកបំពាក់យ៉ាងសាមញ្ញបំផុត គឺពាក់តែអាវកីឡា ស្លៀកខោខ្លីធម្មតា និងពាក់ស្បែកជើងផ្ទាត់មួយគូប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះនៅក្នុងដៃលោក មានកាន់ថង់ដាក់របស់តិចតួច ដូចជាអ្នកដំណើរសាមញ្ញទូទៅម្នាក់ ដែលបានធ្វើដំណើរនៅលើរថភ្លើងអាកាសនោះដូច្នោះដែរ។ រូបភាពនេះត្រូវបានអ្នកគាំទ្រថតបាន ហើយបង្ហោះនៅលើបណ្តាញសង្គមធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា Nadech ហ៊ានធ្វើដូច្នេះ ដោយមិនប្រកាន់ឫកខ្លួនឯងថា ជាកំពូលតារានោះឡើយ គឺដើរធម្មតាដូចជាមនុស្សទូទៅ ដែលគេកម្រឃើញតារាប្រុសស្រីរូបណា ធ្វើដូចជាលោកណាស់។ ហើយមានអ្នកខ្លះទៀត ស្ទើរតែមិនជឿថា ជាតារាសម្តែងប្រុស Nadech ទៀតផង ដែលមកដាក់ខ្លួន…