រំភើបខ្លាំងណាស់ គង់ ចាន់ស្រីមុំ​ និង ស្វាមីសង្ហា លោក គឹម សីហា ទទួលបានកាដូចំណងដៃកូនស្រីម្នាក់ (ក្នុងផ្ទៃ) ក្រោយពេលរៀបការ

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គង់ ចាន់ស្រីមុំ​ និង ស្វាមីសង្ហា លោក គឹម សីហា បានទទួលកាដូចំណងដៃកូនស្រីម្នាក់ (ក្នុងផ្ទៃ) ក្រោយពេលរៀបការ ធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង។ ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្ត និងនឹកអាណិតនោះ គឺថៅកែស្រីវ័យក្មេង គង់ ​ចាន់ស្រីមុំ តែងតែមានបញ្ហា សុខភាពជារឿយៗ  រហូតធ្វើឲ្យអ្នកនាងត្រូវចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជាញឹកញាប់ទៀតផង។ ជាក់ស្តែង កាលពីយប់មិញនេះដែរ តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារខ្លីមួយ ក្នុងគណនីអីុនស្តាក្រាមរបស់ខ្លួន ឲ្យឃើញពីស្ថានភាព ដែលនាងមានបញ្ហា ដោយសរសេរថា៖ «Thanks Hunny for alway here n take care Oun  ចូលពេទ្យបានសម្រេច មកដល់ភ្នំពេញភ្លាមរត់រកពេទ្យភ្លាម​ ព្រោះឈឺ2ថ្ងៃហើយមិនបាត់សោះ​ គឺក្តៅខ្លួន​…

គូរស្នេហ៏មួយគូរដែលទទួលបានប្រជាប្រិយភាពជាខ្លាំងក្នុង ការងារពិធីករ ​និង ពិធីការិនី​​ ថែម ទាំង មានកូនស្រីម្នាក់គួជាទីស្រលាញ់បំផុត

ពិធីការិនី គង់ សុជាតិ គឺជាពិធីការិនីមួយរូបដែលទទួលបានប្រជាប្រិយភាពជាខ្លាំង។ ដោយសព្វថ្ងៃនេះពិធីការិនីរូបនេះមានសុភមង្គលណាស់នៅក្នុងគ្រួសារចាប់តាំងពីបានរៀងអាពាហ៍ពិពាហ៍ជាមួយនឹងលោក ជា វិបុល ដែលលោក ក៏មានប្រជាប្រិយភាពមិនចាញ់ភរិយារបស់លោក ប៉ុន្មានទេ។ ដែលចាប់តាំងពីរៀបអាពា ហ៍ពិពាហ៍មក អ្នកនាង គង់ សុជាតិ ទុកជាចំណងដៃ ដែលមានឈ្មោះថា”ដូរី”។ ដែលសព្វថ្ងៃនេះ ដូរី កូនស្រីសំណប់ចិត្តមានអាយុ១ខួបហើយ និងមានភាពវៃឆ្លាតជាខ្លាំង តែទន្ទឹងនឹងនេះ ក៏មានភាពរពឹសដែរ ដោយមួយថ្ងៃៗដូរីរពឹសពេញហាង។ ដោយក្នុងនោះអ្នកនាង គង់​ សុជាតិ ក៏បានរអ៊ូអំពីភាពរពឹស របស់”ដូរី” នៅក្នុងគណនីInstagram រស់ខ្លួនថា”នៅស្ងៀមខ្លះទៅកូនអើយ ហត់ណាស់ម៉ាក់ៗតាមចាប់រហូតហើយដូរីកូន។ សំណាងហើយបានមីងៗជួយមើលម្នាក់តិចៗរាល់ថ្ងៃ​ណឹងនោះ កុំអីម៉ែដោះកូនរត់ចោលបាត់”៕  

អស់ស្ទះ កុល ដាវី បាត់មុខយូរ ប៉ះខេម បញ្ចេញស្តាយម៉ាអស់ដៃហ្មង មើលទៅស្មានតែតារាហុង​ កុង

ភ្នំពេញ៖ តារាសម្ដែងរមែងសម្ញែងដើមទ្រូង កុល ដាវី ដែលរយាលពីសិល្បៈ នៅសម្ងំ​រួមស្នេហ៍​ផ្អែម​ល្ហែមជា​មួយ​តារា​ចម្រៀង សុខ រក្សា។ បែរជាថ្មីៗនេះលេចមុខមកវិញក៏ធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងរូបថតសិចស៊ី កាច់ស្ទាយជាមួយតារាចម្រៀងផលិតកម្មថោន លោក ខេម ។ ក្នុងរូបភាព តារាសម្តែងសិចស៊ីនាង កុល ដាវី បង្ហាញក្នុងឈុតរូបវ័យពណ៌ខ្មៅលាយផ្កា ភ្ជាប់និងកាយវិកា ស្និទ្ធ​ស្នាលនិង តារាចម្រៀង ខេម ដែលកំពុងទាក់ទាញអ្នកគាំទ្រផ្ទុះការចាប់ អារម្មណ៍ជាថ្មីនោះ ក៏ត្រូវបាន​បង្ហាញ​ក្នុងគណនីហ្វេសប៊ុកថា នាងបានថតMVថ្មីជាមួយនិងខេម ដែលនិងចេញនៅពេលឆាប់ៗនេះ។ ដែល​នាង​បាន​កាច់ស្ទាយដាក់ខេម ធ្វើឲ្យអ្នកគាំទ្រក៏លាន់មាត់ទៀតថា «អស់ស្ទះ កុល ដាវី បាត់មុខយូរ ប៉ះខេម បញ្ចេញម៉ាអស់ដៃហ្មង»។  

ចង់ដឹងដែរទេថា! កំពូលតារាសម្តែងស្រី ដែលជាប់ឈ្មោះមានចំណូលច្រើនជាងគេក្នុងឆ្នាំ ២០១៧ នេះគឺ…..

ថៃ: ជាការពិត នៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ តារាសម្តែងប្រុសស្រីនីមួយៗ សុទ្ធសឹង តែអាចរកបានប្រាក់ចំណូលខ្ពស់ពីវិស័យមួយនេះ របស់ខ្លួន។ ហើយក្នុងនោះ គេក៏សង្កេតឃើញថាមាន តារាសម្តែងស្រីប៉ុន្មានរូប ដែលអាចរកចំណូលបាន រហូតទៅដល់ខ្ទង់រាប់លានបាត ក្នុងមួយខែ សឹងមិនគួរឲ្យជឿសោះឡើយ។ ដូច្នោះ ខាងក្រោមនេះ ជាកម្រងឈ្មោះតារាសម្តែងស្រីៗ ដែលជាអ្នកមាន ប្រចាំឆ្នាំ ២០១៧:  ១. Aum Patcharapa ជាការពិត Aum Patcharapa ជាតារាសម្តែងស្រីជើងចាស់ ហើយក៏ជាតារាសម្តែងស្រី ដែលមាន សម្រស់ស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការប្រែប្រួលអ្វី នោះទេ។ ជាពិសេសទៅទៀត នាងក៏ជាតារាសម្តែងស្រីដែលមានទ្រព្យផ្ទាល់ខ្លួន   ច្រើន ដូចជា ផ្ទះ ឡាន ម្ចាស់ភាគហ៊ុនសម្រាប់ផលិតផលក្នុងស្រុក និងជាម្ចាស់ហាងទំនិញផលិតផល ថែរក្សាស្បែកមួយចំនួនធំ ថែមទៀតផងដែរ។…

តើមានរឿងហេតុអ្វីបានជាធ្វើឲ នាយ កុយ ភ័យខ្លាចបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍ ប្រុងបិទទ្វារ

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា នាយ កុយ បង្ហោះសារព្រួយបារម្ភលើបណ្តាញសង្គមហ្វេសប៊ុក ខ្លាចថ្ងៃអនាគត​លោក​ត្រូវបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍មួយចំនួនដែលលោកកំពុងសម្តែង​ ត្រូវបានលេចឮថា គ្រោងនឹងបិទជាបន្តបន្ទាប់ ។ ក្នុងសារ​​នោះ តារាកំប្លែងនាយ កុយ បានសរសេរថា «កម្មវិធីកំប្លែងបន្តិចទៀតចប់ហើយបងប្អូន នៅសល់តែដន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មុនស្នេហ៍សំនៀងជិតបិទទៀត»។ ម្ល៉ោះហើយ បានជានាយ កុយ ទទូចសុំបងប្អូនថា «សូមបងប្អូនកុំភ្លេចមុខខ្ញុំ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែរឲ្យខ្ញុំផង» ។ ទោះបីជាកម្មវិធីទាំងនោះ ត្រូវបិទ​ក៏ដោយ ក៏អ្នកគាំទ្រនៅសង្ឃឹមថា នាយ កុយ នៅតែមានកម្មវិធីផ្សេងៗទៀតសម្រាប់សម្តែងដដែល ព្រោះ​លោកជា​តារាកំប្លែង​ដែល​ពល​រដ្ឋខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈបានស្គាល់ និងគោរពស្រលាញ់ ៕     ម្ល៉ោះហើយ បានជានាយ…