តារាKpopស្រីទាំងនេះ ត្រូវកម្លោះៗជប៉ុន បោះឆ្នោត ឲ្យជានារីដ៏ស្អាតបំផុត ក្នុងក្តីប្រាថ្នាប្រុសគ្រប់រូប

កូរ៉េខាងត្បូង៖ ចូលមកដល់Kpop ជំនាន់ថ្មី ឬហៅថាKpopជំនាន់ទី៣នេះ យើងសង្កេតឃើញថា សម្រស់របស់តារាប្រុសស្រីម្នាក់ៗ គឺមានភាពស្រស់ស្អាតមិនចាញ់គ្នានោះទេ ថែមទាំងមានតារាឯទៃផ្សេងទៀត ពួកគេគឺជាកូនកាត់ថែមទៀតផង។ជាមួយគ្នានេះផងដែរ កាលពីថ្មីៗនេះ គេក៏បានរៀបចំធ្វើការបោះឆ្នោតស្ទង់មតិមួយ ពីអ្នកគាំទ្របុរសៗជនជាតិជប៉ុន ទៅលើចំណាត់ថ្នាក់សម្រស់របស់តារាKpopស្រីជំនាន់ថ្មីនេះ ដោយចង់ដឹងថា តើតារាKpopស្រីរូបណាខ្លះ ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោបំផុត និងជានារីនៅក្នុងក្តីប្រាថ្នារបស់បុរសៗគ្រប់រូបប្រចាំឆ្នាំ ២០១៨នេះផងដែរ។ ចង់ដឹងថាមានតារារូបណាខ្លះ តានដានទាំងអស់គ្នា៖  ១០. សមាជិកក្រុម PRISTIN តារាស្រី Xiyeon

សូមសរសើរ! ប្អូនប្រុស ជៀប ស៊ីបូរ៉ា ច្នៃឈុតបុរាណខ្មែរ គ្រងលើតុក្កតាបាប៊ី សង្ឃឹមថាបរទេសនឹងស្គាល់ប្រពៃណីខ្មែរកាន់តែច្រើន

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាមួយស្នាដៃ និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរមួយរូប ឈ្មោះ ជៀប ស៊ីបូរ៉ា មានគណនីបណ្តាញសង្គមឈ្មោះថា Bora Apsara Barbie ដែលបានច្នៃឈុតបុរាណខ្មែរ បំពាក់លើតុក្កតាបាប៊ី ជាច្រើនកន្លងមក។ នៅក្នុងគណនីបណ្តាញសង្គមរបស់លោក គេតែងតែឃើញរូបភាពថ្មីៗ និងប្លែកៗ ច្រើនម៉ូត ច្រើនពណ៌ ជាមួយតុក្កតាបាប៊ី ដែលបានគ្រងឈុតបុរាណខ្មែរយ៉ាងចែងចាំង និងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍តែម្តង។ បុរសវ័យក្មេងជំនាញច្នៃម៉ូតបុរាណខ្មែរសម្រាប់តុក្កតាបាប៊ីនេះ បានប្រាប់មកកាន់ ខ្មែរឡូត ថា៖ «គំនិតមួយនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយមូលហេតុដែលធ្វើឈុតបុរាណខ្មែរគ្រងលើតុក្កតាបាប៊ីនេះឡើង គឺចង់ផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរដែលបន្សល់ទុកពីដូចតាជាយូរមកហើយនោះ ឲ្យប្រជាជនខ្មែរខ្លួនឯងគាំទ្រកាន់តែខ្លាំង ហើយលើសពីនេះទៀតនោះ ក៏ចង់ឲ្យបរទេសបានស្គាល់កាន់តែច្រើនផងដែរ»។ ជាមួយការខិតខំប្រឹងប្រែងនេះ ស្នាដៃរបស់លោក បូរ៉ា មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ សូម្បីតែបរទេសមួយចំនួន ក៏បានពេញចិត្តជាមួយគំនិតច្នៃប្រឌិតដ៏ពិសេសនេះដែរ ជាពិសេសនោះគឺបណ្តាអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃ…

Wow! អេនឌី លេងខ្លាំង សុទ្ធតែឈុតរោលរាលក្នុងអាងទឹក ជាមួយតួស្រីថ្មី

ភ្នំពេញ៖ តារាប្រុសពហុអាជីព លោក អេនឌី មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេចាប់អារម្មណ៍ឃើញថា លោកបានបញ្ចេញនូវMVចម្រៀងថ្មីៗរបស់ខ្លួនជាច្រើន ជាបន្តបន្ទាប់គ្នា។ ជាក់ស្តែង ក៏ដូចជាកាលថ្មីៗនេះ លោកទើបតែចេញបទចម្រៀងស្នាដៃនិពន្ធថ្មីមួយ ចំណងជើងថា «ទីបំផុតទើបដឹងថាគេកុហក» ដែលមានការចួលរួមសម្តែងសុទ្ធសឹងតែ ជាតារាសម្តែងស្រីល្បីឈ្មោះ ព្រមជាមួយនឹងឈុតឆាកស៊ីអារម្មណ៍ជាច្រើន មិនធម្មតាផងដែរ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តារាប្រុសរូបនេះ ក៏បានកំពុងនឹងត្រៀមចេញ MVបទចម្រៀងដ៏ថ្មីមួយទៀត ដែលសម្តែងជាមួយនឹងតួអង្គសម្តែងស្រីចំណូលថ្មី ប៉ុន្តែហ៊ានលះបង់ខ្ពស់ក្នុងការសម្តែង ឈុតស៊ិចស៊ី។ ជាការពិតណាស់ តាមរយៈការបង្ហោះរូបភាព របស់តារាប្រុស អេនឌី បានឲ្យដឹងថាចំពោះMV ចម្រៀងក្រោយរបស់លោក ក៏មានភាពស៊ិចស៊ីរោលរាលមិនចាញ់ MV មុនៗដែរ ដោយមានទាំងឈុតស្នេហា នៅក្នុងអាងត្រាំទឹកជាមួយតួស្រី រួមទាំងនឹងឈុតស្នេហាស្រៀវសាច់ជាច្រើនទៀត ផងដែរ៕

ពិតជាមិនគួរឲជឿទេ! សម្រកទម្ងន់ជាង ២០០គីឡូ Amber Rachdi ប្រែរូបរាង និងមុខ ទៅជាមនុស្សផ្សេងបាត់

បរទេស៖ Amber Rachdi ជាតារាសម្តែងម្នាក់វ័យ ២៦ឆ្នាំ ហើយនាង ក៏ធ្លាប់បានសម្តែងរឿងភាគអាមេរិកមួយ ដោយរឿង My 600lb Life នេះបានប្រមូលផ្តុំទៅដោយ អ្នកដែលមានទម្ងន់ចាប់ពី ២០០គីឡូឡើងទៅ ហើយរឿងនេះផងដែលបាន ឆ្លុះបញ្ចាំងពីជីវិតដោយពោរពេញ ទៅដោយភាពលំបាក របស់អ្នកដែលមានទម្ងន់​លើសពីភាពប្រក្រតី។ ជាក់ស្តែង កាលពីឆ្នាំ ២០១៥ ជាពេលដែលនាង បានថតរឿងនេះ ដោយនាងកំពុងតែស្ថិតនៅ ក្នុងទម្ងន់ ២៩៨គីឡូក្រាម ហើយវាជាពេល ពិបាកបំផុតសម្រាប់នាង ដោយហេតុតែ ទម្ងន់របស់នាង បានលើសជាច្រើន ទើបធ្វើឲ្យនាង ពិបាកក្នុងការឈរ ដោយពេលនោះដែរ នាងអាចឈរយ៉ាងយូរបំផុត គឺរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីនាងមានអាយុ ៥ឆ្នាំ នាងមានទម្ងន់ ៧៥គីឡូក្រាម…

ពិតជាអាណិតណាស់! តារាសម្ដែងជើងចាស់ រ័ត្ន វុធថា ទាល់ខ្លាំង ដល់ថ្នាក់សុំប្រាក់ តាមហ្វេសប៊ុក

ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ អ្នកស្រី រ័ត្ន វុធថា ដែលគេស្គាល់អ្នកស្រីតាមរយៈ ការសម្ដែងតួជាម្ដាយ ក្នុងខ្សែភាពយន្តជាច្រើនកន្លងមក ប៉ុន្តែមួយរយៈក្រោយមកនេះហាក់បាត់មុខអ្នកស្រីពីវិស័យសិល្បៈសម្ដែងនេះតែម្ដង។ យ៉ាងណាមិញ គេតែងតែសង្កេតឃើញ អ្នកស្រី រ័ត្ន វុធថា បង្ហោះសារត្អូញ ជារឿយៗនៅលើបណ្ដាញសង្គម អំពីភាពខ្វះខាតរបស់ខ្លួន។ ជាក់ស្ដែង ទើបតែកាលពីម្សិលមិញនេះ អ្នកស្រី រ័ត្ន វុធថា ដាច់ចិត្តបង្ហោះសារសុំក្ដីប្រាក់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកស្រី បានសរសេររៀបរាប់ថា ៖‹‹ខ្ញំពិតជាចង់សូមលុយបងប្អូនមែន សូមមួយនាក់ មួយដុល្លារយកទៅបង់ថ្លៃផ្ទះគេព្រោះខ្ញុំ អត់លុយរកមិនបានសូមកូនៗ និងបងប្អូនខាងសិល្បៈជួយខ្ញុំផង ››។ ជាមួយគ្នានេះដែរ មានតារាមួយចំនួនដែលធ្លាប់សម្ដែងជាមួយអ្នកស្រី បានសម្ដែងក្ដីអាណិត និងស្ទើរតែមិនជឿថា ជីវភាពរបស់ក្រុមគ្រួសារ អ្នកស្រី រ័ត្ន វុធថា…

ទោះមានកូនហើយក៏ដោយ! តែស្ទីលលេងខ្លួនរបស់តារាស្រីទាំងនេះ សាហាវជាងក្រមុំៗទៅទៀត

ថៃ៖ ការតុបតែងខ្លួនគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីដោយមិនអាចខ្វះបាន ហើយទោះបីជាមានគ្រួសាររួចក៏ដោយនារីៗ ក៏មិនអាចប្រហែសបានដែរចំពោះរឿងរូបសម្រស់។ ជាក់ស្តែង ដូចជាតារាសម្តែងស្រីទាំងប៉ុន្មានដួងនេះ ថ្វីត្បិតតែបានរៀបការមានគ្រួសារ និងមានកូនម្នាក់មួយៗរួចទៅហើយក៏ពិតមែន ប៉ុន្តែបើមើលទៅលើការតុបតែងខ្លួនរបស់ពួកគេវិញ គឺពិតជាមានភាពស្រស់ស្អាត និងមានស្ទីលលេងខ្លួនសាហាវៗមិនចាញ់ក្រមុំៗនោះឡើយ។ ក្នុងនោះដែរគេឃើញរួមមានដូចជា៖  ១) កំពូលតារាសម្តែងស្រី Chompoo Araya៖ ថ្វីត្បិតតែមានកូនប្រុសភ្លោះដល់ទៅ ២ នាក់រួចហើយក៏ពិតមែន ប៉ុន្តែនាងនៅតែមានការតុបតែងខ្លួនឡូយឆាយ ជាពិសេសក៏ជាប់ឈ្មោះជាតារាពូកែលេងម៉ូតសម្លៀកបំពាក់ជាងគេ នៅក្នុងសង្គមសិល្បៈថៃផងដែរ។ ២) តារាសម្តែងស្រី Gubgib៖ បច្ចុប្បន្នមានកូនស្រីម្នាក់ហើយ តែការតុបតែងខ្លួនរបស់នាងសាហាវមិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។ ៣) តារាសម្តែងស្រី Noey Chotika៖ ក្រោយសម្រាលបានកូនប្រុសម្នាក់មក គេមិនឃើញសម្រស់របស់តារាស្រីរូបនេះធ្លាក់ចុះសោះ តែបែរជាកាន់តែស្អាតមិនប្រែប្រួល។ ៤) តារាសម្តែងស្រី Lydia Sarunrat៖ ជាតារាសម្តែងផង ជាតារាចម្រៀងផង តារាស្រីរូបនេះក៏មានការលេងខ្លួនមិនឱ្យចាញ់តារាស្រីរូបណាដែរ ពិសេសពេលឡើងឆាកតន្រ្តីម្តងៗម៉ូតសម្លៀលបំពាក់ស្ទីលតុបតែងខ្លួនរបស់នាងពិតជាប្លែក និងគួរឱ្យទាក់ទាញ។ ៥) តារាសម្តែងស្រី…

ពិតជាមហាសែនថោកទាបបំផុត! ចៅ​២​នាក់​ខ្ទេច​ក្នុង​កណ្តាប់ដៃ​តា រួច​គំរាម​ «កាត់​ដៃ​កាត់​ជើង​ចោល»

ខេត្តកណ្តាល ៖ តា​ចាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​វាយ​ខ្នោះ បន្ទាប់​ពី​ពាក់ព័ន្ធ​ករណី ចាប់រំលោភ​ចៅស្រី​ខ្លួនឯង​២​នាក់​បាន​សម្រេច ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង បើ​ហ៊ាន​ប្រាប់​គេ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៥ ឧសភា ស្ថិត​នៅ​ស្រុក​កៀនស្វាយ​។បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​២​នាក់​ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ ជា​សិស្ស ចំណែក​ជនសង្ស័យ​ឈ្មោះ ឌឹ​ម សុ​ខឿន ហៅ​គ្រួ​អឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ត្រូវជា​ជីតា​។ សមត្ថកិច្ច​បាន​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​២​នាក់​បងប្អូន​ដេក​នៅផ្ទះ​ជាមួយ​ជីតា ចំណែក​ឪពុក​ម្តាយ​រវល់​ធ្វើការ​នៅ​ភ្នំពេញ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ត្រូវជា​ជីតា​ក៏​ចាប់​រំ​លាភ​ក្មេង​ស្រី​ជា​ប្អូន​រហូត​នាង​ស្រែ​កថា «​ឈឺ​ណាស់​» ជនសង្ស័យ​និយាយ​ថា «​កុំ​មាត់​ប្រយ័ត្ន​អញ​វ៉ៃ?​» រួច​ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​ជនសង្ស័យ​ថា «​បើ​ប្រាប់​ម៉ែ? អញ​កាត់​ដៃ​កាត់​ជើង​ង៉ែ​ង​ឱ្យ​ដើរ​សុំទាន​គេ​» ហើយ​ចាប់​រំ​លាភ​ទាំង​២​នាក់​បងប្អូន​តែ​ម្តង​។ ក្រោយ​ពី​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​ពី​រឿង​ហេតុ រួច​មក​ម្តាយ​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ ក៏​ឈាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​យក​ទៅ​អធិការ​ស្រុក​កៀនស្វាយ ដើម្បី​សួរនាំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​សកម្មភាព​ចាប់​រំលា​ភម​កលើ​ជន​រង​គ្រោះ​ត្រូវជា​ចៅ​ពិតប្រាកដ​មែន​។ ក្រោយ​ពេល​សារភាព​ជន​សង្ស័យ​​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ…

អូហូរ! លេងសើចមិចបាន ប៉េងប៉ោង និងស្វាមី ផ្អែមល្ហែមនឹងគ្នា មិនចាញ់ក្មេងៗ

ភ្នំពេញ៖ តារាកំប្លែងដ៏មានឈ្មោះបោះសម្លេងអ្នកនាងប៉េង ប៉ោង បានទទួលសុភមង្គល ក៏ដូចជាភាពកក់ក្តៅពីស្វាមីយ៉ាងពេញលេញ។ យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ តែងបង្ហោះរូបភាពជាមួយនឹងស្វាមី ដោយបានបង្ហាញពីភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមើលហើយសឹងលើសជាតិស្ករ និងច្រណែនគ្រប់គ្នា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុករបស់ស្វាមីតារារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអ្នកទាំងពីរបានកាន់ដៃគ្នាយ៉ាងជាប់គ្រប់ប៉ុស្តិ៍ មើលទៅពិតជាមិនចាញ់ស្នេហាវ័យក្មេងនោះទេ។ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន សរសើរដ៏ស្នេហារបស់អ្នកទាំងពីរ ដែលស្រលាញ់ និងថ្នាក់ថ្នមគ្នាបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ហួសចិត្តណាស់ ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយសារចិងសោះ…

បន្ទាយមានជ័យ)​៖​ ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ​ចំណែក​បុរសម្នាក់ទៀតទទួលរងរបួស​ធ្ងន់ខណៈដែលជនរងគ្រោះ បានយកក្បាលគ្រាប់ ដែលបន្សល់ទុក​ពី​សម័យ​សង្រ្គាមទៅដំ ដើម្បីដោះគន្លឹះរ៉ឺម៉កគោ​យន្ត។ហេតុការណ៍កើតឡើង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ​ ​ជាម្ចាស់គោយន្ត ដោយឡែក អ្នករង​របួសមានឈ្មោះ​ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង ជនរងគ្រោះទាំងពីនាក់រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ ដែលបានស្លាប់ សមត្ថកិច្ចដដែរបានបន្តទៀតថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ម្ចាស់គោយន្ត បានដោះរ៉ឺម៉ក​គោយន្តយកពីក្បាលគោយន្ត ដើម្បីទៅ​ភ្ជួរស្រែ ហើយនៅ​ពេលនោះ ​មានអ្នកជិតខាងម្នាក់…

ព្រានព្រៃដៃត្រង់ បាញ់ក្បាលខ្លួនឯងស្លាប់ភ្លាម ដោយសារតែ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​ព្រានព្រៃ​ដៃត្រង់​ដ៏​ជំនាញ​​ម្នាក់​ បាន​​យក​កាំភ្លើង​ខ្យល់​កែ​ច្នៃ​ប្រើ​គ្រាប់រំសេវ​​ដែល​ធ្លាប់តែ​យក​ទៅ​បាញ់​​សត្វព្រៃនោះ មក​​បាញ់​ក្បាល​​ខ្លួនឯង​​បញ្ចប់​ជិ​វិត ​​​កើត​ឡើង​កាលពី​​យប់​ថ្ងៃ​ទី១៥ ឧសភា ​​ស្ថិតក្នុងភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក សំបូរ ​ក្រោយ​ពី​មាន​ទំនាស់​​​ជាមួយ​ប្រ​ព​ន្ធ ​។ សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​​ឈ្មោះ ម៉ៅ សុខ​ហង្ស អាយុ​៣៦​ឆ្នាំ មានកូន​៦​នាក់​ ។ បើតាម​​អធិ​ការរង​នគរបាល​ស្រុក​សំបូ​រ លោក នួន សា​រិ​ន បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ ពិតជា​ស្លាប់ដោយ​ប្រើ​កាំភ្លើង​ច្នៃ​ប្រើ​គ្រាប់រំសេវ​​បាញ់​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះប្រាកដមែន​ ។ អ្នក​ភូមិ​ក៏​បាន​​និយាយ​ដែរ​​ថា ជន​រង​គ្រោះ​មានមុខរ​បរជា​ព្រានព្រៃ​ដៃត្រង់​ម្នាក់ ជំនាញ​ខាង​បាញ់​សត្វ​ព្រៃ​តូច​-ធំ​ យក​មក​លក់​ក្នុងភូមិ​ ។ ហើយ​កាំភ្លើង​ដែល​គេ​យក​មក​បាញ់​សម្លាប់​ខ្លួន​នេះ ជា​កាំភ្លើង​កែ​ច្នៃ ដែល​ជន​រង​គ្រោះ​កែ​ច្នៃ ប្រើ​គ្រាប់រំសេវ ទុក​សម្រាប់​ប​បាញ​់សត្វ​ ។…