ចង់ដឹងទេថាចំណូលកំពូលតារា ហូលីវ៉ូត hollywood ទាំងបីប៉ុន្មាន? បានជាចាយលុយដូចក្រដាស

បរទេស៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានឃើញរួចមកហើយអំពីការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់តារាល្បីៗនៅលើពិភពលោក។ តារាទាំងអស់នោះតែងតែចំណាយលុយទៅលើសម្ភារៈប្រើប្រាស់មួយចំនួនដូចជា រថយន្តទំនើបៗ វីឡា និងទិញកោះទុកគ្រាន់ធ្វើដំណើរកម្សាន្តពេលសម្រាកពីកាងារម្តងៗ។ ដោយឃើញពីការចំណាយលុយមិនសំចៃដៃបែបនេះ មានប្រិយមិត្តមួយចំនួនក៏កើតជាចម្ងល់នៅក្នុងចិត្តថា បើពួកគេចាយលុយដូចក្រដាសបែបនេះ តើក្នុងមួយឆ្នាំៗពួកគេរកចំនូលបានប៉ុន្មានទៅ? យោងតាមចុះផ្សាយរបស់សារព័ត៌មាន CBS News នៅក្នុងឆ្នាំ ២០១៧ នេះ បានបង្ហាញថា ក្នុងមួយឆ្នាំៗតារាប្រុសទាំង ៨រូបនេះរកចំនូលបានរាប់លានដុល្លារអាមេរិក។ ដូច្នេះដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនាទាំងអស់គ្នា៖ ១. Mark Wahlberg ចំនូលក្នុងមួយឆ្នាំ ៦៨ លានដុល្លារអាមេរិក កាលពីអតីតកាល តារាប្រុសម្នាក់នេះមានអាជីពច្រើន ដោយធ្វើជាតារាចម្រៀងរ៉េប ធ្វើជាអ្នក កាលពីអតីតកាល តារាប្រុសម្នាក់នេះមានអាជីពច្រើន ដោយធ្វើជាតារាចម្រៀងរ៉េប ធ្វើជាអ្នកសរសេរប៉ារូលបទចម្រៀង និងធ្វើជាតារាម៉ូដែល។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ លោកគឺជាតារាសម្តែង អ្នកផលិតខ្សែភាពយន្ត និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបផងដែរ។ ២.…

ហេតុអ្វីបានជា? តួឯកប្រុសក្នងរឿង«អ្នកប្រដាល់មិនដែលឈ្នះ» Dan Worrawech សម្រេចចិត្តបួស….ជីវិតពិត

ថៃ៖ប្រិយមិត្ត ដែលនិយមទស្សនា រឿងថៃ ប្រហែលជានៅចាំតារាសម្ដែង និងជាតួអង្គក្នងរឿង «អ្នកប្រដាល់ មិនដែលឈ្នះ» ដែលល្បីនាប៉ុន្មានឆ្នាំមុននោះគឺ លោក Dan Worrawech ជាក់ជាមិនខាន។ ជាក់ស្ដែងម្សិលមិញ តារាថៃរូបនេះ ក៏បានសម្រេចចិត្តបួស ដើម្បីសងគុណឪពុកម្ដាយខ្លួន ហើយចំពោះ ការបួសរបស់ Dan Worrawech ធ្វើឡើង តាមគន្លងប្រពៃណីសាសនា ។   យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលតារាប្រុសរបស់ប្រទេសថៃ ធ្វើ ការបួសសងគុណគ្រួសារ ព្រោះថាកន្លងមក ក៏មានតារាល្បីៗ មួយចំនួនបានបួស បែបនេះដែរ ជាក់ស្ដែង គឺលោក  Mark ដែលបានបូស ហើយទើបនឹងសឹកនាប៉ុន្មានថ្ងៃមុននេះផងដែរ៕ ខាងក្រោមនេះជាទិដ្ឋភាពថ្ងៃបំបួសរបស់តារាប្រុស Dan Worrawech៖ ប្រភពៈ khmerload

ចង់ដឹងដែរទេថា! កំពូលតារាសម្តែងស្រី ដែលជាប់ឈ្មោះមានចំណូលច្រើនជាងគេក្នុងឆ្នាំ ២០១៧ នេះគឺ…..

ថៃ: ជាការពិត នៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ តារាសម្តែងប្រុសស្រីនីមួយៗ សុទ្ធសឹង តែអាចរកបានប្រាក់ចំណូលខ្ពស់ពីវិស័យមួយនេះ របស់ខ្លួន។ ហើយក្នុងនោះ គេក៏សង្កេតឃើញថាមាន តារាសម្តែងស្រីប៉ុន្មានរូប ដែលអាចរកចំណូលបាន រហូតទៅដល់ខ្ទង់រាប់លានបាត ក្នុងមួយខែ សឹងមិនគួរឲ្យជឿសោះឡើយ។ ដូច្នោះ ខាងក្រោមនេះ ជាកម្រងឈ្មោះតារាសម្តែងស្រីៗ ដែលជាអ្នកមាន ប្រចាំឆ្នាំ ២០១៧:  ១. Aum Patcharapa ជាការពិត Aum Patcharapa ជាតារាសម្តែងស្រីជើងចាស់ ហើយក៏ជាតារាសម្តែងស្រី ដែលមាន សម្រស់ស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការប្រែប្រួលអ្វី នោះទេ។ ជាពិសេសទៅទៀត នាងក៏ជាតារាសម្តែងស្រីដែលមានទ្រព្យផ្ទាល់ខ្លួន   ច្រើន ដូចជា ផ្ទះ ឡាន ម្ចាស់ភាគហ៊ុនសម្រាប់ផលិតផលក្នុងស្រុក និងជាម្ចាស់ហាងទំនិញផលិតផល ថែរក្សាស្បែកមួយចំនួនធំ ថែមទៀតផងដែរ។…

តើជាការពិតរឺ យ៉ាងណា? ភ្ញាក់ផ្អើលពេញពិធី! ពេលប្រទះឃើញហ្វេន របស់ Jonghyun ម្នាក់មានមុខមាត់ដូច សឹងទាំងស្រុង

កូរ៉េ ៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែល ហ្វេនរបស់ Jonghyun តារាកូរ៉េដែលបានស្លាប់ទៅនោះ មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំង។ក្រោយពីតារារូបនេះបានស្លាប់ ធ្វើឲ្យហ្វេនមួយចំនួនយំសោក មិនស្ទើរនោះទេ គឺពួកគេបានធ្វើពិធីបុណ្យដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ របស់ Jonghyun ដែលក្នុងនោះ មិនថា មានតែប្រទេសកូរ៉េនោះទេ តែមានហ្វេន នៅឯប្រទេសដទៃ ក៏បានធ្វើបុណ្យដល់តារាកូរ៉េរូបនេះដែរ។   ថៃ៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែល ហ្វេនរបស់ Jonghyun តារាកូរ៉េដែលបានស្លាប់ទៅនោះ មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំង។ ក្រោយពីតារារូបនេះបានស្លាប់ ធ្វើឲ្យហ្វេនមួយចំនួនយំសោក មិនស្ទើរនោះទេ គឺពួកគេបានធ្វើពិធីបុណ្យដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ របស់ Jonghyun ដែលក្នុងនោះ មិនថា មានតែប្រទេសកូរ៉េនោះទេ តែមានហ្វេន នៅឯប្រទេសដទៃ ក៏បានធ្វើបុណ្យដល់តារាកូរ៉េរូបនេះដែរ។ អ្នកគាំទ្រនាំគ្នាសោកស្តាយចំពោះការស្លាប់របស់តារាចម្រៀង Jonghyun តែអ្វីដែលពិសេសជាងនេះនោះគឺ គេបានប្រទះឃើញហ្វេនមួយរូបដែលមានមុខមាត់ ស្រដៀងគ្នាទៅនឹង Jonghyun ដែលបានស្លាប់នោះ ដោយនៅក្នុងនោះ មានរូបភាពមួយសន្លឹកនៅពេល ដែលហ្វេនរូបនេះបាន ធ្វើបុណ្យទៅឲ្យអាយដលរបស់ខ្លួន ឃើញថានៅក្នុងរូបនោះ លោកពិតជាមានមុខមាត់ស្រដៀងគ្នាទៅនឹងតារាកូរ៉េដែលបានស្លាប់នោះមែនទែន ទាំងទម្រង់មុខ និងរាងរបស់គេ។របញ្ជាក់ផងដែរ…