ម្សឹលមិញ! លោកខាន់ ជេមស៍ រំភើបចិត្តខ្លាំងណាស់ ពេលភរិយាសំណព្វជូនកាដូទូរស័ព្ទ iphone X​​ ក្នុងថ្ងៃបុណ្យណូអែល

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ កំពុងតែទទួលបានការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន ទោះបីជាចូលសិល្បៈ១០ឆ្នាំមកហើយនេះ។ យ៉ាងណាមិញចំពោះរឿងឯកជន លោកក៏មានភរិយា ជាទីស្រលាញ់ ដោយទោះបីជាមមាញឹកយ៉ាងណា លោកក៏បានបង្ហាញនូវក្តីស្រលាញ់ចំពោះភរិយានៅលើបណ្តាញសង្គម។ ជាក់ស្តែងនៅថ្ងៃបុណ្យណូអែលនេះ ភរិយារបស់លោក ក៏បានធ្វើការជូនកាដូជាទូរស័ព្ទ iphone X ធ្វើឲ្យ ខាន់ ជេមស៍ បានបង្ហាញអារម្មណ៍រំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “Thank you my life for your gift អរគុណស្រីម៉ៅដែលបានជូនកាដូអោយបងក្នុងថ្ងៃបុណ្យណូអែល”៕ ប្រភពៈ komsan.khmernotes

ពិតជាអស្ចារ្យណាស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន​វិញ្ញាបន​បត្រ​វីរនារី (Super Women) ដែលធ្វើឲ្យនាងមានមោទនភាពយ៉ាងខ្លាំង។

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា បានចែករំលែកបទពិសោធន៍ជីវិត មានទាំងឧបសគ្គ និងជោគជ័យ ជូនសិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលា សម្រាប់សុភាពនារី កាលពីថ្ងៃទី២៤ ធ្នូ ២០១៧ ម្សិលមិញនេះ ។ ក្រោយចែករំលែកបទពិសោធន៍ជីវិតរួចរាល់ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន​វិញ្ញាបន​បត្រ​វីរនារី (Super Women) ដែលធ្វើឲ្យនាងមានមោទនភាពយ៉ាងខ្លាំង។ ប្រភព៖Dara-New

ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស

ភ្នំពេញ៖ តារាចម្រៀងដែលនិយម លេងស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយបទចម្រៀងថ្មីៗ និងស្ទីលនៃការតុបតែងខ្លួនប្លែកៗរបស់នាង។ យ៉ាងណាមិញ នាពេលថ្មីៗនេះ បូព្រឹក្ស បានលេងស្ទីលសម្លៀកបំពាក់ថ្មីមួយទៀតហើយ ដោយរូបនាងបានស្លៀកឈុតរ៉ូបវែង ពណ៌ក្រហម សម្រាប់ស្វាគមន៍ថ្ងៃ Christmas នៅក្នុងឆ្នាំនេះ។ ក្នុងនោះផងដែរ ឈុតរ៉ូបពណ៌ក្រហម ដែលកញ្ញា ទេព បូព្រឹក្ស ស្លៀកនោះ ពិតជាស្រស់ស្អាតមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ នាងពិតជាសាកសមខ្លាំង ជាឈុតរ៉ូបវែង ពណ៌ក្រហមមួយនេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះឈុតមួយនេះរបស់កញ្ញា ទេព បូព្រឹក្ស? 

តើមានរឿងហេតុអ្វីបានជាធ្វើឲ នាយ កុយ ភ័យខ្លាចបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍ ប្រុងបិទទ្វារ

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា នាយ កុយ បង្ហោះសារព្រួយបារម្ភលើបណ្តាញសង្គមហ្វេសប៊ុក ខ្លាចថ្ងៃអនាគត​លោក​ត្រូវបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍មួយចំនួនដែលលោកកំពុងសម្តែង​ ត្រូវបានលេចឮថា គ្រោងនឹងបិទជាបន្តបន្ទាប់ ។ ក្នុងសារ​​នោះ តារាកំប្លែងនាយ កុយ បានសរសេរថា «កម្មវិធីកំប្លែងបន្តិចទៀតចប់ហើយបងប្អូន នៅសល់តែដន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មុនស្នេហ៍សំនៀងជិតបិទទៀត»។ ម្ល៉ោះហើយ បានជានាយ កុយ ទទូចសុំបងប្អូនថា «សូមបងប្អូនកុំភ្លេចមុខខ្ញុំ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែរឲ្យខ្ញុំផង» ។ ទោះបីជាកម្មវិធីទាំងនោះ ត្រូវបិទ​ក៏ដោយ ក៏អ្នកគាំទ្រនៅសង្ឃឹមថា នាយ កុយ នៅតែមានកម្មវិធីផ្សេងៗទៀតសម្រាប់សម្តែងដដែល ព្រោះ​លោកជា​តារាកំប្លែង​ដែល​ពល​រដ្ឋខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈបានស្គាល់ និងគោរពស្រលាញ់ ៕     ម្ល៉ោះហើយ បានជានាយ…

កំលោះសង្ហា នី រតនា តារាចម្រៀងដែលមានប្រជាប្រិយ ថ្មីៗនេះ ទទួលបានការសរសើរ ពីរឿង..

ភ្នំពេញ៖ តារាចម្រៀង នី រតនា ដែលជាម្ចាស់ជ័យលាភីកម្មវិធី Cambodia Idol កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកសិល្បៈដូចគ្នាផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់លោកបានបង្ហោះរូបជាមួយរៀបច្បង គង់ សុជាតិ នឹងបងប្រុស ជា វិបុល ក្នុងដំណើរចូលរួមកម្មវិធីមួយដែលបង្ហាញនៅស្នាមញញឹកយ៉ាងស្រស់ស្រាយ រួមទាំងសរសេរពីរបីម៉ាត់ផងដែរថា «ខ្ញុំពិតជារីករាយណាស់ ដែលថ្ងៃនេះខ្ញុំបានរួមការងារជាមួយបងស្រី គង់ សុជាតិ និងបងប្រុស ជា វិបុល»។ ប្រភព៖ dara-news

កំពូលតារាថៃ Margie ចាប់ផ្តើមរៀបអាពាហ៏ពិពាហ៏ក្នុងរដូវរងារនេះហើយ

ថៃ៖ ថ្ងៃដែល កំពូលតារាស្រីថៃ Margie ទន្ទឹងរង់ចាំ អស់ពេលយ៉ាងយូរ ពេលនេះ បានឈានមកដល់ហើយ ដែលរូបនាង ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតបំផុត ក្នុងល្ងាច ថ្ងៃអាទិត្យ។   ខណៈពេលនេះ នាង Margie និង លោក Pok ជាគូស្វាមីភរិយាថ្មីថ្មោង កំពុងតែធ្វើសន្និសីទកាសែត នៅមុខ បណ្តាញសារព័ត៌មានថៃជាច្រើន ដែលរង់ចាំស្តាប់ នូវអារម្មណ៍ និង​រឿងរ៉ាវស្នេហាមួយចំនួន របស់អ្នកទាំងពីរ ទម្រាំកាន់ដៃគ្នា មកទល់ថ្ងៃនេះ។ ចំពោះពិធីរៀបការរបស់នាង គឺអ្នកគាំទ្រ ស្មានបានថា ពិតជាកក្រើក និងផ្អើលពិភពសិល្បៈ ក៏ព្រោះតែនាង ជាតារាកំពូលសម្តែងល្បី នៅក្នុងស្រុកថៃ​ ដូច្នេះហើយ អ្នកចូលរួម ក៏សុទ្ធសឹងតែ អ្នកមានមុខមាត់…

បងប្អូនប្រហែលជាមិនស្គាល់ថា ម្ចាស់បទ Original Song លោក Fulet «បាច់ផ្កាបាត់ម្ចាស់»ដែលកំពុងតែល្បីបានចូលរោងការហើយ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ពោលគឺនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ គឺជាថ្ងៃដែលគួរឲ្យអបអរសាទរបំផុត របស់តារាចម្រៀង Original Song លោក Fulet ដែលលោកបានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយនឹងអ្នកនាង វុធ បញ្ញារ័ត្ន ដែលជាមិត្តស្រី ជាទីស្រលាញ់ទាក់ទងគ្នារាប់ឆ្នាំ។ គួររំឮកផងដែរថា តារាចម្រៀង Original Song លោក Fulet ដែលមានឈ្មោះពិតថា ប៊ូ វឌ្ឍនៈបញ្ញាត្រូវបានគេស្គាល់លោកតាមរយៈបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនដូចជា បទ«បាច់ផ្កាបាត់ម្ចាស់ បទ ក្មេងតូច បទ សន្យាស្រលាញ់គ្នារហូត »ជាដើម។ យ៉ាងណាមិញ ពិធីរៀបការរបស់លោក Fulet ដែលបានប្រព្រឹត្តឡើង កាលពីម្សិលមិញនេះ ក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតា ព្រមជាមួយសារជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងបណ្តាអ្នកលេងហ្វេសប៊ុកផងដែរ។ លើសពីនេះទៅទៀត តារាចម្រៀងរូបនេះ ក៏បានបង្ហោះជាសារថ្លែងអំណរគុណ…

យ៉ាយ៉ា និង រ៉ាស៊ី លេង​ស្ទីល​៦​ម៉ូដ​នេះ​ ស្អាត​អស់​ស្ទះ​ហ្មង!(មានវីដេអូ)

២​លើក​ហើយ​ដែល​តារា​ម៉ូដែល​ យ៉ាយ៉ា និង រ៉ាស៊ី បាន​បង្ហាញ​ម៉ូដ​ពិសេសៗ​សម្រាប់​ស្លៀក​ចូល​កម្មវិធី​មង្គលការ។ តាមរយៈ​ Sabay ម្ដង​ស្រី​ស្អាត​ទាំង២​ នឹង​ណែនាំ​ឈុត​រាត្រី​សមោសរ​​​សម្រាប់​ស្លៀក​ចូល​កម្មវិធី​ធំៗ​វិញ​ម្ដង។ ​​ជា​ច្រើន​ម៉ូដ​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ និង​រូប​ជា​ច្រើន​សន្លឹក​នេះ សុទ្ធ​តែ​ម៉ូដ​ពិសេសៗ​ដែល​អាច​ស្លៀក​ចូលរួម​​​​ក្នុង​ពិធី​ជប់លៀង​ធំៗ យ៉ាង​ស្រស់​ស្អាត និង​ថ្លៃថ្នូរ​​តែ​ម្ដង៕ ប្រភព៖ sabay news