ពិតជាមិនធម្មតាមែន! មួយបទនេះ នាយចឺម លះបង់ពេកខ្លាំងហើយ ដេកលើដីសឹងគ្រប់ឈុត

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀងលោក ខេមៈ សេរីមន្ត បានដើរចេញពីផលិតកម្ម សាន់ដេ បាត់ទៅ នៅតារាចម្រៀងវ័យក្មេងដែលមានការពេញនិយមខ្លាំង ពីមិត្តៗ យុវវ័យ នោះគឺនាយ ចឺម ក៏បានឡើងលើតំណែងកំពូលមួយនេះ នៅក្នុងផលិតកម្ម សាន់ដេ។ ហើយបើនិយាយពី សន្ទុះក្នុងទីផ្សារសិល្បៈវិញ តារាវ័យក្មេងរូបនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ក្រោយពីមានការគាំទ្រ លើបទចម្រៀងរបស់តារាដ៏មានសមត្ថភាពរូបនេះ ពេលនេះនាយ ចឺម ក៏បានត្រៀមនៃ MV បទថ្មីនោះគឺ «ខានជួបគ្នាយូរអូនមានកូនបាត់» ជាក់ស្ដែងបទនេះ ទទួលបានការគាំទ្រពីសំណាក់មិត្តៗ អ្នកស្ដាប់ខ្លាំងមែនទែន។ ក្នុងបទនេះដែលនាយ ចឺម បានប្រាប់មកខ្មែរឡូត ឲ្យបានដឹងថា ទាំងសកម្មភាពថត​និង ទីតាំងសុទ្ធតែមានការល្អិតល្អន់ខ្លាំង មុនសម្រេចចិត្តជ្រើសយក ក្នុងគោលបំណងដើម្បីឲ្យហ្វេនរបស់ខ្លួន រឹតតែគាំទ្រលើបទនេះបន្ថែមទៀត ហើយអ្វីដែលសំខាន់ សឹងតែគ្រប់ឈុត លោក ត្រូវដេកលើដី និងភក់ជាដើម៕

អូហូរពិតជាមិនធម្មតាមែន! ទើបតែកើតសោះ កូនភ្លោះរបស់ ស្រីលាភ មានទីផ្សារបាត់

 ភ្នំពេញ៖ ក្រោយពីសម្រាលកូនភ្លោះ ដ៏គួរឲ្យស្រលាញ់រួច គេសង្កេតឃើញថាតារាកំប្លែង ស្រីលាភ បានចាប់ផ្តើមបន្តអាជីពនេះឡើងវិញ និងកាន់តែមានភាពមមាញឹក ខ្លាំងមិនធម្មតា នៅក្នុងវិស័យសិល្បៈ ។ ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ ក៏បង្ហោះរូបភាព នាងជាមួយកូនភ្លោះស្រីសំណព្វចិត្តទាំង២ លើបណ្ដាញសង្គម ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយស្ទីល យ៉ាងពិសេស ប្លែកភ្នែក បែបលក្ខណៈគ្រួសារ សម័យថ្មី មើលទៅ មិនចាញ់តារាបរទេសឡើយ ។ រូបភាពនេះ បានធ្វើឲ្យ អ្នកទស្សនា មិនតិចនាក់ទេ ដែលលួចសរសើរ ដោយសារ កូនភ្លោះស្រី មួយគូនេះ មិនទាន់ធំស្រួលបួលផង ស្រាប់តែនាងតូចភ្លោះ ទាំង២ មានហាងឆេង បានថតស្ពត ជាមួយ អ្នកម្ដាយគេទៅហើយ។…

មាន៤សំនួរល្អៗ!!! ដែលអ្នកលេងហ្វេសបុកមិនអស់ចិត្តរឿងនារីរងគ្រោះ ចោទថាចាប់រំលោភ ហេតុអ្វីក៏…!

នៅតែជាប្រធានបទក្តៅគគុករវាងចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា និងនារីវ័យក្មេងម្នាក់ នៅតែជាប្រធានបទក្តៅនៅលើបណ្តាញសង្គមហ្វេសបុក។ ក៏ប៉ុន្តែក៏មានមហាជនជាច្រើនបានផ្ទុះនូវសំនួរជាច្រើនដែលពិបាកនឹងរកអ្នកជួយឆ្លើយ តែអ្វីដែលជាចំនុចសំខាន់គឺមានបួនសំនួរដែលអ្នកលេងហ៊្វេកបុកចង់ដឹង ចង់លឺបំផុត សំនួរនោះរួមមាន៖ ១. នារីរងគ្រោះថាលោក ស្រិល វណ្ណា ចាប់រំលោភខ្លួន នៅថ្ងៃ ១៨ ១៩ មេសា កន្លងទៅ ហេតុអ្វីមិនប្តឹង? ២. លោកចាប់រំលោភហើយ ម៉េចនៅប្រលែងលេងថតវិដេអូបញ្ជាលោកឆាន់ពោតទៀត? ៣. ម៉េចឲ្យលោកស្នាក់នៅផ្ទះរបស់ខ្លួនម៉ោង ២ យប់ ដូច្នេះ? ៤. ម្តាយគាត់និយាយពេល live ថាមានគេដណ្តឹងកូនគាត់ដប់ម្ភៃនាក់គាត់មិនឲ្យផង ឯកូននិយាយវិញថា ខ្ញុំបង្ហោះវីដេអូនិងរូបភាព ដោយសារលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយខ្ញុំប្តឹងលោកពីបទចាប់រំលោភ។

អូហូ! នៅក្នុងផ្ទះរបស់ ចោម ច័ន្ទ សុទ្ធតែជាឈើដ៏ប្រណីត តម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ ដោយសារតែជាអ្នកមាន និងតែងបង្ហាញវត្តមាន ក៏ដូចជាជីវិតឯកជនរបស់នាង ចោម ច័ន្ទ ក៏មានប្រជាប្រិយភាព មិនធម្មតាដែរ ទោះមិនមែនជាតារាក្តី។ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុរបស់នាង មុននេះបន្តិច បានបង្ហោះរូបភាព ដែលបង្ហាញពីទិដ្ឋភាពផ្ទះវីឡាដ៏ធំ ដែលនៅក្នុងនោះមានការរៀបចំសុទ្ធសឹងតែជាឈើទាំងអស់ សូម្បីតែគ្រឿងសង្ហារឹមនោះ។ បើនិយាយពីតម្លៃ នៃគ្រឿងតុបតែងនៅក្នុងផ្ទះនេះនាងបាននិយាយថាអស់ច្រើនប្រហែលម៉ឺនដុល្លារឯណោះ ពេលដែលនាងទិញចូលផ្ទះម្តងៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលនាងសម្បូរលុយខ្លាំងបែបនេះ ខណៈពេលដែលមានមនុស្សជាច្រើនចង់បានជីវិតដូចនាង។ ស្របពេលជាមួយគ្នានេះនាងបានបញ្ចេញសារមួយថា៖ «ដឹកចូលផ្ទះឆាប់ៗនេះ សែនស្រលាញ់ណាស់ ឲ្យតែរូបចំម្លាក់ប្លែកៗ ធ្វើពីឈើប្រណីតៗ គឺទាក់ភ្នែកខ្ញុំរហូតសំខាន់ផ្ទះចង្អៀត រកកន្លែងតាំងលែងបានហើយស្រលាញ់ៗសរុបលុយចូលម៉ឺនៗ នេះសល់ពេលពីការងារឆ្លៀតទៅរៀបចំផ្ទះនៅខេត្ត »៕ 

សូមសរសើរ! តារាខ្មែរទាំងនេះ បែរជាស្និទ្ធស្នាលដូចបងប្អូនរួមផ្ទៃតែមួយ ក្រោយពេលបានរួមការងារជាមួយគ្នាយូឆ្នាំមក…

ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ ឃើញថាតារាខ្មែរមួយចំនួន មានភាពជិតស្និទ្ធជាមួយគ្នាខ្លាំង មិនថាប្រុសស្រីនោះឡើយ ដោយសារតែពួកគេ បានធ្វើការជាមួយគ្នា ទើបយូរៗទៅក្លាយជាមិត្តដ៏ជិតដិត។ ជាក់ស្តែង ឃើញថាតារាខ្មែរប្រុសស្រីប៉ុន្មានដួង មានភាពស្និទ្ធស្នាលជាមួយគ្នាមិនដូចជាមិត្តនោះទេ តែប្រៀបដូចជាបងប្អូនយ៉ាងដូច្នោះ ដោយពួកគេតែងបង្ហាញរូបភាពប្រលែងគ្នា រីឯពេលខ្លះក៏បានធ្វើឲ្យមិត្តរួមការងាររបស់ខ្លួនរំភើបខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ពួកគេក៏ហៅគ្នាដូចជាបងប្អូននៅក្នុងផ្ទៃម្តាយតែមួយយ៉ាងដូច្នោះ។ ដោយក្នុងនោះមានដូចជា៖ ១) អ្នកនាងកាតុ និងរ៉ូលីន៖ ធ្វើការជាមួយគ្នារាប់ឆ្នាំ ប្រែមកជិតស្និទ្ធនឹងគ្នាដូចបងប្អូន ដោយឃើញថារ៉ូលីន និងកាតុ ទៅណាក៏ជាមួយគ្នា ជាពិសេសនៅពេលខ្លះ ពួកគេក៏មកលេងផ្ទះគ្នាមើលទៅដូចជាបងប្អូនយ៉ាងដូច្នោះ។ ២) អ្នកនាងសុគន្ធ នីសា និងណាក់ ស្រីណា៖ គឺជាមិត្តនឹងគ្នាអស់រយៈពេលជាងបួនឆ្នាំមកហើយ បច្ចុប្បន្នពួកគេស្រលាញ់គ្នាដូចបងប្អូនយ៉ាងដូច្នោះ ដោយសារ​តែស្រលាញ់នូវចរិតអ្នកទាំងពីររៀងខ្លួន ក៏បានធ្វើឲ្យតារាទាំងពីរនេះស្និទ្ធស្នាលនឹងគ្នា ទៅលេងផ្ទះក៏ដូចជាបានទៅSurprise អ្នកនាងសុគន្ធ និសា ដល់ផ្ទះទៀតផង។ ជាពិសេសនោះគឺកញ្ញាណាក់ ស្រីណា ក៏បាន…

បិះស៊យ ! កំពុងថតកណ្តាលផ្លូវ ស្រាប់តែឡានមកពីក្រោយ ធ្វើឲ្យ នាង ប្រាក់គន្ធា រត់បះសក់

ភ្នំពេញ៖ សព្វថ្ងៃនេះ ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង សម្បុរស្រអែមកញ្ញា នាង ប្រាក់គន្ធា កាន់តែកើនឡើងជាលំដាប់ ចាប់តាំងពីនាងចូលខ្លួនមកជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ។ ដោយឡែក កាលពីថ្មីៗនេះ កញ្ញា នាង ប្រាក់គន្ធា បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងភ័យបុកពោះជំនួស នៅពេលដែលឃើញនាង កំពុងតែថតរូបកណ្តាលផ្លូវសុខៗ ស្រាប់តែមានឡានជិះមកពីក្រោយ ដែលធ្វើឲ្យ គន្ធា រត់ស្ទើរតែបះសក់ទៅហើយ។ ទោះជាយ៉ាងណាក្តី មហាជនមួយចំនួនទៀត បែរជាអស់សំណើចទៅវិញ នៅពេលដែលឃើញសាររបស់នាង ភ្ជាប់ជាមួយរូបភាពទាំងនោះក្នុងន័យកំប្លែងៗ និងរូបភាពបែបលេងសើចជាច្រើនទៀតរបស់នាង៕

សូមសរសើរ! ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២១ ខែឧសភាលទ្ធផល៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៤៧នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖២២ករណី ឃាត់ខ្លួន៤៧នាក់ (ស្រី៧នាក់)។ ១៖ ករណីជួញដូរគ្រឿងញៀន៨ករណី ឃាត់ខ្លួន៣៣នាក់ (ស្រី៦នាក់)​។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន៨ករណី ឃាត់ខ្លួន១៤នាក់ (ស្រីម្នាក់)៕  

អូហូរពិតជាគួរឲរសើរមែន! ឪពុកម្ដាយ ខាត់ សុឃីម ទោះបីចាស់អស់ហើយ ក៏នៅតែស្វីតមិនចាញ់កូនៗ!

ភ្នំពេញ៖ ជារឿងមួយគួរឲ្យរំភើបចិត្តខ្លាំងណាស់សម្រាប់ប្ដីប្រពន្ធចាស់ៗ ដែលអាចរក្សាចំណងស្នេហាជាមួយគ្នាតាំងពីក្មេងដល់វ័យជរារៀងខ្លួន។ ហើយរឿងមួួយនេះក៏បានកើតប៉ះចំគ្រួសារតារាពហុជំនាងអ្នកនាង ខាត់ សុឃីម ដែរ ពោលគឺឪពុកម្ដាយជាទីគោរពស្រលាញ់របស់អ្នកនាង នៅតែផ្អែមល្ហែមជាមួយគ្នា ហាក់បីដូចប្ដីប្រពន្ធរៀបការថ្មីថ្មោងតែម្ដង។ នេះបើយោងតាមរូបភាពដែលតារាចម្រៀងចាយរាងរូបនេះបានបង្ហោះ ស្ដែងឲ្យឃើញពីសកម្មភាពអ៊ំស្រី ងូតទឹកសម្អាតឲ្យអ៊ំប្រុស ធ្វើឲ្យអ្នកនាងដែលជាកូនឃើញហើយញញឹមបិទមាត់មិនជិត។ ក្នុងនោះអ្នកនាងក៏បានសរសេរថា៖ «  យាយអើយយាយតា ធ្វើយ៉ាងណាបានជាតាស្នេហ៍យាយជួនពរ ម៉ែពុកអោយមានសុខភាពល្អ អាយុវែង»។   ទង្វើនេះបង្ហាញច្បាស់ណាស់ថា ទោះបីឪពុកម្ដាយអ្នកនាង ខាត់ សុឃីម មានវ័យជរាហើយក្ដីក៏លោកទាំង២នៅតែស្រលាញ់គ្នាខ្លាំង មិនចាញ់កូនៗប៉ុន្មាននោះទេ ពិតជាគួរច្រណែនខ្លាំងណាស់៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ពិតជាមិនធម្មតាទេ! ម៉ែយីងចាន់វ៉ាត មិនត្រឹមតែស្អាតទេ ថែមទាំងអាចលេងឧបករណ៍ភ្លេងមួយនេះ យ៉ាងស្ទាត់ (មានវីដេអូ)

ថៃ ៖ តារាសម្ដែងស្រី កញ្ញា Prang Kannarun ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការសម្ដែងក្នុងខ្សែភាពយន្តរឿង ‹‹បុព្វេសន្និវាស ›› ដែលបូកផ្សំជាមួយរូបសម្រស់ខ្លួនផង បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់ខ្លាំងឡើង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយ តារាសម្ដែងស្រីរូបសម្រស់ស្រស់សោភា កញ្ញា Prang បានបង្ហាញនូវទេពកោសល្យពិសេសថ្មីមួយ ដោយនាងបានលេងនៅឧបករណ៍វីយូឡុង ជាមួយនឹងបទក្នុងខ្សែភាពយន្តខាងលើ បានយ៉ាងល្អ និងស្ទាត់ជំនាញ ដែលមើលទៅមិនចាញ់អ្នកអាជីពនោះឡើយ។ ក្នុងនោះផងដែរ ភ្ញៀវកិត្តិយស និងមហាជនជាច្រើន បានសម្ដែងការកោតសរសើរចំពោះនាងជាខ្លាំង ដោយខ្លួនមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងចេះជំនាញសិល្បៈជាច្រើនទៀតផង៕ សូមទៅទស្សនាវីដេអូខាងក្រោមនេះ៖ 

ពិតជាទប់សំណើចមិនចង់បាន ពេលដែលឃើញ Sunny ធ្វើត្រាប់តាម Yaya បែបនេះ!

ថៃ​៖ កាលពីពេលម្សិលមិញនេះ​ ជាថ្ងៃខួបកំណើតរបស់លោក Sunny Suwanmethanont ដែលជាតារាសម្តែងប្រុសឆ្នើម កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រក្នុង និងក្រៅប្រទេស​ តាមរយៈខ្សែភាពយន្តខ្លីៗរបស់លោក។​ ជាមួយគ្នានេះដែរ កាលពីម្សិលមិញនោះ លោកក៏បានបង្ហាញពីរូបថតមួយសន្លឹករបស់ខ្លួន ដោយបានយកត្រាប់តាមស្ទីលរបស់ Yaya Urassaya ដែលជាដៃគូសម្តែងក្នុងរឿង «Brother Of The Year » ។​ ហើយ ភ្លាមៗនោះ រូបថតមួយសន្លឹកនេះរបស់លោក ក៏ទទួលបានការបញ្ចេញមតិជាច្រើន ពីសំណាក់អ្នកគាំទ្រ យ៉ាងកំប្លែងថា លោកពិតជាពូកែធ្វើបាបដាក់ Yaya Urassaya ខ្លាំងណាស់ ដោយមិនថាក្នុងសាច់រឿង ឬក៏ខាងក្រៅឆាកនោះឡើយ ៕ ទស្សនារូបភាពដែលលោក Sunny បានធ្វើត្រាប់តាម Yaya ខាងក្រោមនេះទាំងអស់គ្នា៖