តើមានរឿងហេតុអ្វីបានជាធ្វើឲ នាយ កុយ ភ័យខ្លាចបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍ ប្រុងបិទទ្វារ

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា នាយ កុយ បង្ហោះសារព្រួយបារម្ភលើបណ្តាញសង្គមហ្វេសប៊ុក ខ្លាចថ្ងៃអនាគត​លោក​ត្រូវបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍មួយចំនួនដែលលោកកំពុងសម្តែង​ ត្រូវបានលេចឮថា គ្រោងនឹងបិទជាបន្តបន្ទាប់ ។

ក្នុងសារ​​នោះ តារាកំប្លែងនាយ កុយ បានសរសេរថា «កម្មវិធីកំប្លែងបន្តិចទៀតចប់ហើយបងប្អូន នៅសល់តែដន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មុនស្នេហ៍សំនៀងជិតបិទទៀត»។

ម្ល៉ោះហើយ បានជានាយ កុយ ទទូចសុំបងប្អូនថា «សូមបងប្អូនកុំភ្លេចមុខខ្ញុំ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែរឲ្យខ្ញុំផង» ។ ទោះបីជាកម្មវិធីទាំងនោះ ត្រូវបិទ​ក៏ដោយ ក៏អ្នកគាំទ្រនៅសង្ឃឹមថា នាយ កុយ នៅតែមានកម្មវិធីផ្សេងៗទៀតសម្រាប់សម្តែងដដែល ព្រោះ​លោកជា​តារាកំប្លែង​ដែល​ពល​រដ្ឋខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈបានស្គាល់ និងគោរពស្រលាញ់ ៕

ប្រភព៖ dara-news

Leave a Reply