ពិតជាមិនធម្មតាមែន! មួយបទនេះ នាយចឺម លះបង់ពេកខ្លាំងហើយ ដេកលើដីសឹងគ្រប់ឈុត

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀងលោក ខេមៈ សេរីមន្ត បានដើរចេញពីផលិតកម្ម សាន់ដេ បាត់ទៅ នៅតារាចម្រៀងវ័យក្មេងដែលមានការពេញនិយមខ្លាំង ពីមិត្តៗ យុវវ័យ នោះគឺនាយ ចឺម ក៏បានឡើងលើតំណែងកំពូលមួយនេះ នៅក្នុងផលិតកម្ម សាន់ដេ។

ហើយបើនិយាយពី សន្ទុះក្នុងទីផ្សារសិល្បៈវិញ តារាវ័យក្មេងរូបនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ក្រោយពីមានការគាំទ្រ លើបទចម្រៀងរបស់តារាដ៏មានសមត្ថភាពរូបនេះ ពេលនេះនាយ ចឺម ក៏បានត្រៀមនៃ MV បទថ្មីនោះគឺ «ខានជួបគ្នាយូរអូនមានកូនបាត់» ជាក់ស្ដែងបទនេះ ទទួលបានការគាំទ្រពីសំណាក់មិត្តៗ អ្នកស្ដាប់ខ្លាំងមែនទែន។

ក្នុងបទនេះដែលនាយ ចឺម បានប្រាប់មកខ្មែរឡូត ឲ្យបានដឹងថា ទាំងសកម្មភាពថត​និង ទីតាំងសុទ្ធតែមានការល្អិតល្អន់ខ្លាំង មុនសម្រេចចិត្តជ្រើសយក ក្នុងគោលបំណងដើម្បីឲ្យហ្វេនរបស់ខ្លួន រឹតតែគាំទ្រលើបទនេះបន្ថែមទៀត ហើយអ្វីដែលសំខាន់ សឹងតែគ្រប់ឈុត លោក ត្រូវដេកលើដី និងភក់ជាដើម៕

Leave a Reply