កាលមិនទាន់ចាប់..ខ្លាំងណាស់តើ ម្នាក់ៗដូចសម្បើមណាស់ទាំងប្រុស​ទាំង​ស្រីឥឡូវដិងតែ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ក្រាប​សម្បុក​ជួញដូរ​និង​ចែកចាយ​គ្រឿង ញៀន​មួយ​កន្លែង ដោយ​ចាប់ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ និង​កាំភ្លើងខ្លី​១​ដើម​ផង ។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ខែ​មិ​ថុនា នៅ​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​ទាំង​៥​នាក់​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នេះ​មាន​ប្រុស​ចំនួន​៤​នាក់​និង​ស្រី​ម្នាក់ តែ​មិន​ទាន់​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​ពី​នគរ បាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​នៅឡើយ ។

ប្រភព​ដដែល​បន្ត​ថា ក្រុម​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រដាប់​ដោយ​អាវុធ ដែល​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ប្រសិន​បើ​មានការ​ធ្វេសប្រហែស​នៅ​ក្នុង​ពេល​ចុះ​បង្ក្រាប ។ ម្យ៉ាងទៀត មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​មួយរយៈពេល​មក​ហើយ រហូត​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ថា ពួក​នេះ​ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​បំផុត ទើប​ចុះ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពី​ចាប់ខ្លួន ជន​ទាំង​៥​នាក់​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ រង់ចាំ​បញ្ជូន​ទាំង​មនុស្ស​និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

Leave a Reply