អូហូរពិតជាមិនធម្មតាមែន! ទើបតែកើតសោះ កូនភ្លោះរបស់ ស្រីលាភ មានទីផ្សារបាត់

 ភ្នំពេញ៖ ក្រោយពីសម្រាលកូនភ្លោះ ដ៏គួរឲ្យស្រលាញ់រួច គេសង្កេតឃើញថាតារាកំប្លែង ស្រីលាភ បានចាប់ផ្តើមបន្តអាជីពនេះឡើងវិញ និងកាន់តែមានភាពមមាញឹក ខ្លាំងមិនធម្មតា នៅក្នុងវិស័យសិល្បៈ ។

ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ ក៏បង្ហោះរូបភាព នាងជាមួយកូនភ្លោះស្រីសំណព្វចិត្តទាំង២ លើបណ្ដាញសង្គម ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយស្ទីល យ៉ាងពិសេស ប្លែកភ្នែក បែបលក្ខណៈគ្រួសារ សម័យថ្មី មើលទៅ មិនចាញ់តារាបរទេសឡើយ ។

រូបភាពនេះ បានធ្វើឲ្យ អ្នកទស្សនា មិនតិចនាក់ទេ ដែលលួចសរសើរ ដោយសារ កូនភ្លោះស្រី មួយគូនេះ មិនទាន់ធំស្រួលបួលផង ស្រាប់តែនាងតូចភ្លោះ ទាំង២ មានហាងឆេង បានថតស្ពត ជាមួយ អ្នកម្ដាយគេទៅហើយ។

ហេតុតែមានឈាមជ័រជា កូនតារា ទាំងប្ដីទាំងប្រពន្ធ ទើបធ្វើឲ្យប្រជាប្រិយភាព កូនភ្លោះ ស្រីលាភ ទទួល បានគាំទ្រ តាំងពីតូចបែបនេះ ចុះទម្រាំធំទៀត មិនដឹងថា នាងតូចនេះ មានទីផ្សារខ្លាំងប៉ុណ្ណានោះទេ៕

រូបភាពដោយ៖ Photo City

ខាងក្រោម ជារូបភាព កូនភ្លោះស្រី ទាំង២របស់ ស្រីលាភ៖

Leave a Reply