អូហូ! នៅក្នុងផ្ទះរបស់ ចោម ច័ន្ទ សុទ្ធតែជាឈើដ៏ប្រណីត តម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ ដោយសារតែជាអ្នកមាន និងតែងបង្ហាញវត្តមាន ក៏ដូចជាជីវិតឯកជនរបស់នាង ចោម ច័ន្ទ ក៏មានប្រជាប្រិយភាព មិនធម្មតាដែរ ទោះមិនមែនជាតារាក្តី។

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុរបស់នាង មុននេះបន្តិច បានបង្ហោះរូបភាព ដែលបង្ហាញពីទិដ្ឋភាពផ្ទះវីឡាដ៏ធំ ដែលនៅក្នុងនោះមានការរៀបចំសុទ្ធសឹងតែជាឈើទាំងអស់ សូម្បីតែគ្រឿងសង្ហារឹមនោះ។

បើនិយាយពីតម្លៃ នៃគ្រឿងតុបតែងនៅក្នុងផ្ទះនេះនាងបាននិយាយថាអស់ច្រើនប្រហែលម៉ឺនដុល្លារឯណោះ ពេលដែលនាងទិញចូលផ្ទះម្តងៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលនាងសម្បូរលុយខ្លាំងបែបនេះ ខណៈពេលដែលមានមនុស្សជាច្រើនចង់បានជីវិតដូចនាង។

ស្របពេលជាមួយគ្នានេះនាងបានបញ្ចេញសារមួយថា៖ «ដឹកចូលផ្ទះឆាប់ៗនេះ សែនស្រលាញ់ណាស់ ឲ្យតែរូបចំម្លាក់ប្លែកៗ ធ្វើពីឈើប្រណីតៗ គឺទាក់ភ្នែកខ្ញុំរហូតសំខាន់ផ្ទះចង្អៀត រកកន្លែងតាំងលែងបានហើយស្រលាញ់ៗសរុបលុយចូលម៉ឺនៗ នេះសល់ពេលពីការងារឆ្លៀតទៅរៀបចំផ្ទះនៅខេត្ត »៕ 

Leave a Reply