បិះស៊យ ! កំពុងថតកណ្តាលផ្លូវ ស្រាប់តែឡានមកពីក្រោយ ធ្វើឲ្យ នាង ប្រាក់គន្ធា រត់បះសក់

ភ្នំពេញ៖ សព្វថ្ងៃនេះ ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង សម្បុរស្រអែមកញ្ញា នាង ប្រាក់គន្ធា កាន់តែកើនឡើងជាលំដាប់ ចាប់តាំងពីនាងចូលខ្លួនមកជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា នាង ប្រាក់គន្ធា បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងភ័យបុកពោះជំនួស នៅពេលដែលឃើញនាង កំពុងតែថតរូបកណ្តាលផ្លូវសុខៗ ស្រាប់តែមានឡានជិះមកពីក្រោយ ដែលធ្វើឲ្យ គន្ធា រត់ស្ទើរតែបះសក់ទៅហើយ។

ទោះជាយ៉ាងណាក្តី មហាជនមួយចំនួនទៀត បែរជាអស់សំណើចទៅវិញ នៅពេលដែលឃើញសាររបស់នាង ភ្ជាប់ជាមួយរូបភាពទាំងនោះក្នុងន័យកំប្លែងៗ និងរូបភាពបែបលេងសើចជាច្រើនទៀតរបស់នាង៕

Leave a Reply