អូហូរពិតជាគួរឲរសើរមែន! ឪពុកម្ដាយ ខាត់ សុឃីម ទោះបីចាស់អស់ហើយ ក៏នៅតែស្វីតមិនចាញ់កូនៗ!

ភ្នំពេញ៖ ជារឿងមួយគួរឲ្យរំភើបចិត្តខ្លាំងណាស់សម្រាប់ប្ដីប្រពន្ធចាស់ៗ ដែលអាចរក្សាចំណងស្នេហាជាមួយគ្នាតាំងពីក្មេងដល់វ័យជរារៀងខ្លួន។

ហើយរឿងមួួយនេះក៏បានកើតប៉ះចំគ្រួសារតារាពហុជំនាងអ្នកនាង ខាត់ សុឃីម ដែរ ពោលគឺឪពុកម្ដាយជាទីគោរពស្រលាញ់របស់អ្នកនាង នៅតែផ្អែមល្ហែមជាមួយគ្នា ហាក់បីដូចប្ដីប្រពន្ធរៀបការថ្មីថ្មោងតែម្ដង។

នេះបើយោងតាមរូបភាពដែលតារាចម្រៀងចាយរាងរូបនេះបានបង្ហោះ ស្ដែងឲ្យឃើញពីសកម្មភាពអ៊ំស្រី ងូតទឹកសម្អាតឲ្យអ៊ំប្រុស ធ្វើឲ្យអ្នកនាងដែលជាកូនឃើញហើយញញឹមបិទមាត់មិនជិត។

ក្នុងនោះអ្នកនាងក៏បានសរសេរថា៖ «  យាយអើយយាយតា ធ្វើយ៉ាងណាបានជាតាស្នេហ៍យាយជួនពរ ម៉ែពុកអោយមានសុខភាពល្អ អាយុវែង»។

 

ទង្វើនេះបង្ហាញច្បាស់ណាស់ថា ទោះបីឪពុកម្ដាយអ្នកនាង ខាត់ សុឃីម មានវ័យជរាហើយក្ដីក៏លោកទាំង២នៅតែស្រលាញ់គ្នាខ្លាំង មិនចាញ់កូនៗប៉ុន្មាននោះទេ ពិតជាគួរច្រណែនខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Leave a Reply