មិនងាយទេ ទម្រាំក្លាយជាតារាចម្រៀង ពួកគេ សុទ្ធសឹងតែមកពីប្រភពនេះ

ភ្នំពេញ ៖ តារាទាំង៥ដួងនេះ មិនត្រឹមតែជោគជ័យ នៅលើវិថីសិល្បៈសម្ដែងប៉ុណ្ណោះទេ លើសពីនេះទៅទៀតពួកគេបាននប្រែខ្លួនក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំៗ ដែលទទួលបានការគាំទ្រពីសំណាក់មហាជនមិនធម្មតាទៀតផង។

ចង់ដឹងថាតារារូបណាខ្លះ សូមទៅតាមដានខាងក្រោមនេះ ៖ 

 ១.កញ្ញា គៀត សុវណ្ណាឡាង

បានសាងកេរ្តិ៍ឈ្មោះជាច្រើននៅក្នុងអាជីពសម្ដែង តាមរយៈខ្សែភាពយន្ត ‹‹ទឹកចិត្តបងស្រី ››។ហើយបច្ចុប្បន្ននេះ នាងជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្ម Phleng Record ផងដែរ។

 

២.កញ្ញា រ៉ាប៊ី

ជាអតីតតារាសម្ដែងដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងខ្សែភាពយន្ត ‹‹កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់ ›› ដែលនាងសម្ដែងជាតួឯក ហើយក្រោយមកក៏ក្លាយជាអតីតពិធីការិនីក្នុងទូរទស្សន៍ និងនាពេលបច្ចុប្បន្នកញ្ញា រ៉ាប៊ី បានក្លាយជាតារាចម្រៀងដ៏ល្បីមួយក្នុងផលិតកម្មថោន។

៣.កញ្ញា តេង លក្ខិណា

ក៏មិនខុសអ្វីពីកញ្ញា រ៉ាប៊ី ដែរ កញ្ញា តេង លក្ខិណា ក៏ជាអតីតតារសម្ដែង និងពិធីការិនីដ៏ល្បីមួយរូបរបស់ទូរទស្សន៍ MyTv បន្ទាប់មកនាងក៏បានផ្លាស់ប្ដូរមកធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម M វិញ។

៤.អ្នកនាង អែន ជី

មុនប្រែក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយភាពមួយរូប អ្នកនាង អែន ជី ជាអតីតតារាសម្ដែង ដែលបានសម្ដែងក្នុងបទខារ៉ាអូខេជាច្រើនរបស់ផលិតកម្ម M ជាទីកំណើត ដែលនាងក្លាយជាតារាចម្រៀង។

៥.លោក សេម

តារាប្រុសរូបសង្ហា លោក សេម ជាអតីតតារាសម្ដែងក្នុងរឿង ‹‹លង់ស្នេហ៍អ្នកគ្រូ›› ដែលទទួលបានការគាំទ្រជាខ្លាំង ហើយបន្ទាប់មកលោកក៏បានប្រែខ្លួនក្លាយជាតារាចម្រៀងអាជីព៕

 

Leave a Reply