តាមពិត ស្វាមីរបស់ ខាត់ សុឃីម ច្រៀងពិរោះ គ្រាន់តែលោកមិនដែលបង្ហាញ (មានវីដេអូ)

ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាក់កបខ្លាំង នៅក្នុងវិស័យសិល្បៈ និងការងារផ្ទាល់ខ្លួន រីឯបញ្ហាគ្រួសារវិញ នាងក៏តែទទូលបានសុភមង្គល និងភាពកក់ក្តៅពីស្វាមី ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។

ជារឿយៗ តារារូបនេះ តែងបង្ហាញក្តីស្រលាញ់ចំពោះគ្រួសារ ក៏ដូចជាស្វាមីជានិច្ច ទោះបីជាមានការងារមមាញឹកខ្លាំងបែបណាក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានបណ្តាញសង្គមមួយ បានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសម្លេងដ៏ពិរោះរបស់នាង និងស្វាមី។

នៅក្នុងនោះដែរ អ្នកទាំងពីរបានលើកយកបទពីដើមមកច្រៀងជាមួយគ្នា ឃើញថាសម្លេងរបស់ស្វាមីតារារូបនេះ ក៏ពិរោះមិនចាញ់តារាចម្រៀងផ្សេងទៀតដែរ ។

ស្របពេលជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនសរសើរពីសម្លេងរបស់អ្នកទាំងពីរគ្រប់គ្នា ព្រោះថាស្វាមីរបស់នាងមិនមែនជាតារា តែអាចច្រៀងយ៉ាងពិរោះជាមួយភរិយាជាតារាចម្រៀង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Leave a Reply