Wow! អេនឌី លេងខ្លាំង សុទ្ធតែឈុតរោលរាលក្នុងអាងទឹក ជាមួយតួស្រីថ្មី

ភ្នំពេញ៖ តារាប្រុសពហុអាជីព លោក អេនឌី មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេចាប់អារម្មណ៍ឃើញថា លោកបានបញ្ចេញនូវMVចម្រៀងថ្មីៗរបស់ខ្លួនជាច្រើន ជាបន្តបន្ទាប់គ្នា។

ជាក់ស្តែង ក៏ដូចជាកាលថ្មីៗនេះ លោកទើបតែចេញបទចម្រៀងស្នាដៃនិពន្ធថ្មីមួយ ចំណងជើងថា «ទីបំផុតទើបដឹងថាគេកុហក» ដែលមានការចួលរួមសម្តែងសុទ្ធសឹងតែ ជាតារាសម្តែងស្រីល្បីឈ្មោះ ព្រមជាមួយនឹងឈុតឆាកស៊ីអារម្មណ៍ជាច្រើន មិនធម្មតាផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តារាប្រុសរូបនេះ ក៏បានកំពុងនឹងត្រៀមចេញ MVបទចម្រៀងដ៏ថ្មីមួយទៀត ដែលសម្តែងជាមួយនឹងតួអង្គសម្តែងស្រីចំណូលថ្មី ប៉ុន្តែហ៊ានលះបង់ខ្ពស់ក្នុងការសម្តែង ឈុតស៊ិចស៊ី។

ជាការពិតណាស់ តាមរយៈការបង្ហោះរូបភាព របស់តារាប្រុស អេនឌី បានឲ្យដឹងថាចំពោះMV ចម្រៀងក្រោយរបស់លោក ក៏មានភាពស៊ិចស៊ីរោលរាលមិនចាញ់ MV មុនៗដែរ ដោយមានទាំងឈុតស្នេហា នៅក្នុងអាងត្រាំទឹកជាមួយតួស្រី រួមទាំងនឹងឈុតស្នេហាស្រៀវសាច់ជាច្រើនទៀត ផងដែរ៕

Leave a Reply