តារាខ្មែរទាំងនេះ រវល់ខ្លាំងគ្មានពេលសូម្បីគេង ដល់ថ្នាក់យករថយន្ត និងកន្លែងធ្វើការ ធ្វើជាកន្លែងសម្រាក

ភ្នំពេញ៖ នៅក្នុងវិថីសិល្បៈ បច្ចុប្បន្នមិនថាតារាចម្រៀង ឫក៏តារាសម្តែងនោះទេ ពួកគេតែងតែខិតខំចំពោះការងារមួយនេះមិនថា យប់ថ្ងៃ និងមានភ្លៀងធ្លាក់យ៉ាងណា ឬក៏អស់កម្លាំងមិនសូវបានសម្រាកដូចគេឯងធម្មតា យ៉ាងណាក្តី តែពួកគេនៅតែខំប្រឹង។ការខិតខំរបស់តារាគ្រប់រូបបានធ្វើឲ្យពួកគេកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង។ជាក់ស្តែង យើងសង្កេតឃើញថា តារាល្បីៗនៅក្នុងប្រទេស បានបង្ហាញពីជីវិតនៅក្នុងការងារសិល្បៈមួយនេះ ដោយគ្មានពេលសម្រាក ត្រូវប្រើប្រាស់រថយន្តដែលបានធ្វើដំណើរទៅតាមខេត្តក្នុងការប្រគុំតន្រ្តីធំៗនោះ មកធ្វើជាគ្រែសម្រាប់សម្រាក។

ដោយក្នុងនោះមានដូចជា៖

១) ឱក សុគន្ធកញ្ញា៖ ជាតារាដ៏ល្បីមួយរូបនៅក្នុងប្រទេសដេលនាងខិតខំធ្វើការមិនថាថ្ងៃយប់ ព្រោះតែមានកម្មវិធីជាច្រើនមិនថាតូចធំ ធ្វើឲ្យនាងរកពេលសម្រាកពុំបាន យករថយន្តមកជំនួសគ្រែដេកនៅឯផ្ទះ។

២) ពេជ្រ សោភា៖ នាងជាតារាមួយរូបដែលមានប្រជាប្រិយភាពមួយរូបនៅស្រុកខ្មែរ បច្ចុប្បន្ននាងរកពេលសម្រាកពុំបាន ពេលខ្លះត្រូវទៅកម្មវិធី២កន្លែងក្នុងពេលតែមួយ។ ហើយតារារូបនេះក៏ជ្រើសរើសរថយន្តជាកន្លែងសម្រាប់សម្រាកផងដែរ។

៣)ឆន សុវណ្ណរាជ៖ តារារូបនេះក៏មិនចាញ់តារាប៉ុន្មានដួងខាងលើនេះដែរ លោកមមាញឹកខ្លាំងនៅក្នុងវិស័យចម្រៀង ហើយក៏បានជ្រើសរើសរថយន្ត ជាទីតាំងសម្រាប់សម្រាក ខណៈកំពុងបន្តដំណើរទៅកម្មវិធីជាបន្តបន្ទាប់។

៤)សុគន្ធ និសា៖ ជាតារាមួយរូបដែលមមាញឹកខ្លាំងមិនថាឡើងកម្មវិធី និងចេញថតរឿងលំដាប់។ ដោយរូបភាពខាងក្រោមនេះបានបង្ហាញថា នាងគ្មានពេលសម្រាកនោះទេ ដើម្បីតែការងារ ក៏សម្រាកនៅលើតុបែបនេះ ខណៈនាងកំពុងតែមើលប៉ារ៉ូលសម្រាប់ថត៕

Leave a Reply