ពិតជាមិនគួរឲជឿទេ! សម្រកទម្ងន់ជាង ២០០គីឡូ Amber Rachdi ប្រែរូបរាង និងមុខ ទៅជាមនុស្សផ្សេងបាត់

បរទេស៖ Amber Rachdi ជាតារាសម្តែងម្នាក់វ័យ ២៦ឆ្នាំ ហើយនាង ក៏ធ្លាប់បានសម្តែងរឿងភាគអាមេរិកមួយ ដោយរឿង My 600lb Life នេះបានប្រមូលផ្តុំទៅដោយ អ្នកដែលមានទម្ងន់ចាប់ពី ២០០គីឡូឡើងទៅ ហើយរឿងនេះផងដែលបាន ឆ្លុះបញ្ចាំងពីជីវិតដោយពោរពេញ ទៅដោយភាពលំបាក របស់អ្នកដែលមានទម្ងន់​លើសពីភាពប្រក្រតី។

ជាក់ស្តែង កាលពីឆ្នាំ ២០១៥ ជាពេលដែលនាង បានថតរឿងនេះ ដោយនាងកំពុងតែស្ថិតនៅ ក្នុងទម្ងន់ ២៩៨គីឡូក្រាម ហើយវាជាពេល ពិបាកបំផុតសម្រាប់នាង ដោយហេតុតែ ទម្ងន់របស់នាង បានលើសជាច្រើន ទើបធ្វើឲ្យនាង ពិបាកក្នុងការឈរ ដោយពេលនោះដែរ នាងអាចឈរយ៉ាងយូរបំផុត គឺរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីនាងមានអាយុ ៥ឆ្នាំ នាងមានទម្ងន់ ៧៥គីឡូក្រាម រួចទៅហើយ ដោយសារតែនាង មានជំងឺមួយប្រភេទ ដែលហៅថា ជំងឺអាហារ។

ដោយហេតុខាងលើនេះហើយ ទើបធ្វីឲ្យនាងសម្រេចចិត្ត ធ្វើការព្យាបាល ដោយការវះកាត់បង្រួមក្រពះ ដោយរហូតធ្វើឲ្យនាង ស្រកគីឡូរហូតជិតដល់ ២០០គីឡូ ឯណោះ បើគិតនាពេលនេះវិញ នាងមានរូបសម្រស់ស្រស់ស្អាត ប្លែកខ្លាំងជាងមុនណាស់ ដោយនាងបានបង្ហោះនូវរូបភាពមួយចំនួន នៅលើបណ្តាញសង្គម Instagram ដោយធ្វើឲ្យ ទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការស្រកគីឡូរបស់នាង។

ដោយហេតុនេះហើយ ការទទួលទានអាហារដែលមាន នូវជីវជាតិល្អ និងការហាត់ប្រាណជាប្រចាំគឺជាកត្តាសំខាន់មួយ សម្រាប់មនុស្សគ្រប់រូប៕

សូមទស្សនារូបភាពលំអិតខាងក្រោម៖

 

Leave a Reply