បទ«Superមាន់» ល្បីមិនទាន់សាបផង ស្រាប់តែសុគន្ធកញ្ញា ចេញ «Super Dog»ទៀត (មានចម្រៀង)

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយកាលពីឆ្នាំទៅថាបទ «Super មាន់» របស់កញ្ញា ឱក សុគន្ធកញ្ញា ពិតជាទទួលបានការគាំទ្រខ្លាំងមិនធម្មតាទេ ហើយមកទល់ពេលបច្ចុប្បន្នបទនេះ ក៏នៅតែមានទស្សនិកជន គាំទ្រដដែល។

ជាក់ស្ដែង អ្វីដែលប្លែកមុននេះ បន្តិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទថ្មីមួយទៀតរបស់នាង ដែលមានចំណងជើងថា« SUPER DOG» លើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។

ព្រោះតែមិននឹកស្មានថា បទ «Super មាន់» ល្បីមិនទាន់សាបផងស្រាប់តែពេលនេះ ឱក សុគន្ធកញ្ញា ចេញបទ«Super Dog» មួយទៀតតែម្ដង ។

យ៉ាងណាមិញ គ្រប់គ្នាជឿជាក់ថាបទថ្មីមួយនេះ ពិតជាអាចទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ មិនចាញ់បទចាស់របស់នាងនោះទេ៕

ចង់ដឹងអត្ថន័យបទថ្មី ឱក សុគន្ធកញ្ញា ប្លែកយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

Leave a Reply