ពិតជាអាណិតណាស់! តារាសម្ដែងជើងចាស់ រ័ត្ន វុធថា ទាល់ខ្លាំង ដល់ថ្នាក់សុំប្រាក់ តាមហ្វេសប៊ុក

ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ អ្នកស្រី រ័ត្ន វុធថា ដែលគេស្គាល់អ្នកស្រីតាមរយៈ ការសម្ដែងតួជាម្ដាយ ក្នុងខ្សែភាពយន្តជាច្រើនកន្លងមក ប៉ុន្តែមួយរយៈក្រោយមកនេះហាក់បាត់មុខអ្នកស្រីពីវិស័យសិល្បៈសម្ដែងនេះតែម្ដង។

យ៉ាងណាមិញ គេតែងតែសង្កេតឃើញ អ្នកស្រី រ័ត្ន វុធថា បង្ហោះសារត្អូញ ជារឿយៗនៅលើបណ្ដាញសង្គម អំពីភាពខ្វះខាតរបស់ខ្លួន។

ជាក់ស្ដែង ទើបតែកាលពីម្សិលមិញនេះ អ្នកស្រី រ័ត្ន វុធថា ដាច់ចិត្តបង្ហោះសារសុំក្ដីប្រាក់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកស្រី បានសរសេររៀបរាប់ថា ៖‹‹ខ្ញំពិតជាចង់សូមលុយបងប្អូនមែន សូមមួយនាក់ មួយដុល្លារយកទៅបង់ថ្លៃផ្ទះគេព្រោះខ្ញុំ អត់លុយរកមិនបានសូមកូនៗ និងបងប្អូនខាងសិល្បៈជួយខ្ញុំផង ››។

ជាមួយគ្នានេះដែរ មានតារាមួយចំនួនដែលធ្លាប់សម្ដែងជាមួយអ្នកស្រី បានសម្ដែងក្ដីអាណិត និងស្ទើរតែមិនជឿថា ជីវភាពរបស់ក្រុមគ្រួសារ អ្នកស្រី រ័ត្ន វុធថា ធ្លាក់ខ្លូនដល់ថ្នាក់នេះ៕

Leave a Reply