អូហូរ! លេងសើចមិចបាន ប៉េងប៉ោង និងស្វាមី ផ្អែមល្ហែមនឹងគ្នា មិនចាញ់ក្មេងៗ

ភ្នំពេញ៖ តារាកំប្លែងដ៏មានឈ្មោះបោះសម្លេងអ្នកនាងប៉េង ប៉ោង បានទទួលសុភមង្គល ក៏ដូចជាភាពកក់ក្តៅពីស្វាមីយ៉ាងពេញលេញ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ តែងបង្ហោះរូបភាពជាមួយនឹងស្វាមី ដោយបានបង្ហាញពីភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមើលហើយសឹងលើសជាតិស្ករ និងច្រណែនគ្រប់គ្នា។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុករបស់ស្វាមីតារារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអ្នកទាំងពីរបានកាន់ដៃគ្នាយ៉ាងជាប់គ្រប់ប៉ុស្តិ៍ មើលទៅពិតជាមិនចាញ់ស្នេហាវ័យក្មេងនោះទេ។

ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន សរសើរដ៏ស្នេហារបស់អ្នកទាំងពីរ ដែលស្រលាញ់ និងថ្នាក់ថ្នមគ្នាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Leave a Reply