ព្រានព្រៃដៃត្រង់ បាញ់ក្បាលខ្លួនឯងស្លាប់ភ្លាម ដោយសារតែ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​ព្រានព្រៃ​ដៃត្រង់​ដ៏​ជំនាញ​​ម្នាក់​ បាន​​យក​កាំភ្លើង​ខ្យល់​កែ​ច្នៃ​ប្រើ​គ្រាប់រំសេវ​​ដែល​ធ្លាប់តែ​យក​ទៅ​បាញ់​​សត្វព្រៃនោះ មក​​បាញ់​ក្បាល​​ខ្លួនឯង​​បញ្ចប់​ជិ​វិត ​​​កើត​ឡើង​កាលពី​​យប់​ថ្ងៃ​ទី១៥ ឧសភា ​​ស្ថិតក្នុងភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក សំបូរ ​ក្រោយ​ពី​មាន​ទំនាស់​​​ជាមួយ​ប្រ​ព​ន្ធ ​។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​​ឈ្មោះ ម៉ៅ សុខ​ហង្ស អាយុ​៣៦​ឆ្នាំ មានកូន​៦​នាក់​ ។ បើតាម​​អធិ​ការរង​នគរបាល​ស្រុក​សំបូ​រ លោក នួន សា​រិ​ន បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ ពិតជា​ស្លាប់ដោយ​ប្រើ​កាំភ្លើង​ច្នៃ​ប្រើ​គ្រាប់រំសេវ​​បាញ់​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះប្រាកដមែន​ ។

អ្នក​ភូមិ​ក៏​បាន​​និយាយ​ដែរ​​ថា ជន​រង​គ្រោះ​មានមុខរ​បរជា​ព្រានព្រៃ​ដៃត្រង់​ម្នាក់ ជំនាញ​ខាង​បាញ់​សត្វ​ព្រៃ​តូច​-ធំ​ យក​មក​លក់​ក្នុងភូមិ​ ។ ហើយ​កាំភ្លើង​ដែល​គេ​យក​មក​បាញ់​សម្លាប់​ខ្លួន​នេះ ជា​កាំភ្លើង​កែ​ច្នៃ ដែល​ជន​រង​គ្រោះ​កែ​ច្នៃ ប្រើ​គ្រាប់រំសេវ ទុក​សម្រាប់​ប​បាញ​់សត្វ​ ។ នៅយប់​​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​ស្រវឹង​ស្រា និង​បាន​កើត​មាន​ទំនាស់​ពាក្យ​សម្តី​យ៉ាង​ធ្ងន់​ៗ​ជាមួយ​និង​ស្ត្រី​ជា​ប្រ​ព​ន្ធ ហើយ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​​​​​បាញ់​សម្លាប់​ខ្លួន​តែ​ម្តង​ ៕

Leave a Reply