មានរឿងយ៉ាងម៉េចវិញ!! បានជាសុខៗ ប៉ែន ចំរ៉ុង ពោលពាក្យថា ស្តាយ ធ្វើឲ្យអ្នកគាំទ្រ សង្ស័យលើរឿងមួយ

ភ្នំពេញ ៖ តារាសម្ដែង និងពិធីករ លោក ប៉ែន ចំរ៉ុង ហាក់ស្រង់ប្រជាប្រិយភាពរបស់លោកបានមកវិញ ក្រោយពីទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីរូបលោកសម្រេចចិត្តលែងលះជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស ដែលកំពុងតែពរពោះកូនស្រីរបស់ពួកគេ។

តែទោះជាយ៉ាងណាក្ដី ជារឿយៗ តារាប្រុសរូបនេះ ក៏តែងតែពោលថានឹកដល់កូនស្រីរបស់លោកជានិច្ច ប៉ុន្តែគួរឲ្យសោកស្ដាយព្រោះលោកគ្មានឱកាសដែលបានជួប និងថ្នាក់ថ្នមកូនដោយផ្ទាល់ដៃនោះទេ។

ជាក់ស្ដែងកាលពីថ្មីៗនេះ ស្រាប់តែ តារាប្រុស លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាព ដែលបង្ហាញពីភាពកើតទុក្ខ និងបានភ្ជាប់ជាមួយសារដ៏សោកស្ដាយមួយថា ៖ ‹‹ អ្នកណាយល់អារម្មណ៍មួយនេះ មិនមែនគ្រាន់តែស្តាយទេ! ››។

ក្នុងនោះផងដែរក៏មានអ្នកគាំទ្ររបស់លោកជាច្រើន ដាក់ការសង្ស័យទៅលើ រឿងលោកជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស និងកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នោះ ដែលរូបលោកធ្លាប់ធ្វើខុសឆ្គង ដាក់អ្នកទាំងពីរកន្លងមក។

ជាមួយគ្នានោះដែរ ក៏មានមិត្តសិល្បៈ និងមហាជនជាច្រើន ជួយលើកទឹកចិត្ត និងប្រាប់ឲ្យលោកបំភ្លេច និងបោះបង់ចោល នៅអ្វីដែលកន្លងហួសនោះទៅ៕

Leave a Reply