តូតា បង្ហោះរូបក្នុងឈុតហែលទឹក នៅអាយឡែន ពិតជាស៊ីអារម្មណ៍ខ្លាំង

អាយឡែន៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា កំពុងតែមានដំណើរកម្សាន្តយ៉ាងពិសេស និងសប្បាយរីករាយរបស់ខ្លួន នៅលើទឹកដីប្រទេសអាយឡែន។

យ៉ាងណាមិញ កញ្ញា តូតា ក៏បានបង្ហោះរូបភាពដំណើរកម្សាន្តរបស់ខ្លួនស្អាតៗយ៉ាងច្រើន ដើម្បីចែករំលែកឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង បានឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៅទីនោះផងដែរ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ តូតា បានធ្វើឲ្យអ្នកគាំទ្ររបស់នាង បើកភ្នែកធំៗនិងភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងបង្ហោះរូបភាពចុងក្រោយមួយសន្លឹក ក្នុងគណនីអ៊ីនស្តារក្រាម ក្នុងឈុតហែលទឹកពណ៌ក្រហម បែបស៊ីអារម្មណ៍មួយឈុត នៅលើទឹកដីទឹកកកមួយនោះ។

ក្នុងនោះដែរ បើទោះជា កញ្ញា តូតា នាងទៅដល់ប្រទេសដែលសម្បូរដោយទឹកកកបែបនេះយ៉ាងណាក្តី ក៏ប៉ុន្តែនាងនៅតែមិនចោលក្នុងការស្លៀកពាក់ស៊ិចស៊ីរបស់ខ្លួននោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Leave a Reply