មានមូលហេតុអ្វីទៅ!! កំពុងហោះសុខៗ យន្តហោះធ្លាយកញ្ចក់កាប៊ីនមុខ ព្រលឹងចុងសក់ ទាំងអ្នកជិះ ទាំងអ្នកបើក (មានវីដេអូ)

ចិន៖  កាលពីព្រឹកថ្ងៃទី ១៤ ឧសភា កន្លងទៅនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airlines មួយគ្រឿងបានចុះចតទាំងស្លន់ស្លោរ បន្ទាប់ពីកញ្ចក់កាប៊ីនមុខបានបែកធ្លាយពាក់កណ្តាលផ្លូវ។

យន្តហោះ Airbus 319 ដែលហោះពីទីក្រុង Chongqing ទៅទីក្រុង Lhasa បានបែកកញ្ចក់កាប៊ីនមុខខណៈកំពុងហោះហើរកម្ពស់ ៩,៧៥៣ម៉ែត្រពីលើទីក្រុង Chengdu។

ហេតុការណ៍នេះបានធ្វើឲ្យសហអាកាសយានិកម្នាក់ និងនារីបម្រើការលើយន្តហោះម្នាក់រងរបួស។  អ្នកបើកយន្តហោះនោះ ក៏សម្រេចចិត្តចុះចតក្នុងទីក្រុង Chengdu តែម្តង។

វីដេអូមួយ ត្រូវបានចែកចាយទៅក្នុងបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពរបស់នារីបម្រើលើយន្តហោះ ព្យាយាមណែនាំអ្នកដំណើរទាំងអស់ឲ្យតាំងចិត្ត អង្គុយនៅលើកៅអ៊ីឲ្យស្ងៀមដើម្បីពាក់ឧបករណ៍អុកស៊ីសែន ស្របពេលដែលអ្នកដំណើរមួយចំនួនកំពុងអង្គុយយំ ហើយអ្នកមួយចំនួនទៀត បានយកស្មាតហ្វូនរបស់ពួកគេមកថតវីដេអូផងដែរ។

ជាសំណាងល្អ បន្ទាប់ពីមានឧប្បត្តិហេតុអាក្រក់ និងការបង្ខំចិត្តចុះចតភ្លាមៗនោះ យន្តហោះក៏បានចុះដល់ដីនៃព្រលានយន្តហោះក្នុងទីក្រុង Chengdu នៅម៉ោង ៧:៤៦ព្រឹក ដោយសុវត្ថិភាព និងគ្មាននរណាម្នាក់រងរបួសឡើយ។

ក្រោយមក អ្នកដំណើរទាំងនោះ ក៏បានបន្តដំណើរជាមួយយន្តហោះផ្សេងទៀត ទៅកាន់ទីក្រុង Lhasa ដែលជាទិសដៅចុងក្រោយរបស់ពួកគេផងដែរ។

ទោះជាយ៉ាងណា សហអាកាសយានិកមួយរូប បានរងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងប្រញ៉ាប់ប្រញ៉ាល់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply