កំពូលតារាថៃ Margie ចាប់ផ្តើមរៀបអាពាហ៏ពិពាហ៏ក្នុងរដូវរងារនេះហើយ

ថៃ៖ ថ្ងៃដែល កំពូលតារាស្រីថៃ Margie ទន្ទឹងរង់ចាំ អស់ពេលយ៉ាងយូរ ពេលនេះ បានឈានមកដល់ហើយ ដែលរូបនាង ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតបំផុត ក្នុងល្ងាច ថ្ងៃអាទិត្យ។

 

ខណៈពេលនេះ នាង Margie និង លោក Pok ជាគូស្វាមីភរិយាថ្មីថ្មោង កំពុងតែធ្វើសន្និសីទកាសែត នៅមុខ បណ្តាញសារព័ត៌មានថៃជាច្រើន ដែលរង់ចាំស្តាប់ នូវអារម្មណ៍ និង​រឿងរ៉ាវស្នេហាមួយចំនួន របស់អ្នកទាំងពីរ ទម្រាំកាន់ដៃគ្នា មកទល់ថ្ងៃនេះ។

ចំពោះពិធីរៀបការរបស់នាង គឺអ្នកគាំទ្រ ស្មានបានថា ពិតជាកក្រើក និងផ្អើលពិភពសិល្បៈ ក៏ព្រោះតែនាង ជាតារាកំពូលសម្តែងល្បី នៅក្នុងស្រុកថៃ​ ដូច្នេះហើយ អ្នកចូលរួម ក៏សុទ្ធសឹងតែ អ្នកមានមុខមាត់ និង អ្នកល្បីដូចជានាងផងដែរ។ ជាពិសេស នៅរាត្រីនេះ ប្រិយមិត្តនឹងបានឃើញ តារាល្បីៗ ដែលជាអាយដលរបស់អ្នក ចូលរូម ក្នុងពិធីរៀបការរបស់ Margie ជាក់ជាមិនខាន តួយ៉ាងដូចជា នាង Kimberley នាង Yaya និង នាង Mint ជាដើម៕

ប្រភព៖ khmerload

តោះមើលរូបថត នាពេលនេះ ទាំងអស់គ្នា៖

Leave a Reply