ម្ចាស់បទ! «មិនបានត្រៀមចិត្ត» បាត់មុខយូរ មានកូនធំហើយ តែនៅស្ទាវសង្ហាដដែល!

ភ្នំពេញ៖ នៅចាំបានអត់ បទចម្រៀង«មិនបានត្រៀមចិត្ត» ដែលជាបទមួយ ដ៏មានការមានការពេញនិយមបំផុត កាលប៉ុន្មានឆ្នាំ ដែលច្រៀងដោយ លោក គង់ សង្វារដានី ជាប្អូនប្រុសបង្កើត អ្នកនាង គង់​ សុជាតិ។

ជាក់ស្តែង បច្ចុប្បន្ន រូបលោក ក៏បានចាកចេញ ពីពិភពសិល្បៈ ហើយបែរមកបើកជំនួញដោយខ្លួនឯងវិញ ដោយមុខរបររកស៊ីរបស់លោក ហាក់ដូចជា កាក់កបមិនធម្មតានោះទេ ។

ក្នុងនោះដែរ បើងាកមើលសម្រស់ របស់លោក គង់ សង្វារដានី អាចនិយាយបានថា នៅតែវ័យក្មេង ស្រស់សង្ហាដដែល បើទោះបីជាពេលនេះ លោក ឈានចូលវ័យជ្រេបន្តិច និងមានកូនធំក៏ដោយ។ ជាពិសេស ក៏មានអ្នកខ្លះ បាននិយាយថា លោក នៅតែស្ទាវ ដូចមុន មិនព្រមចាស់ទៅណាសោះ៕

 

Leave a Reply