ម៉ាក សែនសូនីតា! សង្សារបើកដៃឲ្យលេងឈុតអោបថើបជាមួយញ៉ែម សុគន្ធ…!

ភ្នំពេញ៖ ម៉ាក សែនសូនីតា ដែលជាថៅកែ​ស្រីហាង”ផែសមុទ្រ”នោះលេចមុខក្នុង​រឿង”កូនពស់កេងកង”​ក្រោម​​​​ការដឹកនាំសម្ដែងដោយលោក ញ៉ែម សុគន្ធ ដែលនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​នា​ពេល​ខាងមុខនេះ។

តាមរយៈការចេញTrailer គេឃើញកញ្ញាម៉ាក សែនសូនីតា ជាតួធំសំខាន់ជាងកញ្ញាឌុច លីដា ហើយការសម្ដែង​ជា​មួយ​លោក​ញ៉ែម សុគន្ធ ពិតជាសាកសមហើយតាមតារាដែលថតរឿងក្នុងរឿង​នោះដែរបាន​បង្ហើបឲ្យដឹង​ថា​កញ្ញាតូតា មានប៉ះឈុតច្រើនដោយអោបថើបជាមួយលោកញ៉ែម សុគន្ធ ហើយនាងមិនមានការបារម្ភ​ខ្លាច​សង្សារលោកប៉ុល វិបូរ ប្រចណ្ឌឡើយ ព្រោះថាលោកថៅកែផលិតកម្មនោះបានអនុញ្ញាតិឲ្យនាងសម្ដែងភាពយន្ដ និងMVដោយសេរី។

ម៉ាក សែនសូនីតា បានក្លាយទៅជាថៅកែហាងផែសមុទ្រដែលបានសម្ពោធ៣​សាខាមកហើយនឹង​គ្រោង​ពង្រីក​ឲ្យបាន៩សាខាបន្ថែមទៀតនាពេលខាងមុខក្រោមការជ្រោមជ្រែងពីគូស្នេហ៍លោកវិបូរ ហៅនីត ៕

 

Leave a Reply