ស្មានមិនដល់ថា! សម្រស់ ឌុច លីដា ពេលចាស់ទៅ ធ្វើឲ្យអ្នកគាំទ្រឃើញហើយចង់ដាច់ផ្ងារ

តារាសម្ដែងស្រី កញ្ញា ឌុច លីដា ត្រូវបានចាត់ទុកថាជាតារាជួរមុខរបស់ខ្មែរ ដោយតែងបង្ហាញវត្តមានក្នុងវិស័យភាពយន្តល្បីៗ និងជាតួឯកជានិច្ច។ ជាការពិត កញ្ញា ឌុច លីដា ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ ក៏ត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលចូលចិត្តបង្អួតរូបរាងស៊ីចស៊ីរបស់ខ្លួន ទាំងក្នុងភាពយន្ត និងក្នុងបណ្ដាញសង្គម។

តែលើកនេះទស្សនិកជនពិតជាមានអារម្មណ៍ថាប្លែកថ្មី ដោយសារតែលើកនេះ កញ្ញា ឌុច លីដា មិនមែនលេងស្ទាយស៊ីចស៊ីទេ តែប្ដូរមកជាស្ទាយមនុស្សចាស់វិញម្ដង។

ដែលតាមរយៈរូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រមើលរូបនាង សឹងតែមិនស្គាល់ដោយសារតែការតុបតែងលលើកនេះខុសប្លែងជាងរាល់ដង។ ដោយក្នុងនោះតារាស្រីរូបនេះក៏បានបង្ហោះសារអមជាមួយដែរថា៖”ក្នុងនាមជាតួសំដែងមិនដែរនិយាយពាក្យថា (ខ្ញុំមិនអាចធ្វើបានទេ)តែខ្ញុំមានតែពាក្យ (ខ្ញុំនិងព្យាយាមធ្វើអោយបានល្អ) មិនខ្លាចគេថា ឌុចលីដាLida Duch ធ្វើចាស់ទៅអាក្រក់ណាស់ តែសំរាប់ខ្ញុំពិតជាសប្បាយចិត្តព្រោះខ្ញុំបានបទពិសោធិ៍ថ្មីបន្ថែមទៀតពីការងារដែលខ្ញុំស្រលាញ់”៕

Leave a Reply