ដឹងថា៖ ដេននី ក្វាន់ និយាយអ្វីដែលនាងសម្រេចចិត្តយកប្តី ……

ភ្នំពេញ៖ តារាសម្ដែងស៊ិចស៊ីសាច់ខ្ចី ដេនី ខ្វាន់ នាងមិនដែលខ្លាចនឹងបង្ហាញមុខគូស្នហ៍ជាសាធារណៈឡើយ ថ្មីៗនេះនាងផុសរូបតែពីរនាក់គូស្នេហ៍ភ្ជាប់ជាមួយសារ ហាក់ដូចជាស្រលាញ់គ្នាស្អិតល្មួតបេះមិនចេញឡើយ។

ទោះបីមានការនិយាយច្រើនពីមហាជនថា នាង និងគូស្នេហ៍មិនសមនិងគ្នាក៏ដោយ ក៏ដេនី ខ្វាន់ មិនខ្វល់​ដែរព្រោះនាងស្រលាញ់គាត់ចេញពីចេះដូង។ ដេនី ខ្វាន់ បានសរសេរសារមួយដោយ​ភ្ជាប់ជា​មួយរូប​ថត​ពីរ​នាក់​គូស្នេហ៍យ៉ាងផ្អែមល្ហែមថា« គេថា យើងទាំងពីរមិនសមនិងគ្នាព្រោះខាងប្រុសមិនស្អាតមិនសង្ហា តែសំរាប់បេះដូងរបស់ខ្ញុំវិញវាប្រាប់ថាសមគ្នាបំផុតហើយ»។

 

តារាសាច់ខ្ចីរូបនេះបន្តទៀតថា «យកប្តីក្មេងស្អាតសង្ហារមិនប្រាកដថាផ្តល់ស្នាមញញឹមអោយខ្ញុំបាននោះទេ! សំរាប់មនុស្សប្រុសម្នាក់នេះស្មគ្រ័ធ្វើគ្រប់យ៉ាងអោយតែខ្ញុំមានក្តីសុខមិនខ្វល់ថាគាត់លំបាកយ៉ាងណានោះទេនេះហើយជាចំណុចដែលខ្ញុំចោលគាត់មិនបាន»៕

Leave a Reply