ស្មានតែតារា កូរ៉េ តាមពិតអូន យូ រី ទៅចាក់ទឹកដូងដល់កូរ៉េ ហើយលេងស្តាយកូរ៉េទៀត

កូរ៉េខាងត្បូង៖ ម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា យូរី បានបង្ហោះនូវរូបភាពរបស់ខ្លួនជាច្រើនសន្លឹកពេលទៅដើរលេង និងបំពេញការងារទៅលើទឹកដីប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។

នៅក្នុងនោះដែរ គេសង្កេតឃើញថាពេលទៅដើរលេងកម្សាន្តនៅកូរ៉េលើកនេះរបស់តារាចម្រៀង កញ្ញា យូរី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់តាមបែបកូរ៉េ បង្អួតសម្រស់ជាមួយនឹងទេសភាពស្អាតៗជាច្រើនកន្លែងនៅទីនោះ គួរឱ្យស្រលាញ់មិនណយនោះទេ។

យូរៗទើបមានពេលបានទៅកម្សាន្តនៅក្រៅប្រទេសម្តង ម្ចាស់បទ «ចាក់ទឹកដូង» កញ្ញា យូរី បង្អួតសម្រស់របស់ខ្លួនជាមួយទេសភាពស្រស់ត្រកាល មើលយូរៗទៅស្រស់ស្អាត មិនចាញ់តារាកូរ៉េប៉ុន្មានទេ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នកញ្ញា យូរី ជាតារាចម្រៀងមួយដួងនៅក្នុងផលិតកម្មសាន់ដេ ដែលកំពុងមានប្រជាប្រិយខ្លាំងមិនចាញ់តារារួមទ្រនំ និងតារាប្រុសស្រីឯទៀតនោះទេ តាមរយៈការបកស្រាយបទចម្រៀង ព្រមទាំងរូបសម្រស់ជាដើម៕

 

តោះចង់ដឹងថាស្ទាយនៃការតុបតែងខ្លួនរបស់តារាចម្រៀងកញ្ញា យូរី ពេលទៅដើរលេងនៅប្រទេសកូរ៉េមានភាពស្រស់ស្អាតយ៉ាងណាខ្លះនោះ យើងមកទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖  

Leave a Reply