ស្ទើរមិនជឿសោះ! ប៊ីរីយ៉ា សុខចិត្តដាក់ខ្លួនធ្វើការងារមួយនេះ ទោះនាងមានទ្រព្យច្រើនគួរសមក៏ដោយ

ក្រៅពី​ជាមាន​អាជីព​ជា​អ្នកសិល្បៈដែលមានប្រជាប្រិយភាព​ស្រី​ស្អាត ប៊ី​រី​យ៉ា ក៏​ជា​ម្ចាស់​ហាង​លក់​ក្រណាត់​ប៉ាក់​ដែល​នាំចូល​ពី​បរទេស​ផងដែរ ។ អ្វីដែល​ចាប់​អារម្មណ៍​ថ្មីៗ​នេះ​គេ​បានឃើញ ប៊ី​រី​យ៉ា សុខចិត្ត​ទៅ​លក់​ដំណាប់​អំពិល​នៅ ក្នុង​ពិធីបុណ្យ​ភូមិ​នៅ​វត្ត​គោក​អំពិល​ដែលបានប្រព្រឹត្តទៅកាលពី​ប៉ុន្មាន​ថ្ងៃមុន ។ មានការសរសើរ​ថា ប៊ី​រី​យ៉ា ធូរធារ​ប៉ុណ្ណឹង​ហើយ​នៅ​សន្សំ​លុយកាក់​ល្អិត​ទៀត ។​ ខ្លះទៀតនិយាយថាមិននឹកស្មានថា ប៊រីយ៉ា សុខចិត្តដាក់ខ្លួនទៅលក់ ដំណាប់អំពិលទាំងកណ្តាលថ្ងៃបែបនេះសោះ ។

​ប៊ី​រី​យ៉ា បានធ្វើ​ដំណាប់​អំពិល​លក់​មួយរយៈ​ហើយដោយ​ពេលខ្លះ​នាង​ថែមទាំង​យកទៅលក់​ឱ្យ​មិត្តភក្តិ​ក្នុងពេល​សម្តែង​ថែមទៀត​ផង ។ ប៊ី​រី​យ៉ា ធ្លាប់​ប្រាប់ថា​នាង​ចេះ​ធ្វើ​ដំណាប់​អំពិល​តាម​មីង​របស់​នា​ង​។ អ្វីដែល​កត់សម្គាល់​ទោះបី​មមាញឹក​នៅក្នុង​ការ​ហាង​លក់​ក្រណាត់​ប៉ាក់​ក៏ពិតមែន តែ ប៊ី​រី​យ៉ា​នៅតែ​ឈ្លៀត​យក​ដំណាប់​អំពិល​ទៅ​លក់​នៅក្នុង​ពិធីបុណ្យ​ភូមិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ អ្នក​ដែល​ទៅ​ចូល រួម​ក្នុង​កម្ម​វី​ធី​នោះ​សុទ្ធតែ​និយាយថា​គេ​មិន​នឹកស្មានថា ប៊ី​រី​យ៉ា សុខចិត្ត​ដាក់ខ្លួន​ទៅ​លក់​ដំណាប់​អំពិល​នៅ​

កន្លែង​ក្តៅ​បែបនេះ​សោះ ។​ចុងក្រោយ​នេះ ប៊ី​រី​យ៉ា មិនសូវ​លេចមុខ​នៅក្នុង​ការសម្តែង​ប៉ុន្មាន​ឡើយ ។ ភាគច្រើន​នាង​ងាក​មក​ពង្រឹង​ការងារ​ជំនួញ​របស់​នាង​គឺ​លក់ក្រណាត់​ប៉ាក់​ដែល​នាំចូល​ពី​បរទេស​ដែល​ពេលនេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន ជាច្រើនទាំងក្នុង និងក្រៅសិល្ប ៕

Leave a Reply