ប៊ុត សីហា គឺជា​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ត្រូវបានប៉ូលីស ចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក របស់​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​កន្លង​ទៅ ហើយ​ត្រូវ​បានក​ម្លាំ​នគរបាល​ខាងលើ​តាមដាន និង​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។

ដោយ​មានការ​សង្ស័យ​ថា​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ដែល​តារាចម្រៀង​ល្បី​មួយ​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ហើយ​មិន​ទាន់​ដឹង​ថា តើ​កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​គ្រឿងញៀន​ប៉ុន្មាន​នៅឡើយ​ទ​។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

Leave a Reply