ចង់ដឹងប្រវត្តិលោកព្រាប សុវត្ថិទេ៖ ក្រោយបែករបប ប៉ុល ពត តើ ព្រាប សុវត្ថិ រស់នៅរបៀបណាដែរ?

ភ្នំពេញ៖ គ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ផ្តើមពីចំណុចសូន្យដែរ ក្រោយបែករបបខ្មៅយងខ្នង ប៉ុល ពត ដែលម្តាយរបស់លោកបាននាំមករាជធានីភ្នំពេញ ដំបូងឡើយមិនទាន់មានផ្ទះសំបែងត្រឹមត្រូវនោះទេ ពោលគឺម្តាយ និងកូន បានដេកតាមសំយ៉ាបផ្ទះគេ លុះក្រោយមកម្តាយបានចូលបម្រើការងារជាមន្ត្រីយោធា។

ព្រាប សុវត្ថិ រៀបរាប់ថា «ខ្ញុំព្រាត់ឪពុកតាំងពីខ្ញុំមានអាយុ​២ឆ្នាំ កាលនោះឆ្នាំ១៩៧៧ ខណដែលខ្ញុំបានកើតនៅឆ្នាំ១៩៧២ នៅក្រោមដើមស្នាយ» ម្ល៉ោះហើយបានម្តាយរបស់លោកបានដាក់ឈ្មោះឲ្យថា «ស្នាយ» រហូតមកដល់បច្ចុប្បន្ន ប៉ុន្តែឈ្មោះនោះគ្រាន់តែឈ្មោះហៅក្រៅតែប៉ុណ្ណោះ។

យ៉ាងណាមិញលោក ព្រាប សុវត្ថិ បានបញ្ជាក់ថា «ខ្ញុំមិនបានចាំមុខឪពុកខ្ញុំទេ ព្រោះខ្ញុំនៅតូចពេក មិនទាន់ដឹងក្តី ប៉ុន្តែម្តាយខ្ញុំប្រាប់ថាឪពុកបានស្លាប់ហើយ ក្រោយគេហៅទៅរៀនសូត្រ យើងដឹងហើយថាភាសារៀនសូត្រកាលពីសម័យនោះមានន័យថាសម្លាប់»។

 

Leave a Reply