ពិតជារំភើបជំនួស! ទីបំផុត Nadech ហ៊ានប្រកាសក្ដែងៗថាស្រឡាញ់ Yaya ហើយ… (មានវីដេអូ)

អាច​និយាយ​បាន​ថា​ នេះ​ជា​លើក​ទី​ ១​ហើយ​ ដែល​តារា​សម្ដែង​ដៃគូ​ដ៏​ស័ក្ដិសម​របស់​ថៃ Nadech និង​ Yaya និយាយ​ពី​រឿង​ស្នេហា​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់។

ពេល​នេះ​អ្វី​ដែល​គ្រប់​គ្នា​ចង់​ឮ​បាន​ មកដល់​ហើយ​ គឺ​ចេញ​ពី​មាត់​របស់​ Nedech តែ​ម្ដង។ ជា​លើក​ដំបូង​ហើយ​ ក្រោយ​ចំណាយ​ពេល​នៅជិត​គ្នា​ អ្នកកំលោះ​សាមី​ខ្លួន​រូប​នេះ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​មីនាម្សិលមិញ​ថា​ ថា​ លោក​ស្រឡាញ់​ Yaya ស្រប​ពេល​នាង​ឈរ​ទន្ទឹម​នឹង​ខ្លួន​ និង​កំពុង​អៀន​មិន​ស្ទើរ។ រីឯ​ Yaya ក៏​បាន​និយាយ​ដូច​អ្វី​ដែល​ Nadech បាន​លើក​ឡើង​ដែរ។

ជាក់ស្ដែង​ តាំង​ពី​ដើម​មក​ ដោយសារ​មើល​ឃើញ​ពី​ទំនាក់​ទំនង​ស្អិតល្មួត​រវាង​អ្នក​ទាំង​ ២ ទើប​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​ពួកគេ​ឲ្យ​បើក​កកាយ​ពី​ក្ដី​ស្នេហ៍​ពិត​នឹង​គ្នា។ ប៉ុន្តែ​អ្នក​ទាំង​ ២​តែង​ព្យាយាម​ប្រាប់​ទៅ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​សារព័ត៌មាន​ទាំង​ឡាយ​ថា​ ពួកគេ​ត្រឹម​ជា​បងប្អូន​ល្អ​នឹង​គ្នា​ប៉ុណ្ណោះ។ យ៉ាងណា ពេល​នេះ​គ្រប់​គ្នា​ កាន់​តែ​ច្បាស់​ក្នុង​ចិត្ត​ ហើយ​ក៏​ជា​ពេល​វេលា​រំភើប​ឥត​ឧបមា​ដែរ ដែល​ពួកគេ​ថ្លែង​ពី​អារម្មណ៍​រៀង​ខ្លួន​ចំពោះ​គ្នា​បែប​នេះ៕

ទស្សនារូបភាព៖

មានវីដេអូ៖

Leave a Reply