សូមចូលរួមត្រេកអរ! ឃើញឆាតមកសុំស្រលាញ់ គិតថាអាប៉ិហ្នឹងចង់អូសក្រឡាឯង មានអី​៣ថ្ងៃក្រោយ ស្រាប់តែ..

គូស្នេហ៍​ទើប​​ភ្ជាប់​ពាក្យ​រួច​ថ្មី​ថ្មោង​មួយ​គូ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្មី​ៗ​នេះ បន្ទាប់​ពី​កូន​ក្រមុំ​ទម្លាយ​សារ​ប្រវត្តិ​ស្នេហ៍​​ខ្លះ​ៗ​លើ​គណនី​របស់​ខ្លួន​ តាំង​ពី​ពេល​មិន​ដែល​​​ស្គាល់​គ្នា​សោះ រហូត​ដល់​ថ្ងៃ​​ចាស់​ទុំ​​ដឹង​ឮ​ជា​ផ្លូវ​ការ​​​។

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យើង​​តែង​តែ​ឃើញ​គូស្នេហ៍​ជា​ច្រើន​បាន​​ស្គាល់​គ្នា ស្រលាញ់​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម​យក្ស​ហ្វេសប៊ុក​មិន​ថា​ជា​កម្មករ ​សិស្ស​និស្សិត ​​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ ឬ​អ្នក​ធ្វើ​ការ​នៅ​តាម​កន្លែង​កម្សាន្ត​នានា ​រហូត​ដល់​​ជួរ​តារា​ទៀត​ផង។

គូស្នេហ៍​ខាង​ក្រោម​នេះ​បាន​ស្គាល់​គ្នា​​ដោយ​ផ្ដើម​ពី​មិត្តភ័ក្ដិ (Friend) ​លើ​ហ្វេសប៊ុក​ទាំង​មិន​ដែល​ធ្លាប់​ជួប​គ្នា​ផ្ទាល់​ភ្នែក​​ទេ​ ​ប៉ុន្តែ​បាន​លេង​សារ​សួរ​សុខ​ទុក្ខ​គ្នា​ក៏​កើត​ចិត្ត​ប្រតិព័ទ្ធ​តែ​ម្ដង រហូត​ឈាន​ដល់​ពិធី​ភ្ជាប់​ពាក្យ​។ កូន​ក្រមុំ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ពិសី ​បាន​សរសេរ​រៀប​រាប់​អំពី​​ទំនាក់​ទំនង​លាយឡំ​នឹង​ឃ្លា​ផ្អែម​ល្ហែម និង​កំប្លុក​កំប្លែង​ដូច​ខាង​ក្រោម​ថា៖

«និស្ស័យ» ជា friends fb នឹង​គ្នា​ទេ​ពី​ដំបូង ​ហើយ​ក៏​មិ​ន​ដែល​គិតថា​ នឹង​បាន​ជួប​គ្នា​ដែល​ព្រោះ​ញ៉ុម​ក៏​រវល់​ការងារ​គាត់​ក៏​ចឹង អ្នកណា​ថា​ស្នេហា​តាម fb មិន​ស្មោះ​​ពី​ដំបូង​ជា friends ក្នុង fb ទេ​ហើយ​ក៏​ឆាត​លេង​មួយ​គ្នា​ធម្មតា​​មិន​ដែល​គិត​ថា ​ចង់​ជួប​មុខ​គ្នា​ទេ​។ ថ្ងៃ​មួយ​ញ៉ុម​បាន​ទៅ​កម្មវិធី​គេ ជួន​អី​ពេល​នោះ​ឡាន​របស់​ញ៉ុម​បែក​​កង់​ ហើ​យ​ក៏​ដល់​ម៉ោង​ត្រូវ​ធ្វើ​ event ​(កម្មវិធី) អោយ​គេ​ញ៉ុម​ក៏​ឡើង​ជិះ​កង់​បី​ទៅ​កន្លែង​ការងារ​។

ដល់​ម៉ោង​ចេញ​ ជួន​អី​ថ្ងៃ​នោះ​គាត់​ក៏​ចេញពី​ធ្វើ​ការ​ ហើយ​គាត់​បាន​ឆាត​មកលេង​ញ៉ុម​ដូច​ធម្មតា ​គាត់​បាន​​សួរ​ញ៉ុម​ថា ​នៅ​ណា​ញ៉ុម​ក៏​ឆ្លើ​យ​ថា នៅ​សណ្ឋាគារ​សុខា​ ធ្វើ​ event អោយ​គេ ​គាត់​សួរ​ទៀត​បាន​អី​ជិះ​មក​ផ្ទះ​វិញ​ញ៉ុម​ក៏​ប្រាប់​​ថា​ ជិះ​កង់​បី​ព្រោះ​ឡាន​ញ៉ុម​ខូច​ទុក​ចោល​នៅ​កន្លែង​ជាង​ហើ​យ​។ គាត់​ក៏​បន្ត​ថា​ ចាំ​មើ​ល​​បើ​គា​ត់​ទំនេរ​ ចាំ​គាត់​មក​យក ​តែ​បើ​គាត់​មិន​ទំនេរ​ទេ ​គាត់​មិន​បាន​មក​យក​ទេ​ ញ៉ុម​ក៏​ឆ្លើ​យ​ថា បើ​ទំនេរ​ក៏​មក​បើ​អត់​ទំនេរ​មិន​បាច់​មក​ទេ​ណា​ហើយ។

ពេល​នោះ​ញ៉ុម​ក៏​ហៅ​កង់​បី​មក​ ជួន​អី​គាត់​​មក​ដល់​ដែរ​​ ហើយ​ក៏​បាន​ជួបគ្នា​ពេលនោះ​គាត់​ក៏​យក​ញ៉ុម​ទៅ​ញាំ​អី​ រួច​​ក៏​ជូន​ញ៉ុម​ដល់​ផ្ទះ​វិញ​។ ពេល​ទៅដល់​ផ្ទះ​ គាត់​បាន​ខល​ និង​ឆាត​មក​ញ៉ុម​រហូត។ ប៉ុន្តែ​​និយាយ​​គ្នា​លេង​យូៗ​ទៅ​ ក៏​មិន​ដែល​ដឹង​ថា​ គាត់​នឹង​ស្រលាញ់​ទេ។​ រហូត​ដល់​ពេល​មួយ ​គាត់​ក៏​បាន​និយាយ​តាម​ត្រង់​ថា ​ចូលចិត្ត​ញ៉ុម ​តែ​ញ៉ុម​ដឹង​ថា​ មនុស្ស​ប្រុស​គឺ​តា​ចឹង​ទេ ហើយ​ញ៉ុម​មាន​អារម្មណ៍​ថា​អាប៉ិ​ហ្នឹង​​ចង់​អូស​ក្រឡា​អញ​ម៉ង ​​ក៏​ឆាត​ទៅ​វិញ​ទៅ ​តែ​មាន​អី​គាត់​សារភាព​ថា ​ស្រលាញ់​​ញ៉ុម តែ​ញ៉ុម​នៅ​តែ​គិត​ថា​ គាត់​ចង់​អូស​ក្រឡា​ (បោក) ទៀត​ហើយ​។ គាត់​ប្រាប់​ថា គាត់​មិន​ចង់​មាន​ស្នេហា​ពីរ​បី​ទៀត​ទេ​ហើយ​ញ៉ម​ក៏​​ថា​ ចាំ​មើល​សិន​ មានអី​ញ៉ុម​ក៏​ឆ្លើយ​ទៀត​ថា Ok ឥលូវ​ស្រលាញ់​សាក​ទេ​ណា​ បើ​សាក​​ស្រលាញ់​គ្នា​បាន​ក៏​បាន ​តែ​បើ​ញ៉ុម​មិន​ស្រលាញ់​ យើង​រាប់អាន​គ្នា​ទៅ​គាត់​ក៏​និយាយ​ថា Ok។

Leave a Reply