វីជេ សាមេនតា មិនចេះអួតទេ តែដល់ថតបញ្ចេញរថយន្តម្តង បានដឹងថា ជិះសុទ្ធតែ រថយន្តស៊េរីទំនើបRolls Royce

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ដែលអតីត វីជេ សាមេនតា បានចូលរោងការជាមួយនឹង បុរសដ៏ស្រស់សង្ហា កាលពីប៉ុន្មានសប្តាហ៍មុន ជាមួយនឹង ការរៀបចំពិធីយ៉ាងអធិកអធមបំផុត។

ជាក់ស្តែង បើក្រឡេកមើល ជីវិតឯកជនរបស់អតីតតារាស្រីរូបនេះ គឺនាងកម្របង្ហាញរូបថត បញ្ចេញសម្ភារៈនិយមរបស់នាងខ្លាំងណាស់ ព្រោះនាង ចូលចិត្តភាពស្ងប់ស្ងាត់ និង មិនចេះចង់បង្ហាញ នូវទ្រព្យសម្បត្តិរបស់នាង។

ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល គឺសាមេនតា បានបង្ហោះនូវរូបថត Pre Wedding របស់នាង ជាមួយនឹង ស្វាមី យ៉ាងស្រស់ស្អាត ហើយក៏បានថតជាប់រថយន្តស៊េរីទំនើបម៉ាកRolls Royce មួយគ្រឿងផងដែរ។ ចំពោះរថយន្តមួយនេះ ជាប្រភេទ រថយន្ត ដែលមានតម្លៃថ្លៃបំផុត​ ដែលមានស៊េរីខ្លះ​មានតម្លៃ ទៅដល់ខ្ទង់លានដុល្លារ ក៏មានផងដែរ។

គួរបញ្ជាក់ផងដែរថា តាមការពិតទៅ សាមេនតា ជាតារាអ្នកមានទ្រព្យសម្បត្តិមួយរូប ដែលឪពុក មានឋានៈខ្ពង់ខ្ពស់ ក្នុងជួររដ្ឋាភិបាល ដូច្នេះ មិនមានការចម្លែកចិត្តនោះទេ​ ដែលរថយន្តរបស់នាង ប្រើប្រាស់ សុទ្ធតែ ស៊េរីបែបនេះ៕

កម្រងរូបភាពស្អាតៗ៖

ប្រភព៖ khmerload

Leave a Reply