Nadech មុននិងមានថ្ងៃនេះ តើមាននណាខ្លះដិងពីប្រវត្តដ៏កំសត់របស់គាត់ មោះមកស្គាល់ទាំងអស់គ្នា…

ថៃ៖ ប្រិយមិត្តពិតជាបានស្គាល់ជាក់ជាមិនខាន  ពីវត្តមានតារាថៃដ៏ល្បីគឺលោក  Nadech ដែលលោក កំពុងតែទទួលបានសន្ទុះនៃការគាំទ្រជាខ្លាំង និងបានសម្ដែងនៅក្នុងរឿងភាគជាច្រើន។ ដោយសារតែរូបលោក ជាបុគ្គលល្បីមួយរូបដូចនេះហើយ ទើបបានជាមានអ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងពីរឿងឯកជនរបស់រូបលោក  Nadech។

ដោយក្នុងនោះមានព័ត៌មានក្នុងស្រុកបានឲ្យដឹងថា “ជាការពិតណាស់លោក Nadech មិនមែនជាកូនបង្កើតរបស់ ម៉ាក់កែវនោះទេ ដោយសារតែក្រុមគ្រួសាររបស់លោក មានបញ្ហាបែកបាក់គ្នា ដូចនេះហើយបានជាម៉ាក់កែវ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ម៉ាក់បង្កើតលោក Nadech ជាអ្នកមើលថែរនិងចិញ្ចឹមបីបាច់រូបលោក តាំងពីតូចរហូតមក។

លើសពីនេះឈ្មោះដើមកំណើតរបស់លោក មិនមែន Nadech Kugimiya នោះទេ គឺឈ្មោះ Chulathit Yordprathom។ ដោយឈ្មោះ Nadech Kugimiya នោះគឺជាឈ្មោះដែលម៉ាក់កែវជាអ្នកដាក់ឲ្យរូបលោក ក្រោយពីយករូបលោក មកចិញ្ចឹម។

 

លោក បាននិយាយទៀតថា តាំងពីក្មេងមកលោក តែងតែចង់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន ដោយសារតែកាលរៀននៅថ្នាក់ទី ៨ មិត្តភក្ដិតែងនិយាយថារូបលោក គឺមិនដូចជាកូនកាត់ថៃ និងជប៉ុននោះទេ។

ហើយថ្ងៃមួយលោក ក៏បានសួរទៅម៉ាក់កែវ នូវពេលដែលលោក បានដឹងការពិត លោក នូវតែស្រលាញ់ម៉ាក់កែវ ដែលជាម្ដាយចិញ្ចឹមដដែល និងមើលថែរម៉ាក់កែវឲ្យបានល្អបំផុត”៕

 

Leave a Reply