ចង់ដឹងទេថាចំណូលកំពូលតារា ហូលីវ៉ូត hollywood ទាំងបីប៉ុន្មាន? បានជាចាយលុយដូចក្រដាស

បរទេស៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានឃើញរួចមកហើយអំពីការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់តារាល្បីៗនៅលើពិភពលោក។ តារាទាំងអស់នោះតែងតែចំណាយលុយទៅលើសម្ភារៈប្រើប្រាស់មួយចំនួនដូចជា រថយន្តទំនើបៗ វីឡា និងទិញកោះទុកគ្រាន់ធ្វើដំណើរកម្សាន្តពេលសម្រាកពីកាងារម្តងៗ។

ដោយឃើញពីការចំណាយលុយមិនសំចៃដៃបែបនេះ មានប្រិយមិត្តមួយចំនួនក៏កើតជាចម្ងល់នៅក្នុងចិត្តថា បើពួកគេចាយលុយដូចក្រដាសបែបនេះ តើក្នុងមួយឆ្នាំៗពួកគេរកចំនូលបានប៉ុន្មានទៅ?

យោងតាមចុះផ្សាយរបស់សារព័ត៌មាន CBS News នៅក្នុងឆ្នាំ ២០១៧ នេះ បានបង្ហាញថា ក្នុងមួយឆ្នាំៗតារាប្រុសទាំង ៨រូបនេះរកចំនូលបានរាប់លានដុល្លារអាមេរិក។

ដូច្នេះដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនាទាំងអស់គ្នា៖

១. Mark Wahlberg ចំនូលក្នុងមួយឆ្នាំ ៦៨ លានដុល្លារអាមេរិក

កាលពីអតីតកាល តារាប្រុសម្នាក់នេះមានអាជីពច្រើន ដោយធ្វើជាតារាចម្រៀងរ៉េប ធ្វើជាអ្នក

កាលពីអតីតកាល តារាប្រុសម្នាក់នេះមានអាជីពច្រើន ដោយធ្វើជាតារាចម្រៀងរ៉េប ធ្វើជាអ្នកសរសេរប៉ារូលបទចម្រៀង និងធ្វើជាតារាម៉ូដែល។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ លោកគឺជាតារាសម្តែង អ្នកផលិតខ្សែភាពយន្ត និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបផងដែរ។

២. Dwayne Johnson “The Rock” ចំនូលក្នុងមួយឆ្នាំ ៦៥ លានដុល្លារអាមេរិក

តារាប្រុសមាឌធំរូបនេះមានអាជីពពីរគឺ តារាសម្តែង និងជាកីឡាកាស ដ៏មានប្រជាប្រិយភាពផងដែរ។

៣. Vin Diesel ចំនូលក្នុងមួយឆ្នាំ ៥៤.៥ លានដុល្លារអាមេរិក

ក្រៅតែពីអាជីពជាតារាសម្តែង តារាម្នាក់នេះក៏មានអាជីពជាអ្នកផលិតខ្សែភាពយន្ត និងជាអ្នកចាត់ចែងថត ហើយនិងសរសេរប៉ារូលរឿង។

តើបងប្អូនមិត្តចូលចិត្តមើលរឿងរបស់ពួកគាត់ដែរទេ សូមជួយ comment ប្រាប់ផងណា អគុណសំរាប់ការគាំទ្រ..!

ប្រភពៈ khmerload

Leave a Reply