ម្សឹលមិញ! លោកខាន់ ជេមស៍ រំភើបចិត្តខ្លាំងណាស់ ពេលភរិយាសំណព្វជូនកាដូទូរស័ព្ទ iphone X​​ ក្នុងថ្ងៃបុណ្យណូអែល

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ កំពុងតែទទួលបានការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន ទោះបីជាចូលសិល្បៈ១០ឆ្នាំមកហើយនេះ។ យ៉ាងណាមិញចំពោះរឿងឯកជន លោកក៏មានភរិយា ជាទីស្រលាញ់ ដោយទោះបីជាមមាញឹកយ៉ាងណា លោកក៏បានបង្ហាញនូវក្តីស្រលាញ់ចំពោះភរិយានៅលើបណ្តាញសង្គម។

ជាក់ស្តែងនៅថ្ងៃបុណ្យណូអែលនេះ ភរិយារបស់លោក ក៏បានធ្វើការជូនកាដូជាទូរស័ព្ទ iphone X ធ្វើឲ្យ ខាន់ ជេមស៍ បានបង្ហាញអារម្មណ៍រំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “Thank you my life for your gift អរគុណស្រីម៉ៅដែលបានជូនកាដូអោយបងក្នុងថ្ងៃបុណ្យណូអែល”៕

ប្រភពៈ komsan.khmernotes

Leave a Reply