ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស

ភ្នំពេញ៖ តារាចម្រៀងដែលនិយម លេងស្ទីលសម្លៀកបំពាក់ស៊ិចស៊ី តាមបែបតារាបរទេស កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយបទចម្រៀងថ្មីៗ និងស្ទីលនៃការតុបតែងខ្លួនប្លែកៗរបស់នាង។

យ៉ាងណាមិញ នាពេលថ្មីៗនេះ បូព្រឹក្ស បានលេងស្ទីលសម្លៀកបំពាក់ថ្មីមួយទៀតហើយ ដោយរូបនាងបានស្លៀកឈុតរ៉ូបវែង ពណ៌ក្រហម សម្រាប់ស្វាគមន៍ថ្ងៃ Christmas នៅក្នុងឆ្នាំនេះ។

ក្នុងនោះផងដែរ ឈុតរ៉ូបពណ៌ក្រហម ដែលកញ្ញា ទេព បូព្រឹក្ស ស្លៀកនោះ ពិតជាស្រស់ស្អាតមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ នាងពិតជាសាកសមខ្លាំង ជាឈុតរ៉ូបវែង ពណ៌ក្រហមមួយនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះឈុតមួយនេះរបស់កញ្ញា ទេព បូព្រឹក្ស? 

Leave a Reply