លោកយាយជប៉ុនអាយុវែង ជាងគេបង្អស់លើលោក ទទួលមរណភាពត្រឹមអាយុ ១១៧ឆ្នាំ (មានវីដេអូ)

ជប៉ុន៖ លោកយាយ Nabi Tajima ជនជាតិជប៉ុន ដែលត្រូវបានគេស្គាល់ និងចាត់ទុកដាក់ថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទីបំផុតបានទទួលបានរមណភាពហើយ នៅអាយុត្រឹម ១១៧ឆ្នាំ។ បើយោងតាមប្រភពសារព័ត៌មាន លោកយាយ Nabi Tajima បានស្លាប់នៅអាយុ ១១៧ឆ្នាំ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយ កាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្នុងទីក្រុង Kikai ភាគខាងត្បូងប្រទេសជប៉ុន។ លោកយាយ Nabi Tajima ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាំងតែពីខែមករា កន្លងទៅនេះមកម៉្លេះ បន្ទាប់ពីលោកយាយមានអាការ ឬសភាពកាន់តែទ្រុឌទ្រោម។ ប៉ុន្តែទាក់ទងទៅនឹងការស្លាប់របស់លោកយាយទៀតសោត ត្រូវបានគេដឹងថា ស្លាប់ដោយសារតែ ភាពជរា ឬវ័យកាន់តែចាស់របស់គាត់តែប៉ុណ្ណោះ។ គួរឲ្យដឹងផងដែរថា លោកយាយ Nabi Jajima បានកើតនៅថ្ងៃទី៤ សីហា ឆ្នាំ១៩០០ (មកទល់ពេលនេះ អាយុ១១៧ឆ្នាំ…

គង់ ចាន់ស្រីមុំ ជិតគ្រប់ខែទៅហើយ នៅហ៊ានដើរលេងក្រៅប្រទេសទៀត

ចិន៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា អតីតតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតអ្នកនាងគង់ ចាន់ស្រីមុំ កំពុងតែពរពោះកូនស្រីនៅក្នុងផ្ទៃ ដោយស្ថិតក្រោមការមើលថែពីស្វាមីយ៉ាងកក់ក្តៅបំផុត។ មកទល់នឹងពេលនេះនាងពរពោះបាន២៨សប្តាហ៍ទៅហើយ ក៏ប៉ុន្តែតារារូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាត ជាមួយនឹងការតែងខ្លួនរបស់នាង មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។ ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់នាងផ្ទាល់ បានបង្ហោះពីការបង្ហាញជីវិតបែបសាមញ្ញ និងផ្អែមល្អែមខ្លាំងជាមួយនឹង លោកគឹម សីហា ដែលជាស្វាមី នៅឯក្រៅប្រទេស ខណៈដែលនាងកំពុងពរពោះជិតគ្រប់ខែផងនោះ។ តាមរយៈសារដែលនាងបានភ្ជាប់នោះបានឲ្យដឹងថា និងមិនត្រឹមតែទៅដើរលេងធម្មតានោះទេ គឺនាងបានទៅរកស៊ីផលិតផលរបស់នាងផងដែរ នៅក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖«ដំណើរកម្សាន្ត និងដំណើររកស៊ី ស្របគ្នាក្នុងពេលតែមួយ មុនវិស្សមកាលដ៏យូរចូលមកដល់»។ ប៉ុន្តែក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បានបង្ហាញភាពព្រួយបារម្ភ ដោយនិយាយថា ពួកគេ​មិនចង់ឲ្យនាង ដើរឆ្លងប្រទេសបែបនេះនោះទេ ខណៈជិតគ្រប់ខែទៅហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖  

ម្តេច​ក៏​ចេះ​តែ​មាន​ប្តី​ចិត្ត​អប្រិយ​បែប​នេះ​ចឹ​ង? ដេញកូនដេញប្រពន្ធទាំងកណ្តាលអធ្រាត្រ

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​សក្តិ​៤​កន្លះ​ម្នាក់​​នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន ក្រោយ​ពី​គាត់​បាន​ប្រើប្រាស់​ហិង្សា​លើ​ប្រពន្ធ និង​បាន​បណ្តេញ​ប្រពន្ធ​រួម​ជាមួយ​កូនប្រុស-ស្រី​តូច​ៗ២​នាក់ ព្រមទាំង​ជញ្ជូន​របស់របរ​មួយ​ចំនួន​ឱ្យ​ដេក​ក្រៅ​ផ្ទះ ។ ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មេ​សា នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ក្បែ​បុរី​ភ្នំពេញ​ថ្មី ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​ ។ ជនសង្ស័យ​ឈ្មោះ ម៉ែ​ន វី​រៈ ហៅ វី​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ។ តាម​ការ​រៀប​រាប់​​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កូវ សុវណ្ណ​លី​ណា ឱ្យ​ដឹង​ថា នាង​បាន​រៀប​ការ​ជាមួយ​ប្តី​រូប​នេះ​តាំងពី​ឆ្នាំ​២០០៩ មក​ម្លេ៉ះ រហូត​មានកូន​ប្រុស​-ស្រី​២​នាក់ ។ ស្ត្រី​ដដែល​បន្ត​ថា ចាប់តាំងពី​បាន​គ្នា​ជា​ដៃគូ​ជីវិត​មក ប្តី​រូប​នេះ​​តែងតែ​ជេរ​ប្រមាថ​មាក់ងាយ​នាង និង​ដៀល​ពូជ​អំបូរ ព្រមទាំង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ រហូត​នាង​ទ្រាំ​ពុំ​បាន…

អូយរំភើបជំនួសណាស់! ឆាយ វីរៈយុទ្ធ នាំដើរលេង ស្ទើរគ្រប់ខេត្ត កណ្តាលទេសភាពធម្មជាតិ ស្រស់បំព្រង

ស្ទឹងត្រែង៖ មួយរយៈនេះ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បាននាំភរិយាបណ្តូលចិត្តរបស់ខ្លួន ធ្វើដំណើរកម្សាន្តជុំវិញទីកន្លែង តាមបណ្តាខេត្តឆ្ងាយៗជាច្រើនកន្លែង នៅក្នុងស្រុក ដើម្បីប្តូរបរិយាកាសខ្លះ យ៉ាងសប្បាយរីករាយ។ ជាក់ស្តែង កាលពីម្សិលមិញនេះលោក ឆាយ វីរៈយុទ្ធ និងភរិយាជាទីស្រលាញ់បានបណ្តើរគ្នាយ៉ាងត្រសង ទៅលេងដល់ ខេត្តស្ទឹងត្រែងឯណោះ ដោយបានជិះទូកកម្សាន្ត កាត់កណ្តាលទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត គួរឱ្យចង់គយគន់ខ្លាំងណាស់។ ហើយមុនពេលធ្វើដំណើរកម្សាន្ត មកកាន់ខេត្តស្ទឹងត្រែងលោក ឆាយ វីរៈយុទ្ធ ក៏បាននាំភរិយាដើរលេងឆ្លងខេត្តធំៗចំនួន២ផ្សេងទៀត រួចមកហើយផងដែរ គឺខេត្តសៀមរាប និងខេត្តក្រចេះ។ រកឯណាបានស្វាមីល្អៗបែបនេះ ខ្លាចប្រពន្ធអផ្សុក ទោះជាប់រវល់នឹងការងារសិល្បៈខ្លាំង ក៏ឆ្លៀតពេលនាំទៅដើរកម្សាន្ត សម្រាកលំហែអារម្មណ៍ដែរ ហើយទៅលេងសឹងគ្រប់ខេត្ត និងសុទ្ធតែខេត្តដែលនៅឆ្ងាយៗពីរាជធានីភ្នំពេញ ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតខ្លាំងថែមទៀតផង៕ ទស្សនារូបភាព របស់កំពូលតារាចម្រៀង ឆាយ…

ប្លែកភ្នែក នឹងសម្រស់ នី មុនីនាថ ក្នុងឈុតបែបបុរាណ!

ភ្នំពេញ៖កញ្ញា នី មុន្នីនាថ តែងត្រូវបានមហាជន សរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ ដែលកញ្ញា មានពីធម្មតា មិនថាភ្នែក ច្រមុះ មាត់ កញ្ញា បានគ្រប់សប់ ជាហេតុធ្វើឲ្យ នាងត្រូវប៉ាន់ ជាមួយទីផ្សារសិល្បៈ មិនចាញ់តារាស្រីដទៃឡើយ។ ហើយមុននេះដែរ តារាស្រីវ័យក្មេង រូបនេះ ក៏ឆ្លៀតបង្អួតសម្រស់ ខ្លួន ជាមួយឈុតបុរាណ ដែលលម្អដោយគ្រឿងតុបតែងខ្លួន យ៉ាងស្រស់ស្អាត ធ្វើឲ្យសម្រស់នាង កាន់តែមានភាពលេចធ្លោ ទ្វេដងតែម្ដង។     យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា រូបស្រស់នេះ តុបតែងខ្លួន ក្នុងឈុតបុរាណ ហើយរាល់លើកនាងតែងតែ ទទួលបានការកោតសរសើរ ពីសំណាក់ទស្សនិកជន ជានិច្ច…

ម្ចាស់បទ! «មិនបានត្រៀមចិត្ត» បាត់មុខយូរ មានកូនធំហើយ តែនៅស្ទាវសង្ហាដដែល!

ភ្នំពេញ៖ នៅចាំបានអត់ បទចម្រៀង«មិនបានត្រៀមចិត្ត» ដែលជាបទមួយ ដ៏មានការមានការពេញនិយមបំផុត កាលប៉ុន្មានឆ្នាំ ដែលច្រៀងដោយ លោក គង់ សង្វារដានី ជាប្អូនប្រុសបង្កើត អ្នកនាង គង់​ សុជាតិ។ ជាក់ស្តែង បច្ចុប្បន្ន រូបលោក ក៏បានចាកចេញ ពីពិភពសិល្បៈ ហើយបែរមកបើកជំនួញដោយខ្លួនឯងវិញ ដោយមុខរបររកស៊ីរបស់លោក ហាក់ដូចជា កាក់កបមិនធម្មតានោះទេ ។ ក្នុងនោះដែរ បើងាកមើលសម្រស់ របស់លោក គង់ សង្វារដានី អាចនិយាយបានថា នៅតែវ័យក្មេង ស្រស់សង្ហាដដែល បើទោះបីជាពេលនេះ លោក ឈានចូលវ័យជ្រេបន្តិច និងមានកូនធំក៏ដោយ។ ជាពិសេស ក៏មានអ្នកខ្លះ បាននិយាយថា លោក នៅតែស្ទាវ…

ឃើញមុខប្លែក! មហាជនសង្ស័យថា Preem Ranida លួចទៅកែសម្ផស្ស!

ថៃ៖ ក្រោយពីទើបនឹងវិលត្រឡប់មកពីប្រទេសកូរ៉េវិញភ្លាម តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ កញ្ញា Preem Ranida ក៏បានបង្ហោះរូបចុងក្រោយបង្អស់ ជាមួយនឹងម្តាយនិងប្អូនប្រុសរបស់នាង ព្រមជាមួយនឹងអត្ថន័យសារសរសេរថា «ពេលវេលាជួបជុំគ្រួសារ ខ្ញុំបានត្រឡប់មកវិញហើយ»។ ប៉ុន្តែមិនថាយ៉ាងណា តាមរយៈរូបថតមួយសន្លឹកខាងក្រោមនេះ អ្នកគាំទ្របានសង្កេតឃើញថា ទម្រង់មុខរបស់តួឯកស្រីក្នុងរឿង«ចុងភៅកំពូលស្នេហ៍» រូបនេះមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់។ យក្នុងនោះ មានមនុស្សមួយចំនួនបានសួរទៅកាន់កញ្ញា Preem ថា « មើលទៅមុខនាងដូចជាផ្លាស់ប្តូរ តើនាងវះកាត់កែសម្ផស្សមែនទេ?»។ រីឯអ្នកខ្លះទៀត «មុខរបស់នាងមើលទៅប្តូរច្រើនណាស់ ខ្ញុំមើលអត់ចង់ស្គាល់» បន្ថែមពីនេះ «មើលទៅនាងដូចជាវះកាត់កែច្រមុះ ពីព្រោះច្រមុះរបស់នាងពីមុនគឺធំជាងនេះ» ចំណែកឯអ្នកខ្លះទៀតក៏បាននិយាយថា «ហេតុអ្វីបានជាមុខរបស់នាងហើមម៉្លេះ?» ។ ទាក់ទងនឹងការផ្លាស់ប្តូរទម្រង់មុខនេះផងដែរ កញ្ញា Preem Ranida នៅមិនទាន់បានធ្វើការបញ្ជាក់នៅឡើយទេទៅកាន់អ្នកគាំទ្រ ប៉ុន្តែសង្ឃឹមថា នាងនឹងស្រាយមន្ទិលសង្ស័យទាំងនេះនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ម៉ាក សែនសូនីតា! សង្សារបើកដៃឲ្យលេងឈុតអោបថើបជាមួយញ៉ែម សុគន្ធ…!

ភ្នំពេញ៖ ម៉ាក សែនសូនីតា ដែលជាថៅកែ​ស្រីហាង”ផែសមុទ្រ”នោះលេចមុខក្នុង​រឿង”កូនពស់កេងកង”​ក្រោម​​​​ការដឹកនាំសម្ដែងដោយលោក ញ៉ែម សុគន្ធ ដែលនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​នា​ពេល​ខាងមុខនេះ។ តាមរយៈការចេញTrailer គេឃើញកញ្ញាម៉ាក សែនសូនីតា ជាតួធំសំខាន់ជាងកញ្ញាឌុច លីដា ហើយការសម្ដែង​ជា​មួយ​លោក​ញ៉ែម សុគន្ធ ពិតជាសាកសមហើយតាមតារាដែលថតរឿងក្នុងរឿង​នោះដែរបាន​បង្ហើបឲ្យដឹង​ថា​កញ្ញាតូតា មានប៉ះឈុតច្រើនដោយអោបថើបជាមួយលោកញ៉ែម សុគន្ធ ហើយនាងមិនមានការបារម្ភ​ខ្លាច​សង្សារលោកប៉ុល វិបូរ ប្រចណ្ឌឡើយ ព្រោះថាលោកថៅកែផលិតកម្មនោះបានអនុញ្ញាតិឲ្យនាងសម្ដែងភាពយន្ដ និងMVដោយសេរី។ ម៉ាក សែនសូនីតា បានក្លាយទៅជាថៅកែហាងផែសមុទ្រដែលបានសម្ពោធ៣​សាខាមកហើយនឹង​គ្រោង​ពង្រីក​ឲ្យបាន៩សាខាបន្ថែមទៀតនាពេលខាងមុខក្រោមការជ្រោមជ្រែងពីគូស្នេហ៍លោកវិបូរ ហៅនីត ៕  

ស្មានមិនដល់ថា! សម្រស់ ឌុច លីដា ពេលចាស់ទៅ ធ្វើឲ្យអ្នកគាំទ្រឃើញហើយចង់ដាច់ផ្ងារ

តារាសម្ដែងស្រី កញ្ញា ឌុច លីដា ត្រូវបានចាត់ទុកថាជាតារាជួរមុខរបស់ខ្មែរ ដោយតែងបង្ហាញវត្តមានក្នុងវិស័យភាពយន្តល្បីៗ និងជាតួឯកជានិច្ច។ ជាការពិត កញ្ញា ឌុច លីដា ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ ក៏ត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលចូលចិត្តបង្អួតរូបរាងស៊ីចស៊ីរបស់ខ្លួន ទាំងក្នុងភាពយន្ត និងក្នុងបណ្ដាញសង្គម។ តែលើកនេះទស្សនិកជនពិតជាមានអារម្មណ៍ថាប្លែកថ្មី ដោយសារតែលើកនេះ កញ្ញា ឌុច លីដា មិនមែនលេងស្ទាយស៊ីចស៊ីទេ តែប្ដូរមកជាស្ទាយមនុស្សចាស់វិញម្ដង។ ដែលតាមរយៈរូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រមើលរូបនាង សឹងតែមិនស្គាល់ដោយសារតែការតុបតែងលលើកនេះខុសប្លែងជាងរាល់ដង។ ដោយក្នុងនោះតារាស្រីរូបនេះក៏បានបង្ហោះសារអមជាមួយដែរថា៖”ក្នុងនាមជាតួសំដែងមិនដែរនិយាយពាក្យថា (ខ្ញុំមិនអាចធ្វើបានទេ)តែខ្ញុំមានតែពាក្យ (ខ្ញុំនិងព្យាយាមធ្វើអោយបានល្អ) មិនខ្លាចគេថា ឌុចលីដាLida Duch ធ្វើចាស់ទៅអាក្រក់ណាស់ តែសំរាប់ខ្ញុំពិតជាសប្បាយចិត្តព្រោះខ្ញុំបានបទពិសោធិ៍ថ្មីបន្ថែមទៀតពីការងារដែលខ្ញុំស្រលាញ់”៕

មិនស្មានថា សម្រស់ ក្មួយស្រី អ្នកនាង​ ចោម ច័ន្ទ ពិតជាស្រស់ស្អាតណាស់មែនទេ!

បើយោងតាមគណនីហ្វេសប៊ុក៖ Choum Choumchann Chann នាងជានរណា? ហេតុអីមុខនាងល្អគន់ម្លេះ? ជាងក្មួយ (គឺធាត់) មិនបាច់និយាយតែម្តង សម្រស់មីងនិងក្មួយមួយគូរនេះ ចាក់ដោតអារម្មណ៍ ទស្សនិកជន ស្ទើរតែឈាមច្រមុះម្តង។ នារីមម្នាក់នេះ ត្រូវបានគេស្គាល់ថាជាក្មួយស្រីរបស់កញ្ញា ដេន នីក្វាន់ និង អ្នកស្រី ចោម ច័ន្ទ ដែលជាតារាដែលត្រូវបានគេស្គាល់ថាជាស៊ិចស៊ីនោះ ពេលនេះ បានលេចចេញនូវវត្តមានក្មួយស្រីដ៏ស្រស់ស្អាត អាចនិយាយបានថា សម្រស់វិញមិនចាញ់មីងប៉ុន្មាននោះទេ។